ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​គ្រួសារ​ចាប់ពី​ក្មេង​ដល់​មនុស្ស​ចាស់ជួញ​គ្រឿងញៀ.ន ក្លាយជា​អ្នកទោស​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​មួយ​គ្រួសារ​មាន​គ្នា​៥​នាក់​ក្នុង​នោះ​ប្រុស​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​មួយ​គ្រួសារ​មាន​គ្នា​៥​នាក់​ក្នុង​នោះ​ប្រុស​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា ធ្វើការ​ឃាត់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន ព្រមទាំង​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​៤០​កញ្ចប់ ក្នុង​នោះ​មាន​១៣​កញ្ចប់​ធំ និង​សម្ភារ​ល្មើស​មួយ​ចំនួន​ធំ​ទៀត ។

ការ​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៥ មក​រា ស្ថិត​ក្នុង​ក្រុម​ទី​១០ ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ លោក​អនុសេនីយ៍ឯក សុខ សុផល នាយ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា ដោយ​មានការ​សម្របសម្រួល​ពី​លោក កុ​ល ប៊ុ​ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​កម្លាំង សមត្ថកិច្ច​ជា​ច្រើន​រូប​ទៀត ។

ជនសង្ស័យ​ទាំង​៥​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ៖ ១-​ឈ្មោះ ប៊ុត បុ​ទុម ភេទ​ស្រី អាយុ​៦១​ឆ្នាំ​, ២-​ឈ្មោះ​ប៊ុត សុខុម ភេទ​ស្រី អាយុ​៥១​ឆ្នាំ​, ៣-​ឈ្មោះ សៀ​ក ស៊ី​ណា ភេទ​ស្រី អាយុ​៣០​ឆ្នាំ​, ៤-​ឈ្មោះ​នាង ចាន់​មក​រា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​៥-​ឈ្មោះ​នាង ល​ក្ខិ​ណា ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជា​សិស្ស ។ ពួក​គេ​ជា​អ្នក​ជួញដូរ​គ្រឿងញៀន ស្នាក់​នៅ​ក្រុម​ទី​១០ ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ទៅ​បង្ក្រាប​ទី​តាំ​ជួញដូរ​គ្រឿងញៀន​នេះ គឺ​កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​ជំនាញ រហូត​ដល់​ម៉ោង​១​រំលង​អធ្រាត្រ ក៏​ដឹកនាំ​កម្លាំង​បង្ក្រាប​បាន​តែ​ម្តង ដោយ​ក្នុង​នោះ​ធ្វើការ​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​៤០​កញ្ចប់ មាន​កញ្ចប់​ធំ​ចំនួន​១៣​កញ្ចប់ និង​សម្ភារ​ល្មើស​មួយ​ចំនួន​ធំ​ទៀត ៕