ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​មើល​លទ្ធផល​…បើ​​ចាញ់​​ មិនមែន​មេឃុំ​ទេ​ ត្រូវ​មើល​ឱ្យ​ចំ​មុខ​ស្មៀន

7 ឆ្នាំ មុន

មេ​បក្ស​កាន់​អំណាច​យូរ​…​ប្រមុខ​ដឹកនាំ​ប្រទេស​បាន​បោះបង់​ចោល​អស់ហើយ​…​ការ​យកប្រាក់​សេវា​ផ្សេង​ៗ​ពី​ប្រជាពលរដ្ឋ​…​។ ជាក់ស្តែង​…​ប័ណ្ណ​ឆ្លង​ដែន​ប្រជាពលរដ្ឋ​ចេញ​-​ចូល​ព្រំដែន​ថៃ​-​វៀតណាម​…​

មេ​បក្ស​កាន់​អំណាច​យូរ​…​ប្រមុខ​ដឹកនាំ​ប្រទេស​បាន​បោះបង់​ចោល​អស់ហើយ​…​ការ​យកប្រាក់​សេវា​ផ្សេង​ៗ​ពី​ប្រជាពលរដ្ឋ​…​។

ជាក់ស្តែង​…​ប័ណ្ណ​ឆ្លង​ដែន​ប្រជាពលរដ្ឋ​ចេញ​-​ចូល​ព្រំដែន​ថៃ​-​វៀតណាម​…​ភា​ស៊ីផ្សារ​សម្រាប់​អ្នកលក់​ដូរ​កំ​ប៉េ​ក​កំប៉ុក កញ្ជើ កញ្ច្រែង​…​លែង​បង់ប្រាក់​ថ្លៃ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​ខ្លះ​ដែល​កន្លង​មក​ត្រូវ​បង់​…​។​ល​។

នេះ​ជា​នយោបាយ​ត្រជាក់​…​ផ្តល់​ផលប្រយោជន៍​ដោយ​ផ្ទាល់​ដល់​អ្នក​ក្រីក្រ​ទាំងឡាយ​…ជា​ពិសេស​ចំពោះ​អ្នកលក់​បន្លែ…​ត្រកួន ត្រសក់ ផ្លែ​ឈើ​កំ​ប៉េ​កកំប៉ុក​តាម​ផ្សារ​…​លែង​មាន​អ្នកដើរ​យក​ប្រាក់​…​លែង​មាន​អ្នកដើរ​ឈូស​កញ្ច្រែង​ទៀតហើយ​…​។

ប៉ុន្តែ​កុំ​ភ្លេច​សេវា​នានា​តាម​ឃុំ​-​សង្កាត់ ទំនង​ពិបាកលុប​ចោល​ណាស់​…

នយោបាយ​ត្រជាក់​បាន​ចាប់កំណើត​នៅ​ចំ​រដូវ​ជិត​បោះ​ឆ្នោត​រើស​រដ្ឋអំណាច​មូលដ្ឋាន ដែល​ជាស​សរ​គ្រឹះ​របស់​បក្ស​នីមួយ​ៗ…
ចាំ​មើល​ដល់​ពេល​បោះ​ឆ្នោត​មក​ដល់​…​តើ​នយោបាយ​ត្រជាក់​ល្ហិ​ម​បែប​នេះ​ទទួល​បាន​ជោគជ័យ​ដែរ​អត់ ?

នយោបាយ​ល្អជា​មួយ​អ្នក​ក្រីក្រ​…​សង្ឃឹមថានឹង​ទទួល​បានការ​គ្រាំ​ទ្រ​ភ្លូកទឹកភ្លូកដី​…

ប៉ុន្តែ​ចាំ​មើល​ទៀត បើ​ឃុំ​-​សង្កាត់​ណា​គ្មាន​ការ​គ្រាំ​ទ្រ​ទេ​…​ទីនោះ​ប្រាកដជា​នៅ​បង្កប់​សេវា​យក​ប្រាក់​…​ទីនោះ​ប្រាកដជា​នៅ​ជាន់ក​ដកស្លាប​ប្រជាពលរដ្ឋ​…​។

ហួសហេតុ​ណាស់​…​គ្រាន់តែ​ទៅ​សុំ​លិខិតបញ្ជាក់​ភាព​នៅ​លីវ​…​មេម៉ាយ​ឬ​ពោះម៉ាយ​…​ត្រូវ​បង់​តាម​ក្រឹត្យក្រម​១​ម៉ឺន​រៀល​…​បើ​ចង់​ប្រញាប់​បង់​ថែម​…​ហេ ! ហេ !

មេឃុំ​…​មេ​សង្កាត់​មាន​អំណាច​ចាញ់​ស្មៀន​…​ស្មៀន​នៅ​មាន​ធ្មេញ​រឹង​មាំ​ជាង​មេឃុំ​…​ម្ល៉ោះហើយ​សូម​ជាន់ក​ស្មៀន​ឱ្យ​ខ្លាំង​…​ស្មៀន​កាន់​ត្រា បើ​គ្មាន​លុយ​…​អត់ !!
បើ​លទ្ធផល​ចាញ់​…​មិនមែន​មេឃុំ​ទេ​…​ត្រូវ​មើល​ឱ្យ​ចំ​មុខ​ស្មៀន​…
            អា​ឡេវ