ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រាវជ្រាវ​បង្ហាញ​ថា ភ្នំ​អន្លង់ ខេត្ដព្រះវិហារ​មាន​រ៉ែ​មាស​សុទ្ធ

13 ឆ្នាំ មុន

ខេត្ដព្រះវិហារ ៖ ធនធាន​រ៉ែ​របស់កម្ពុជា ត្រូវ​បាន​ក្រុម​អ្នក​សិក្សា​បាន​បង្ហាញ​ឱ្យ ដឹង​ពី​លទ្ធផល​ស្រាវជ្រាវ​របស់​ខ្លួន​ជា​បន្ដ បន្ទាប់​ទាំង​ធនធាន​ប្រេងកាត ឧស្ម័ន ដែក និង មាស ។ តាម​ពិត​ទៅ​ធនធាន​ទាំងនេះ​មិន​ទាន់ បាន​ទទួលផល​នៅឡើយ​ទេ តែ​ទោះបីជា​បែប នេះ​ក្ដី​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​បណ្ដាក់ទុន ក្នុង​វិស័យ​នេះ ហើយ​បាន​វាយតម្លៃ​ពី​លទ្ធផលរប​ស់វា​រួច​ហើយ ។ ភ្នំ​អន្លង់ ជា​ភ្នំ​មួយ​ស្ថិត​ក្នុង​ទឹកដី​ភូមិ ត្រ​ញំ​ង​ទន្ទឹម ឃុំ​រមទម ស្រុក​រវៀង នៅ​តាម

ខេត្ដព្រះវិហារ ៖ ធនធាន​រ៉ែ​របស់កម្ពុជា ត្រូវ​បាន​ក្រុម​អ្នក​សិក្សា​បាន​បង្ហាញ​ឱ្យ ដឹង​ពី​លទ្ធផល​ស្រាវជ្រាវ​របស់​ខ្លួន​ជា​បន្ដ បន្ទាប់​ទាំង​ធនធាន​ប្រេងកាត ឧស្ម័ន ដែក និង មាស ។ តាម​ពិត​ទៅ​ធនធាន​ទាំងនេះ​មិន​ទាន់ បាន​ទទួលផល​នៅឡើយ​ទេ តែ​ទោះបីជា​បែប នេះ​ក្ដី​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​បណ្ដាក់ទុន ក្នុង​វិស័យ​នេះ ហើយ​បាន​វាយតម្លៃ​ពី​លទ្ធផលរប​ស់វា​រួច​ហើយ ។ ភ្នំ​អន្លង់ ជា​ភ្នំ​មួយ​ស្ថិត​ក្នុង​ទឹកដី​ភូមិ ត្រ​ញំ​ង​ទន្ទឹម ឃុំ​រមទម ស្រុក​រវៀង នៅ​តាម បណ្ដោយ​ផ្លូវជាតិ​លេខ​៦២ ភាគ​ខាងលិច ចម្ងាយ​ពី​ផ្លូវជាតិ​ប្រមាណ​១៧​គីឡូម៉ែត្រ ។ បើ​តាម​អ្នកឯកទេស បាន​បង្ហើប​ឱ្យ​ដឹង​ថា តំបន់​នៅ​ជុំវិញ​ភ្នំ​អន្លង់ ដែល​មាន​ផ្ទៃដី ប្រមាណ​៨​គីឡូ​ម៉ែត្រការ៉េ គឺ​មាន​រ៉ែ​មាស​សុទ្ធនៅ​ក្នុង​ដី ។

តាម​ប្រវត្ដិ​របស់​ភ្នំ​នេះ ស្ទើរតែរាប់រយ​ឆ្នាំ​មក​ហើយ វា​បាន​ផ្ដល់​ធនធាន​ខាងសេដ្ឋកិច្ច និង​មុខរបរ​ដ៏​សាមញ​ប៉ុណ្ណោះ​តាំង ពី​បុរាណ​សំរាប់​ជនជាតិភាគតិច​កួយ និង​ខ្មែរលើដែល​មាន​ដើម​កំណើត​នៅ​តំបន់​នោះ ក្នុងការ​រក​ទទួលទាន​ចិញ្ចឹមជីវិត​នា​រដូវវស្សា​ជារៀង​រាល់​ឆ្នាំ ។ បន្ទាប់​ពី​ធ្វើស្រែ​ចំការ​ពី​ ខែកក្កដា រហូត​មក​ដល់​ខែវិច្ឆិកា​រួច អ្នក​ភូមិ​តែងតែ​នាំ​គ្នា​ចូល​ទៅ​ប្រកប​របរ​រ៉ែ​ង​មាស​ដោយ ដៃ​ផ្សងសំណាង ដោយ​ប្រើ​ចបជីក ឬ​ដែក ស្បែង និង​ដួន​ដែក សំរាប់​រ៉ែ​ងរ​ក​មាស​សុទ្ធ ដើម្បី​យក​ទៅ​លក់ដូរ​នៅ​លើ​ទីផ្សារ យកថវិកា​ទៅ​ប្រើប្រាស់​តាម​តម្រូវការ ។ ក្នុង​១ ថ្ងៃ​អ្នកមាន​សំណាង​ខ្លះ អាច​រកបាន​មាស​១ តម្លឹង ឯ​ខ្លះ​គ្មាន​សំណាង​១​ថ្ងៃ​អាច​រកបាន​២​លី ឬ​១​ហ៊ុន ឬ​១​ជី ក៏​មាន​ដែរ ។