ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រាប​ខ្លះ​ហើយ !

7 ឆ្នាំ មុន

២-៣​ឆ្នាំ​កន្លង​…​ការ​ផ្សាយ​ស្តី​ពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​មាន​ស្ទើរ​រាល់ថ្ងៃ​…​ទោះបី​អ្នក​អាន​ទាំងឡាយ​ធុញទ្រាន់​…​លែង​ចង់​ដឹង​…​

២-៣​ឆ្នាំ​កន្លង​…​ការ​ផ្សាយ​ស្តី​ពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​មាន​ស្ទើរ​រាល់ថ្ងៃ​…​ទោះបី​អ្នក​អាន​ទាំងឡាយ​ធុញទ្រាន់​…​លែង​ចង់​ដឹង​…​លែង​ចង់​អាន​ក៏​ដោយ​…​នៅ​តែ​មាន​ព័ត៌មាន​ហូរហែ​ស្តី​ពី​ការ​កាប់​…​ការ​ដឹក​ជញ្ជូនមិនមែន​ដឹក​លក់​ក្នុងស្រុក​ទេ​…​បោះពួយ​ចូល​ស្រុក​យួន​…​យ៉ាង​កក្រើក​មេឃ កក្រើក​ដី​…​រឿង​អី​មិន​ចុះ​ផ្សាយ ?

តាម​កត់សម្គាល់​…​ប្រមុខ​ដឹកនាំ​ប្រទេស​ទំនង​បែប​រសើប​ខ្លាំង​ពេក ក៏​ចេញ​បទបញ្ជា​បង្កើត​បាន​គណៈកម្មការ​មួយ​ចេញ​បង្ក្រាប​…​មាន​តាំងពី​កន្ទុំរុយ​ចេញ​បេសកកម្ម​…​ចាប់​បាន​រាប់​ម៉ឺន​ម៉ែត្រគូប​…​សុទ្ធតែ​ឈើ​ចោរហារយ​…

ម្ចាស់​ថ្លៃ​អើយ​…​ឈើ​ល្មើសច្បាប់​អាធំ​ៗ​ជា​របស់​ឧកញ៉ា​មួយ​ក្រុម​…​ឧកញ៉ា​ដែល​មិន​ធ្លាប់​ឮឈ្មោះ​ក្នុង​ការ​ជួយ​អភិវឌ្ឍ​សង្គម​…​ទៅ​ឮឈ្មោះ​ក្នុង​បទល្មើស​ព្រៃឈើ​ឯណោះ​…​រាប់​ត្រួស​ៗ​ដែលមានឈ្មោះ​ក្នុង​បញ្ជី​ឈើ​មាន​ជិត១០​នាក់​…​។

ឃើញ​លេច​ព័ត៌មានថា​…​ក្រាប​ខ្លះ​ហើយ ! ក្រាប​មែនទែន ឬ​ក្រាប​លេង​ៗ​ក៏​មិន​ទាន់​ដឹង​ដែរ​…​ប៉ុន្តែ​សង្ស័យ​ដូច​ពាក្យចាស់​ថា​…​ឃើញ​ខ្លាក្រាប កុំ​ថា​ខ្លា​ខ្លាច​…​កុំ​ថា​ខ្លា​សំពះ​…​ចាំ​មើល​ក្នុង​ឆ្នាំ​ថ្មី​នេះ​…​ហេ ! ហេ !
             អា​ឡេវ