ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​ជួញ​គ្រឿងញៀ.ន​ដាក់​ពន្ធនាគារ​មា្ន​ក់​30​ឆ្នាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ឆែ វី​រៈ ចៅក្រមសាលាដំបូង​រាជធានី​នា​ល្ងាច​ថ្ងៃ​ទី​១៦ មក​រា បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​យុវជន​២​នាក់​ដាក់​ពន្ធនាគារ

រាជធានី​ភ្នំពេញ ៖ លោក ឆែ វី​រៈ ចៅក្រមសាលាដំបូង​រាជធានី​នា​ល្ងាច​ថ្ងៃ​ទី​១៦ មក​រា បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​យុវជន​២​នាក់​ដាក់​ពន្ធនាគារ ក្នុង​ម្នាក់​ៗ៣០ឆ្នាំ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀន ។

ជនជាប់ចោទ​ទាំង២​នាក់​ម្នាក់​ឈ្មោះ ឡោ​សុធា​រិ​ទ្ធ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ គឹ​ម ស៊ុន​ហៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ។ តុលាការ​បាន​បើកផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​ការ​កំណត់​ច្បាប់ តែ​មិន​ពិន័យ​ប្រាក់​ទេ​ក្នុង​សំណុំរឿង​នេះ ។

គួរ​រំលឹក​ថា កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ខណ្ឌចំការមន បាន​ចុះ​បង្ក្រាប​យុវជន​១​ក្រុម​មាន​ប្រុស​-​ស្រី​ចំនួន​១៣​នាក់ ដែល​ពពាក់​ព​ពួន​គ្នា​ប្រើប្រាស់ និង ចែកចាយ​គ្រឿ​ង​ញៀន កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២២ កក្កដា ២០១៦ នៅ​ទីតាំង​ហ្គេ​ម​មួយ​កន្លែង ស្ថិត​នៅផ្ទះ​លេខ​៧៧B តាម​បណ្តោយ​ផ្លូវ​លេខ​២០៥ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ។ 

សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ចំនួន​២​កញ្ចប់​ធំ​នៅ​នឹង​ខ្លួន​យុវជន​២​នាក់​ក្នុង ចំណោម​យុវជន​ប្រុស​-​ស្រី​ទាំង​១៣​នាក់​នោះ ដែល​មានឈ្មោះ ឡោ សុធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ជា​មុខសញ្ញា​ចែកចាយ​យ៉ាង​សកម្ម​នៅ​ភូមិសាស្ត្រ​ខាងលើ​នេះ និង​ដកហូត​បាន​លុយ​ដុល្លារ និង​លុយ​ខ្មែរ​មួយ​ចំនួន​ធំ​ពី​ក្រុម​យុវជន​នោះ​ផង​ដែរ ។

ជនជាប់ចោទ​ម្នាក់​ទៀត​ឈ្មោះ គឹ​ម ស៊ុន​ហៃ អាយុ​២៣​ឆ្នាំ ជា​ដៃគូ ឡោ សុធា​រិ​ទ្ធ ។  ក្រោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៣​នាក់ ក្នុង​នោះ​មាន​ស្រី​៥​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ និង​សេព​គ្រឿងញៀន​នោះ​មក មាន​យុវជន​១១​នាក់​ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន លើកលែងតែ​ឈ្មោះ ឡោ សុធា​រិ​ទ្ធ និង​ឈ្មោះ គឹ​ម ស៊ុន​ហៃ ជា​អ្នកលក់​គ្រឿងញៀន​ក្នុង​លក្ខណៈមិន​រាងចាល​ត្រូវ​ចោទប្រកាន់ ឃុំខ្លួន និង​បញ្ជូន​មក​កាត់ទោស កុំឱ្យ​ពូកែ​ជួញដូរ​ចែកចាយ​ទៀត​៕