ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​លូ​ស្បៃ​មុង​បាន​រាប់រយ​ម៉ែត្រ

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ ទោះបីជា​អា​ជ្ញា​ធរ​ក៏​ដូច​ជា​ស្ថាប័ន​ជំនាញ​ជលផល ធ្លាប់​បាន​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យគោរព​ច្បាប់​នេសាទ​យ៉ាងណា​ក្តី

ខេត្តកំពង់ចាម ​៖ ទោះបីជា​អា​ជ្ញា​ធរ​ក៏​ដូច​ជា​ស្ថាប័ន​ជំនាញ​ជលផល ធ្លាប់​បាន​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យគោរព​ច្បាប់​នេសាទ​យ៉ាងណា​ក្តី ក៏​នៅ​តែ​មាន​ជន​ខិលខូច​មួយ​ចំនួន​មិន​ព្រម​ស្តាប់ បែរជា​លួច​ដាក់​លូស្បៃ​មុង ​នៅ​តាម​បឹង​ ក្នុង​ឃុំ​ប្រាំ​យ៉ា​ម ស្រុក​ស្រី​សន្ធរ ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ និង​មន្ត្រី​ជលផល ​ព្រមទាំង​ប្រជាពលរដ្ឋ​ល្អបាន​សហការ​គ្នា​ចុះ​បង្ក្រាប ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ​មក​រា ២០១៧ ដោយ​រឹបអូស​បាន​ចំនួន​៤១​មាត់ ក្នុង​នោះ​មាន​ប្រវែង​ជាង​៤០០​ម៉ែត្រ បង្គោល​ចំនួន​៦១៥ ​ត្រូវបាន​ដក​បំផ្លាញ​ចោល​ផង​ដែរ ។

លោក​វរ​សេនី​យ៏​ទោ ហេង វ​ណ្ណា អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ បានប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល​​មាន​ប្រជុំ នៅក្នុង​វេទិការ​សាធារណៈ​តាម​ទី​វត្ត​អារាម សមត្ថកិច្ច​ក៏​ដូច​ជា​មន្ត្រីជំនាញ​ជលផល ធ្លាប់​បាន​បញ្ជ្រាប​ពី​ច្បាប់ជលផល​ ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​យល់​ដឹងហើយ ​ប្រសិនណាបើ​ឃើញ​បុគ្គល​ណា​ម្នាក់​កំពុងតែ​ប្រ​ព្រិ​ត្តបទ​ល្មើស​នៅ​កន្លែង​ណាមួយ សូម​ប្រញាប់​រាយ​ការ​​មក​សមត្ថកិច្ច​ជា​បន្ទាប់ ​ដើម្បី​មាន​វិធាន​ការ​ចុះ​ទៅ​បង្ក្រាប ។

ជាក់ស្តែងនៅ​ព្រឹក​ថ្ងៃ​ទី​១៧​ មក​រា មាន​ប្រជាពលរដ្ឋ​ល្អ​បាន​រាយ​ការ​មក​សមត្ថកិច្ច​ថា ​មាន​បទល្មើស​ដាក់​លូ​ស្បៃ​មុង​នៅ​ក្នុង​បឹង​ប្រាំ​យ៉ា​ម ទើប​រូប​លោក​បាន​ដឹកនាំ​ក​ម្លាំង​ចុះ​ទៅ​បង្ក្រាប​ជា​បន្ទាន់ ដែល​មានការ​ចូលរួម​ពី​មន្ត្រី​ជលផល ក្រុមប្រឹក្សា​ឃុំ ប្រធាន​សហ​គម​ន៏​នេសាទ​ ហើយ​ថែម​ទាំង​បាន​ចាប់បានកូន​ត្រី​ចម្រុះ​យកទៅចាក់ចូល​ទៅ​ក្នុង​បឹង​ធម្ម​ជាតិ​វិញ​ផង​ដែរ ។   

លោក​អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ បញ្ជាក់​ថា ក្នុង​ពេល​ដែល​សមត្ថកិច្ចចម្រុះ​ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​លូ​ស្បៃ​មុង គេ​មិន​បានឃើញ​ម្ចាស់​នីមួយ​ៗ​ចេញ​មុខ​មក​នោះ​ទេ វត្ថុ​តាង​ទាំងនេះ​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​ នៅ​ប៉ុ​ស្តិ៍រដ្ឋបាល​ឃុំ​ប្រាំ​យ៉ា​ម ដើម្បី​រង​ចាំ​មាន​វិធានការ​ដុត​បំ​ផ្លាញ​ចោល​តែ​ម្តង ៕