ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍ដែល​ចូលចិត្ត​​បង្ហោះអួត​ពី​ភាព​​​​ផ្អែម​ល្ហែម​ ត្រូវស្រាវជ្រា​វឃើញ​ថា…

7 ឆ្នាំ មុន

តាម​ប្រភព​ពី​ Metro បាន​ឱ្យ​​ដឹង​ថា ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​​​ថា គូស្នេហ៍​សង្សារ​​ណា​ដែល​ចូល​ចិត្ត​បង្ហោះ​រូប​ផ្អែម​ល្ហែម​​ជាមួយ​គ្នា​​ចូល​ក្នុង​ប្រព័ន្ធ​បណ្តាញ​សង្គម គឺ​អាច​នឹង​ស្អប់​គ្នា​​នៅ​ខាង​ក្រៅ ​។

តាម​ប្រភព​ពី​ Metro បាន​ឱ្យ​​ដឹង​ថា ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​​​ថា គូស្នេហ៍​សង្សារ​​ណា​ដែល​ចូល​ចិត្ត​បង្ហោះ​រូប​ផ្អែម​ល្ហែម​​ជាមួយ​គ្នា​​ចូល​ក្នុង​ប្រព័ន្ធ​បណ្តាញ​សង្គម គឺ​អាច​នឹង​ស្អប់​គ្នា​​នៅ​ខាង​ក្រៅ ​។

អ្នកជំនាញ​សិក្សា​ពី​ភេទ​​របស់​បុរស-​ស្ត្រី លោកស្រី Nikki Goldstein ប្រាប់​មក​កាន់ Mail Online ថា​ «ជា​និច្ច​ជា​កាល ដៃគូ​
ម្ខាង​ណា​ដែល​ចូល​ចិត្ត​បង្ហោះ​ជាងគេ គឺជា​អ្នក​ដែល​ចង់បាន​ការ​ទទួលស្គាល់ និងការ​វាយតម្លៃពី​អ្នក​ដទៃ មក​លើ​សេចក្តី​ស្នេហា​របស់​​ខ្លួន​» ។

លោកស្រី​​​បន្ត​ថា​ «ការ Like និងComment អាច​ជា​រង្វាស់រង្វាល់​ការ​វាយតម្លៃ ហើយ​អាច​ធ្វើ​ឲ្យ​ដៃគូ​ស្នេហា​ដែល​បង្ហោះ​នោះ សប្បាយចិត្ត​ទៅ​តាម​ការ Like និង Comment ពី​សំណាក់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​ ។ យូរ​ៗ​ទៅ ការ​រីករាយ​នោះ​មិន​មែន​កើត​ចេញ ដោយសារ​ដៃគូ​ម្ខាង​ទៀត​ផ្តល់​ឱ្យឡើយ​ ។ ម្យ៉ាងវិញទៀត វា​ក៏​អាច​ជា​សញ្ញា​មួយ​បង្ហាញ​ថា ដៃគូ​ម្ខាង​គឺ​កំពុង​តែ​គ្រប់គ្រង ​និង​គ្រង​ជា​ម្ចាស់ទៅ​លើ​ដៃគូ​ម្ខាង​ទៀត​» ។

ការ​សិក្សា​ស្រាវជ្រាវ​កន្លង​ម​ក ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Brunel បាន​ឲ្យ​ដឹង​ថា មនុស្ស​ដែល​ចូល​ចិត្ត​បង្ហោះ​រូប​រ៉ូ​មែន​ទិ​ក​ជាមួយ​គូស្នេហ៍ ភាគច្រើន​មានការ​ឱ្យ​​តម្លៃ​ខ្លួន​ទាប ​។ នេះ​គឺជា​លទ្ធផល​ដែល​ទទួល​បាន​មក​ពី​ការ​សិក្សា​ទៅ​លើ​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ចំនួន​៥៥៥​នាក់​ ។