ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ប៉េ​កាំ​ង​បង្កើត​«​ប៉ូលិស​បរិស្ថាន​»​ការពារ​ផ្សែង​ពុល

7 ឆ្នាំ មុន

សារព័ត៌មាន​ប្រទេស​ចិន​ផ្សាយ​ថា ក្រុង​ប៉េ​កាំ​ង​គ្រោង​បង្កើត​«​ប៉ូលិស​បរិស្ថាន​»​ដោយ​តួនាទី​ចំបង​គឺ​ដើរ​ល្បាត និង​ត្រួតពិនិត្យ​សកម្មភាព​របស់​ពលរដ្ឋ ដែល​អាច​បង្ក​ឱ្យ​កើត​ជាតិពុល​ផ្នែក​បរិស្ថាន រួម​មានការ​អាំង​សាច់​

សារព័ត៌មាន​ប្រទេស​ចិន​ផ្សាយ​ថា ក្រុង​ប៉េ​កាំ​ង​គ្រោង​បង្កើត​«​ប៉ូលិស​បរិស្ថាន​»​ដោយ​តួនាទី​ចំបង​គឺ​ដើរ​ល្បាត និង​ត្រួតពិនិត្យ​សកម្មភាព​របស់​ពលរដ្ឋ ដែល​អាច​បង្ក​ឱ្យ​កើត​ជាតិពុល​ផ្នែក​បរិស្ថាន រួម​មានការ​អាំង​សាច់​នៅ​កណ្តាលវាល​ដុត​សម្រាម ដុត​ធ្យូង​-​អុស ឬ​ដុត​សារធាតុ​ជីវសាស្ត្រ​គ្រប់​ប្រភេទ ។

ក្រៅពី​នេះ​អាជ្ញាធរ​នៅ​ក្រុង​ប៉េ​កាំ​ង​ប្រកាស​កាត់​បន្ថយ​បរិមាណ​នៃ​ការ​ប្រើ​ធ្យូងថ្ម​ឱ្យ​បាន​៣០% ដោយ​បិទ​រោងចក្រ​ដែល​បង្ក​ឱ្យ​មាន​សារជាតិ​ពុល​ក្នុង​បរិយាកាស​ខ្ពស់​ចំនួន​៥០០​កន្លែង រួម​ទាំង​រោងចក្រ​អគ្គិសនី​ប្រើ​ធ្យូងថ្ម​មួយ​នៅ​ក្នុង​ទីក្រុង និង​ធ្វើ​កំណែទម្រង់​រោងចក្រ​ចំនួន​២.៥០០​ទៀត​នៅ​ដំណាច់ឆ្នាំ​២០១៧ ។

គុណភាព​អាកាសធាតុ​នៅ​ទីក្រុង ធំ​ៗ​ជា​ច្រើន​ក្នុង​ប្រទេស​ចិន នៅ​តែ​កើត​ខ្ពស់​ជាង​បទដ្ឋាន​សុវត្ថិភាព​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ។ បច្ចុប្បន្ន​ក្រុង​ប៉េ​កាំ​ង​ស្ថិត​ក្នុង​ការ​ប្រកាស​អាសន្ន​«​កម្រិត​ពណ៌​ទឹកក្រូច​»​គឺជា​ដំណាក់កាល​ទី​២​បន្ត​ពី​ពណ៌​ក្រហម ជា​ដំណាក់កាល​ខ្ពស់​តាំងពី​ឈាន​ចូល​ឆ្នាំ​ថ្មី ។ ចំណែក​ទីក្រុង​ធំ​ជាង​២០​ទៀត​ស្ថិត​ក្នុង​ការ​ប្រកាស​អាសន្ន​«​កម្រិត​ពណ៌​ក្រហម​»​បង្ក​ឱ្យ​មានការ​បិទ​សាលារៀន បិទ​អង្គភាព​រដ្ឋ និង​លុប​ចោល​ជើងហោះហើរ​ជា​ច្រើន​រយ​ជើងហោះហើរ រួម​ទាំង​ហាម​ចេញ​ទៅ​ខាងក្រៅ​លំនៅ​ឋាន ព្រោះ​ស្ថានភាព​ក្នុង​អាកាសធាតុ​កាន់តែ​អាក្រក់​ឡើង ៕