ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាំ​ស៊ុ​ង​បង្ហាញ​ម៉ូ​ដែល Galaxy A3

7 ឆ្នាំ មុន

ក្រុមហ៊ុន​ទើបតែ​បាន​បង្ហាញ​ម៉ូ​ដែល​ថ្មី​របស់់​ខ្លួន​សម្រាប់​ឆ្នាំ​ថ្មី​២០១៧ ដែល​មានឈ្មោះ​ថា Galaxy A3 មាន​តួ​លោហៈ ស្រោប​កញ្ចក់ Gorilla ។

Galaxy A3 មាន​អេ​ក្រង់​ទំហំ​៤,៧​អីុ​ញ និង​មាន​កាមេរ៉ា​ទំហំ​13MP និង​

ក្រុមហ៊ុន​ទើបតែ​បាន​បង្ហាញ​ម៉ូ​ដែល​ថ្មី​របស់់​ខ្លួន​សម្រាប់​ឆ្នាំ​ថ្មី​២០១៧ ដែល​មានឈ្មោះ​ថា Galaxy A3 មាន​តួ​លោហៈ ស្រោប​កញ្ចក់ Gorilla ។

Galaxy A3 មាន​អេ​ក្រង់​ទំហំ​៤,៧​អីុ​ញ និង​មាន​កាមេរ៉ា​ទំហំ​13MP និង​មាន​កាមេរ៉ា​ខាង​មុខ ទំហំ 8MP និង​ដំណើរការ​ដោយ​ប្រព័ន្ធ​Android 6.0.1 Marshmallow ហើយ​អាច​ដំឡើង​រហូត​ដល់ 7.0 Nougat ។ ម៉ូ​ដែល​ថ្មី​របស់​សាំ​ស៊ុ​ង​នេះ​មាន​រ៉េ​ម​2GB និង​មាន​អង្គ​ចង​ចាំ​ក្នុង​ម៉ាស៊ីន​16GB និង​មាន​កម្លាំង​ថ្ម 2350mAh ហើយ​សាក​ថ្ម​បាន​ឆាប់​ពេញ។ Galaxy A3 មាន​ទម្ងន់ 135g និង​មាន​វិទ្យុ​ផង​ដែរ ។

ចំណុច​ពិសេស​របស់​ម៉ូ​ដែល​ថ្មី​នេះ​គឺ​មានកម្ម​វិធី​ស្គែ​ន​ម្រាមដៃ និង​មាន​តួ​រឹង​មាំ​មិន​ជ្រាប​ទឹក ស្រប​តាម​ស្តង់ដា IP68  និង​មាន​CPU ប្រភេទ Octa-core និង​មាន​រន្ធ​USB ប្រភេទ C port ដែល​មាន​សមត្ថភាព​បញ្ជូន​ឯកសារ ឬ​ផ្ទេរ​ឯកសារ​បាន​លឿន ។ ចំណែក​តម្លៃ​របស់​Galaxy A3 ប្រហែល​ចន្លោះ​ពី​២០០​អឺ​រ៉ូ​ទៅ​៣០០​អឺ​រ៉ូ ៕