ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាក់​នាគ​ខ្មៅ កែ​ច្នៃ​ពី​កាក​សំណល់​សំបក​កង់​ជិត​៦,០០០

7 ឆ្នាំ មុន

បុរស​ជា​សិល្បករ​ម្នាក់​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ដើម្បី​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​ការ​ការពារ​បរិស្ថាន បាន​បង្កើត​រូបសំណាក់​នាគ ពណ៌ខ្មៅ

បុរស​ជា​សិល្បករ​ម្នាក់​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ដើម្បី​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​ការ​ការពារ​បរិស្ថាន បាន​បង្កើត​រូបសំណាក់​នាគ ពណ៌ខ្មៅ ធ្វើ​អំពី​សំបក​កង់​ម៉ូតូ​និង​រថយន្ត​ចាស់​ៗ​ដែល​គេ​បោះចោល ជាសំរាម ។

លោក Zhu Duanqi សិល្បករ​ដែល​មាន​ឯកទេស​ក្នុង​ការ​ចម្លាក់​នាគ​របស់​ចិន បាន​បង្ហាញ​ពី​ភាព​រស់​រវើក​របស់​គាត់ នៅ​ក្នុងស្រុក​ស៊ូ​ចូ​វ​សឹង ខេត្ត​ចៀន​ស៊ូ ភាគ​ខាងត្បូង​ប្រទេស​ចិន ។

គាត់​បាន​បង្កើត​នាគ​យក្ស​មួយ​នេះ​ជាមួយនឹង​សំបក​កង់ជិត​៦,០០០​សំបក ដោយ​ប្រើ​រយៈពេល​៧០០​ថ្ងៃ ប្រហែល​ជិត​២​ឆ្នាំ ។ រូបសំណាក់​នាគ​នេះ ​មាន​ទម្ងន់​ប្រហែល​២​តោន​ និង​ប្រវែង​ជិត​៥​ម៉ែត្រ នៅ​ក្នុង​កម្ពស់​១០,៨ម៉ែត្រ ។

លោក​Zhu សង្ឃឹមថា ការងារ​របស់​គាត់​នឹង​ជួយ​លើកកំពស់​ការ​យល់​ដឹង​របស់​ប្រជាជន អំពី​សារៈសំខាន់​ នៃ​ការ​អភិរក្ស​បរិស្ថាន និង​ការ​កែ​ច្នៃ​កាក​សំណល់ អោយទៅជា​មាន​ប្រយោជន៍​៕