ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បងប្អូន​អ្នក​សប្បុរស ជួយ​ឧ​ប​ត្ថ​ម​ដល់​ស្ត្រី​ចាស់ជរា​៨៣​ឆ្នាំ​ម្នាក់​កំពុង​រស់នៅ​យ៉ាង​វេទនា​នេះ​ផង

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ ក៏​ដូច​ជា​លោក​មេ​ភូមិ​សន្ទៃ ឃុំ​ពង្រ ស្រុក​រលាប្អៀរ បាន​លើ​ដៃ​សំពះ​សុំ​អំពាវ​ដល់​សប្បុរ​ជន​ជិត​ឆ្ងាយ ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ ក៏​ដូច​ជា​លោក​មេ​ភូមិ​សន្ទៃ ឃុំ​ពង្រ ស្រុក​រលាប្អៀរ បាន​លើ​ដៃ​សំពះ​សុំ​អំពាវ​ដល់​សប្បុរ​ជន​ជិត​ឆ្ងាយ ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត សូម​មេត្តា​ជួយ​ឧ​ប​ត្ថ​ម​ដល់​ស្ត្រី​ចាស់ជរា​ឯកា​ម្នាក់ ដែល​កំពុង​រស់នៅ​យ៉ាង​លំបាក​វេទនា​តែ​ម្នាក់ឯង ក្នុង​ខ្ទម​យ៉ាង​រខេករខាក រំពឹង​លើ​អ្នក​ជិតខាង​យក​បាយ​ម្ហូប មក​ជូន​គាត់​ពិសារ​មួយ​ពេល​ៗ កំដរ​រស់​រង់ចាំ​ថ្ងៃ​ស្លាប់​។ ក្នុង​ខ្ទម​មាន​ដំបូល និង​ជញ្ជាំង​ធ្លុះធ្លាយ ស្ត្រី​អ្នក​ជិតខាង​ក្នុងភូមិ ដែល​ឆ្លៀតពេល​មក​មើល ថែទាំ និង​បញ្ចុក​បាយ​ដល់​លោកយាយ​ខាងលើ បានអោយ​ដឹង​ថា ស្ត្រី​រូប​នោះ​មានឈ្មោះ ចាប ម៉ៅ អាយុ​៨៣​ឆ្នាំ រស់នៅ​តែ​ម្នាក់ឯង ក្នុង​ខ្ទម​កំសត់​នេះ​។

សព្វថ្ងៃ​គាត់​រំពឹង​តែ​លើ​អ្នក​ជិតខាង យក​បាយ​សម្ល​មក​បញ្ចុក​ឲ្យ​គាត់​ជា​រៀង រាល់ថ្ងៃ តែ​ពេល​ខ្លះ​ប្រជាពលរដ្ឋ​រវល់​ស្រែ​ចម្ការ​ខ្លាំង​ពេក​ក៏​ភ្លេច​យក​បាយ​សម្ល​មក​បញ្ចុក​ឲ្យ​លោកយាយ​ក៏​ត្រូវ​ដាច់​បាយ​មួយ​ពេល​អ៊ីចឹង​ទៅ​។ លោក ប៉ែន ចាន់​យឿ​ន មេ​ភូមិ​សន្ទៃ ឃុំ​ពង្រ បាន​ឲ្យ​ដឹង​ដែរ​ថា លោកយាយ ចាប ម៉ៅ នេះ​គាត់​ជា​ស្ត្រី​មេម៉ាយ​តាំងពី​ទស្ស​វ​ត្យ​៧០​មក​ម្លេះ ហើយ​គាត់​រស់នៅ​ឯកា ក្នុងភូមិ​នេះ​រហូត​មក តាំងពី​គាត់​នៅ​ជើង​ជា​ស្មា​រឹង រហូត​ចាស់ជរា និង​ធ្លាក់ខ្លួន​ឈឺ​ដល់​សព្វ​ថ្ងៃនេះ​។

កន្លង​ទៅ ក្នុង​នាម​គាត់​ជា​អាជ្ញាធរ​ភូមិ គាត់​តែង​ជួយ​ឧ​ប​ត្ថ​ម​ដល់​គាត់​ដើម្បី​បាន​រស់​មួយ​គ្រា​ៗ​ដែរ តែ​ដល់​ពេល​នេះ​កាន់តែ​យ៉ាប់​ខ្លាំង​ហើយ ហេតុនេះ​រូប​គាត់​ក៏​ដូច​ជា​ប្រជាពលរដ្ឋ ដែល​នៅ​ជិតខាង សូម​អំពាវ​ដល់​សប្បុរសជន​ទាំងអស់ សូម​មេត្តា​ជួយ​ឧ​ប​ត្ថ​ម​គាត់​ជា​ជីវិត​ចុង​ក្រោយ​នេះ​ផង ។ សូម​បញ្ជាក់​ដែរ​ថា តាម​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ខ្ទម​ដែល​គាត់​កំពុង​រស់នៅ គឺ​បាន​លោក​មេ​ភូមិ និង​ប្រជាពលរដ្ឋ​សាងសង់​ឲ្យ​ពេល​នេះ​ចាស់​ធ្លុះធ្លាយ​ដំបូល​អស់ហើយ ចំណែក​ខ្ទម​នេះ​ដែរ​ក៏​សង់​លើ​ដី​របស់​គេ ដែល​មានចិត្ត​ធម៌​សប្បុរស​ឲ្យ​រស់នៅ​ទំ​រាំ​ដល់​ជីវិត​ចុង​ក្រោយ​តែ​ប៉ុណ្ណោះ​៕