ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​គ្រោង​ទិញ​ប្រព័ន្ធ​ការពារ​អាកាស S-400 TRIUMPH ពី​រុ​ស្ស៊ី

7 ឆ្នាំ មុន

ប្រទេស​វៀតណាម​គ្រោង​ពី​លទ្ធភាព​ពង្រឹង​កិច្ច​ការពារ​អាកាស​របស់​ខ្លួន ដូច្នេះ​ហើយ​បានជា​អាជ្ញាធរ​ប្រទេស​នេះ​គ្រោង​ទិញ​ប្រព័ន្ធ​ការពារ​អាកាស​រុ​ស្ស៊ី S-400 TRIUMPH ដែល​ចាប់ពី​ថ្ងៃ​ទី​១១ មក​រា ទៅ នឹង​ធានា​ដល់​

ប្រទេស​វៀតណាម​គ្រោង​ពី​លទ្ធភាព​ពង្រឹង​កិច្ច​ការពារ​អាកាស​របស់​ខ្លួន ដូច្នេះ​ហើយ​បានជា​អាជ្ញាធរ​ប្រទេស​នេះ​គ្រោង​ទិញ​ប្រព័ន្ធ​ការពារ​អាកាស​រុ​ស្ស៊ី S-400 TRIUMPH ដែល​ចាប់ពី​ថ្ងៃ​ទី​១១ មក​រា ទៅ នឹង​ធានា​ដល់​កិច្ច​ការពារ​តំបន់​ក្រុង​មូ​ស្គូ និង​តំបន់ឧស្សាហកម្ម​កណ្តាល​របស់​រុ​ស្ស៊ី ។

វៀតណាម​ចាប់អារម្មណ៍​ខ្លាំង​បំផុត​ចំពោះ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​រុ​ស្ស៊ី S-400 TRIUMPH ។ យោង​តាម​បណ្តាសារ​ព័ត៌មាន​វៀតណាម​ថា ក្រសួង​ការពារ​ប្រទេស​វៀតណាម​ចរចា​រួច​ហើយ​ជាមួយ​រុ​ស្ស៊ី​ពី​រឿង​ទិញ​ប្រព័ន្ធ​នេះ​ជាយថាហេតុ ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ SPUTNIK លោក NGUYEN KHAC NGUET វរសេនីយ៍ឯក​ម្នាក់​នៃ​កងទ័ព​វៀតណាម​និយាយ​ថា រុ​ស្ស៊ី​ជា​ដៃគូ​ចាស់​បំផុត​របស់​វៀតណាម ជា​ដៃគូ​សំខាន់ និង​គួរ​ឱ្យ​ទុកចិត្ត​ក្នុង​វិស័យ​កិច្ច​សហប្រតិបត្តិការ​យោធា​-​បច្ចេកទេស ។ រយៈពេល​ជា​ច្រើន​ទស​វត្ស វៀតណាម និង​រុ​ស្ស៊ី​បាន​ថែរក្សា​កិច្ច​សហប្រតិបត្តិការ​យោធា​-​បច្ចេកទេស​យ៉ាង​ជិត​ស្និទ្ធ និង​មាន​ប្រសិទ្ធភាព ។ ក្នុង​វិស័យ​នេះ រុ​ស្ស៊ី​ជា​ដៃគូ​សំខាន់​របស់​វៀតណាម ។

វរសេនីយ៍​ឯករូប​នេះ​ធ្វើការ​កត់​សម្គាល់ថា កងទ័ព​វៀតណាម​មានបទពិសោធន៍​ច្រើន​ចាប់តាំងពី​សង្គ្រាម​វៀតណាម​មក ក្នុង​ការ​ប្រើប្រាស់​បណ្តា​មី​ស៊ី​ល​រុ​ស្ស៊ី និង​សូ​វៀត ។ រ​ដូ​​វ​ក្តៅ​ឆ្នាំ​១៩៦៥ ពេល​ធ្វើសង្គ្រាម​ជាមួយ​សហរដ្ឋ​អា​មេ​រិ​ក កងទ័ព​វៀតណាម​បាន​ប្រើប្រាស់​បណ្តា​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​សូ​វៀត​ធុន DVINA ។ ដោយសារ​ជំនួយ​អាវុធ​នេះ យន្តហោះ​អា​មេ​រិ​ក​១.៣០០​គ្រឿង​ត្រូវ​បាញ់​ធ្លាក់ ក្នុង​នោះ​រួម​ទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ធុន B-52 ចំនួន​៥៤​គ្រឿង​ផង ។

បច្ចុប្បន្ន​វៀតណាម​បាន​ជំនួស​មី​ស៊ី​ល​សូ​វៀត​ចាស់​ៗ ដោយ​ប្រព័ន្ធ​ការពារ​អាកាស​ទំនើប​ៗ​របស់​រុ​ស្ស៊ី ដូច​ជា​មី​ស៊ី​ល​ធុន TOR ធុន BUK និង S-300 ជាដើម ។ វៀតណាម​ក៏​ប្រើ​ដែរ បណ្តា​មី​ស៊ី​ល​អាកាស​-​អាកាស​រុ​ស្ស៊ី​ធុន R-73 និង​បណ្តា​មី​ស៊ី​ល​អាកាស​-​ដី​ធុន H-59 MK និង H-35 URAN ។ ឆ្នេរសមុទ្រ​វៀតណាម​ការពារ​ដោយ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ឆ្នេរ​ចល័ត​ធុន BASTION ផលិត​នៅ​រុ​ស្ស៊ី ហើយ​មាន​មី​ស៊ី​ល​ប្រឆាំង​នាវា​មាន​បញ្ញា​ធុន YAKHONT ។

វៀតណាម​ក៏​ទិញ​ផង​ដែរ​បណ្តា​មី​ស៊ី​ល​បណ្តែត​រុ​ស្ស៊ី​ធុន KALIBR បំពាក់​ជា​ពិសេស​ដល់​បណ្តា​នាវាមុជទឹក​វៀតណាម ព្រមទាំង​បណ្តា​នាវា​ពិឃាត រួច​បណ្តា​នាវា​ល្បាត MOLNIYA កសាង​នៅ​វៀតណាម​ក្រោម​អាជ្ញាប័ណ្ណ​របស់​រុ​ស្ស៊ី ។

មី​ស៊ី​ល​បណ្តែត KALIBR មានឈ្មោះ​ល្បី​កាលពី​ថ្ងៃ​ទី​៧ តុលា ឆ្នាំ​២០១៥ ពេល​កងទ័ព​រុ​ស្ស៊ី​បាញ់​ចេញពី​បណ្តា​នាវា​នៅ​សមុទ្រ​កា​ស្ពី​យ៉ែ​ន​ហោះហើរ​ក្នុង​ចម្ងាយ​១.៥០០​គីឡូម៉ែត្រ ធ្លាក់​ចំ​បណ្តា​ទីតាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ៕