ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​យ៉ុ​ង​រាប់​សិប​គ្រឿង​ដឹកឈើ​ដូច​រន្ទះ​រក​ច្រកចេញ

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ស្ថានភាព​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​ពី​ក្រុម​រថយន្ត​សាំ​យ៉ុ​ង ដែល​មាន​ផ្ទុក​ឈើ គ្រឿងផ្ទះ​វែង​ៗ​ដឹក​ពេញ​ប្រៀប​នៅ​លើ​រថយន្ត​រាប់សិប​គ្រឿងក្នុង​១​យប់​ៗ

ខេត្តក្រចេះ ៖ ស្ថានភាព​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​ពី​ក្រុម​រថយន្ត​សាំ​យ៉ុ​ង ដែល​មាន​ផ្ទុក​ឈើ គ្រឿងផ្ទះ​វែង​ៗ​ដឹក​ពេញ​ប្រៀប​នៅ​លើ​រថយន្ត​រាប់សិប​គ្រឿងក្នុង​១​យប់​ៗ បាន​បង្ក​ការ​ព្រួយបារម្ភ​ដល់​សុវត្ថិភាព​ចរាចរណ៍​តាម​ដងផ្លូវ ។

ស្ថានភាព​ការ​ដឹក​ជញ្ជូន​នេះ ត្រូវ​គេ​និយាយ​ថា បាន​កើត​មាន​យ៉ាង​អនាធិបតេយ្យ​រយៈពេល​ជា​យូរ​មក​ហើយ ក្នុង​នោះ​សកម្មភាព​ដឹក​ជញ្ជូន​របស់​ឈ្មួញ គឺ​ធ្វើ​ឡើង​តែ​នៅ​ពេល​យប់​។ សេចក្តីរាយការណ៍​និយាយ​ថា មាន​រថយន្ត​សាំ​យ៉ុ​ង​មិន​ក្រោម​មួយ​រយ​គ្រឿង​ទេ​ក្នុង​មួយ​យប់​ៗ បាន​ធ្វើការ​ដឹក​ជញ្ជូន​ឈើ​វែង​ៗ ជា​ប្រភេទ​ឈើ​អារ​គ្រឿងផ្ទះ ដឹក​ចេញពី​ខេត្តស្ទឹងត្រែង នាំ​ទៅ​ខេត្តព្រៃវែង ជួនកាល​ទៅ​ដល់​ច្រកព្រំដែន​ធ្លាយ​ដល់​ស្រុក​យួន​ក៏​មាន​ដែរ​ ។

ការ​ដឹក​ជញ្ជូន​យ៉ាង​អនាធិបតេយ្យ​របស់​ពួក​ក្រុម​ឈ្មួញ​ជា​ច្រើន​ក្រុម​នេះ គឺ​គេ​បាន​ដឹក​ចេញ​ដោយ​រថយន្ត​ជា​ច្រើន​ខ្សែ ស្ទើរ​មួយ​យប់​ទល់​ភ្លឺ រកស៊ី​ដូច​ទីទុយ ហើយ​ការ​ដឹក​ជញ្ជូន​នេះ គឺ​គេ​បើកបរ​ក្នុង​ល្បឿន​លឿន​ៗ​ប្រដេញ​គ្នា មិន​ថា​នៅ​លើ​ផ្លូវជាតិ លើ​ស្ពាន រឺ​នៅ​ក្នុង​ទីប្រជុំជន​នោះ​ទេ ព្រោះ​បច្ចុប្បន្ន​នេះ ផ្លូវ​នានា​បាន​ល្អ​អស់ហើយ គេ​បើក​មិន​ប្រណី​ទេ​បោះពួយ​ដូច​រន្ទះ ។ ការ​បើក​របៀប​នេះ ទើប​ធ្វើ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ពេល​យប់ ក៏​ដូច​ជា​អ្នកមាន​របរ​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​ពេល​យប់​កំពុង​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង​ស្នើ​ឱ្យ​សមត្ថកិច្ច​ទប់ស្កាត់​ឬ​មាន​វិធានការ​ដោយ​ប្រការ​ណាមួយ កុំ​គិតតែ​ពី​ឈរ​ចាំ​យក​លុយ​បណ្តាក់​គ្នា​រាល់​យប់​រាល់ថ្ងៃ​ដូច​ខ្យង ដោយ​មិន​ឈឺឆ្អាល​អ្វី​ទាំង​អស់នោះ ។

ពួក​រថយន្ត​ដឹកឈើ​ទាំងនេះ តែង​បាន​បង្ក​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ជា​រឿយ​ៗ ដូច​ជា​បុក​ចូល​ផ្ទះ​អ្នកស្រុក បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ម្តង​ជា​ពីរ​ដង​មក​ហើយ ។ កាលពី​ប៉ុន្មាន​យប់​មុន​នេះ ក្រុម​រថយន្ត សាំ​យ៉ុ​ង​ដឹកឈើ​ទាំងនេះ បាន​បើក​បុក​រះ​នៅ​លើ​ស្ពានដែក​មួយ​ក្នុង​ក្រុង​ក្រចេះ​បង្ក​ឱ្យ​រថយន្ត​របស់​សមត្ថកិច្ច​ជា​ច្រើន​គ្រឿង ដែល​ព្យាយាម​រាំង​ខ្ទប់​ការ​ដឹក​ជញ្ជូន​របស់​ពួក​គេ ត្រូវ​រង​ការ​ខូចខាត​យ៉ាងដំណំ ។

មានការ​លើក​ឡើង​ថា ការ​ដែល​ក្រុម​ក្បួន​រថយន្ត​ដឹកឈើ​ទាំងនេះ​ទម្លាប់​បើកបរ​លឿន​ដោយ​មិន​គិត​ពី​សុវត្ថិភាព​ចរាចរណ៍​ដល់​អ្នកដំណើរ ក៏​ដូច​ជា​សុវត្ថិភាព​ខ្លួនឯង​ដែរ​នោះ ត្រូវ​បាន​គេ​លើក​ឡើង​ថា ក៏​ដោយសារ​តែ​ក្រុម​រថយន្ត​ដឹកឈើ​ទាំងនេះ​បើក​គេច​ពី​ការ​ដេញ​ប្រ​ម៉ា​ញ់​របស់​សមត្ថកិច្ច ដើម្បី​ស្ទាក់​ទារ​លុយ​ពី​ពួក​គេ ព្រោះ​នៅ​លើ​ផ្លូវជាតិ​ក្នុង​ខេត្តក្រចេះ​មាន​កុងត្រូល​មិន​តិច​ជាង​៥០​កន្លែង​ទេ ដែល​នៅ​ចាំ​កាក់​យក​លុយ​ពី​ក្បាល​រថយន្ត​ទាំងនេះ​ទាំង​យប់​ទាំង​ថ្ងៃ​នោះ​។ ជា​ពិសេស​នៅ​ស្រុក​ស្នួល​តែ​ម្តង ដែល​អភិបាលស្រុក​មើលឃើញ​តែ​អ្នកកាសែត ឯ​អ្នក​ក្រោម​ឃ្លៀ​ក​មើល​អត់​ឃើញ ៕