ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួក​សុ​វ​តិ្ថ​ភាព​មាន​តន្ត្រី​កម្សាន្ត​ពេល​ពាក់​ជិះ​កង់

7 ឆ្នាំ មុន

Coros បាន​បង្កើត​មួក​សុវត្ថិភាព​សម្រាប់​អ្នក​ជិះ​កង់​ដែល​បាន​បំពាក់​បច្ចេកវិទ្យា​លើស​ពី​ពាក់​វា​ដើម្បី​សុវត្ថិភាព ។ មួក​របស់​ក្រុមហ៊ុននោះ​មានឈ្មោះ​ថា Linx ។ តម្លៃ​សម្រាប់​មួក​សុវត្ថិ​ភាព​នេះ ​ពិតជា​មាន​តម្លៃ​ខ្ពស់​ពេក​ហើយ តែ

Coros បាន​បង្កើត​មួក​សុវត្ថិភាព​សម្រាប់​អ្នក​ជិះ​កង់​ដែល​បាន​បំពាក់​បច្ចេកវិទ្យា​លើស​ពី​ពាក់​វា​ដើម្បី​សុវត្ថិភាព ។ មួក​របស់​ក្រុមហ៊ុននោះ​មានឈ្មោះ​ថា Linx ។ តម្លៃ​សម្រាប់​មួក​សុវត្ថិ​ភាព​នេះ ​ពិតជា​មាន​តម្លៃ​ខ្ពស់​ពេក​ហើយ តែ​អ្វី​ដែល​ពិសេស​របស់​វា​មិន​ត្រឹមតែ​ជា​មួក​សុវត្ថិភាព​នោះ​ទេ ។

Linx បាន​បំពាក់​ឧបករណ៍​បំពង់​សំឡេង​នៅ​ជាមួយ​ស្រាប់ ដោយ​មិន​ចាំបាច់​ឲ្យ​អ្នក​ពាក់​លំបាក ប្រើ​កាស​បន្ថែម​អ្វី​នោះ​ទេ ។ និយាយ​រួម ត្រចៀក​របស់​អ្នក​ពាក់មួក​មួយ​នេះ អាច​ស្តាប់​តន្ត្រី​ដែល​ខ្លួន​ពេញចិត្ត​ក្នុង​ពេល​ជិះ​កង់​ដោយ​ចំហ វា​ដូច​ជា​យើង​ពាក់មួក​សុវត្ថិភាព​សម្រាប់​អ្នក​ជិះ​កង់​ទូទៅ​ដែរ ។ លើស​ពី​នេះ​ទៀត ឧបករណ៍​បំពង​សំឡេង​នេះ​ក៏​ពិសេស​ដែរ ព្រោះថា​វា​ការពារ​ស​ឡេ​ង​រំខាន​ពី​ខាងក្រៅ​ទៀត​ផង ។

ក្រុមហ៊ុន​Coros បាន​បញ្ជាក់​ថា គោលដៅ​នៃ​ការ​បង្កើត​មួក​សុវត្ថិភាព​មួយ​នេះ​គឺ​ដើម្បី​ឲ្យ​អ្នក​ចូល​ចិត្ត​ជិះ​កង់​ទាំងអស់ អាច​ស្តាប់​តន្ត្រី​ពេល​ជិះ​កង់​ដោយ​គ្មាន​កាស​ត្រចៀក ។ លើស​ពី​នេះ​ទៅ​ទៀត វា​បាន​បំពាក់​បច្ចេកវិទ្យា​ជា​ច្រើន​ដូច​ជា ប្រាប់​ពី​អាកាសធាតុ GPS ទទួល​ការ​ហៅ​ចូល ហើយ​អ្វី​ដែល​ពិសេស​សម្រាប់​មួក​នេះ​បាន​បំពាក់​នូវ​ប្រព័ន្ធ​Sensor នៅ​ក្នុង​មួក​ដែល​អាច​ប្រាប់​ពី​គ្រោះថ្នាក់​របស់​អ្នក និង​ទីតាំង​គ្រោះថ្នាក់​ប្រសិនបើ​អ្នក​ពាក់​វា​រងគ្រោះថ្នាក់​អ្វីមួយ​នោះ​ទៅ​អ្នក​ណា​ម្នាក់ ព្រោះ​វា​បាន​ភ្ជាប់​កម្មវិធី​ជាមួយ​ទូរស័ព្ទ​របស់​អ្នក ។ មាន​ន័យ​ថា នៅ​ពេល​អ្នក​រង​គ្រោះ​ប៉ះ​ត្រូវ​មួក​នេះ វា​នឹង​បញ្ជូន​សារ​ទៅ​ទូរស័ព្ទ​របស់​អ្នក ហើយ​ប្រហែល​៣០​វិនាទី​ក្រោយមក​ទូរស័ព្ទ​របស់​អ្នក​នឹង​លោត​សញ្ញា​សង្គ្រោះ​(Emergency Alart)​ទូរស័ព្ទ​របស់​អ្នក​នឹង​ទូរស័ព្ទ​ទៅ​គ្រួសារ​របស់​អ្នក ឬ​ប្តី​ប្រពន្ធ ឬ​មិត្តភក្តិ ឬ​បងប្អូន​របស់​អ្នក និង​ប្រាប់​ពី​ទីតាំង​ដែល​អ្នក​រង​គ្រោះ​ថែម​ទៀត​ផង ។ អ្នក​ដែល​ត្រូវ​ទាក់ទង​ទាំងនោះ អ្នក​ពាក់មួក​នេះ​ត្រូវ​ភ្ជាប់​កម្មវិធី​ចុះ​ឈ្មោះ​អ្នក​ត្រូវ​ទាក់ទង​ពេល​មាន​អាសន្ន ឬ Emergency Contact​ជា​មុន​សិន​ក្នុង​ទូរស័ព្ទ​របស់​ខ្លួន ។ ៣០​វិនាទី​មុន​ការ​ហៅ​ចេញពី​ការ​គ្រោះថ្នាក់​នោះ ក៏​ជា​ពេល​ដែល​អ្នក​អាច​បញ្ចប់​ការ​ហៅ​ផង​ដែរ ។

ម្យ៉ាងទៀត​វា​ក៏​មាន​ឧបករណ៍​ជំនួយ​សម្រាប់​ឲ្យ​អ្នក​ប្រើប្រាស់​សម្រាប់​ផ្លាស់​ប្តូរ​បទ​ចម្រៀង​ក្នុង​ទូរស័ព្ទ ។ ហេតុនេះ​នៅ​ពេល​អ្នកទិញ​Linx​នេះ អ្នក​នឹង​ទទួល​បាន​របស់​បី មាន​មួក​សុវត្ថិភាព ឧបករណ៍​ជំនួយ​បញ្ជា និង​កម្មវិធី​ភ្ជាប់​ជាមួយ​ទូរស័ព្ទ ។ ក្រុមហ៊ុន​Coros ថា ថ្ម​របស់​វា​អាច​ដំណើរការ​បាន​១២​ម៉ោង បន្ថែម​លើស​ពី​នេះ​តាម​រយៈ​មួក​មួយ​នេះ អ្នក​អាច​ទាក់ទង​អ្នក​ផ្សេង​ដែល​ពាក់មួក​នេះ​ដូច​គ្នា​បាន​ក្នុង​ពេល​ជិះ​កង់ ។ តម្លៃ​១៩៩​ដុល្លារ សម្រាប់​មួក​សុវត្ថិភាព​វៃឆ្លាត​បែប​នេះ ដូច​ជា​មិន​អាច​ទទួលយក​បាន សម្រាប់​អ្នក​ចូល​ចិត្ត​ជិះ​កង់​ហាត់ប្រាណ ។ សម្រាប់​អ្នក​ត្រូវការ​មួក​នេះ​អាច​ចូល ទៅ​បញ្ជា​ទិញ​តាម​រយៈ​គេហទំព័រ​របស់​ក្រុមហ៊ុន Coros ៕