ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nokia វិល​ចូល​សង្វៀន​ជាមួយ Nokia 6

7 ឆ្នាំ មុន

ទីបំផុត​ម៉ាក Nokia បាន​វិល​ត្រឡប់​ចូល​សង្វៀន​ទីផ្សារ​ទូរស័ព្ទ​ឡើង​វិញ នៅ​ក្រោម​ស្លាក​ឈ្មោះ​ខ្លួនឯង​ផ្ទាល់​គឺ Nokia នៅ​ពេល​ប្រកាស​ជា​ផ្លូវការ​នូវ​ម៉ូ​ដែល​ថ្មី និង​ដំណើរការ​ដោយ​ប្រព័ន្ធ Android 7.0 Nougat ជាមួយនឹង

ទីបំផុត​ម៉ាក Nokia បាន​វិល​ត្រឡប់​ចូល​សង្វៀន​ទីផ្សារ​ទូរស័ព្ទ​ឡើង​វិញ នៅ​ក្រោម​ស្លាក​ឈ្មោះ​ខ្លួនឯង​ផ្ទាល់​គឺ Nokia នៅ​ពេល​ប្រកាស​ជា​ផ្លូវការ​នូវ​ម៉ូ​ដែល​ថ្មី និង​ដំណើរការ​ដោយ​ប្រព័ន្ធ Android 7.0 Nougat ជាមួយនឹង Nokia 6 ។ អ្វី​ដែល​គួរ​ឲ្យ​សោកស្តាយ​នោះ​គឺ ទូរស័ព្ទ​វៃឆ្លាត​ម៉ូ​ដែល​ថ្មី​នេះ​មាន​លក់​នៅ​ទីផ្សារ​ចិន​មុន​សិន ហេតុនេះ​អ្នកគាំទ្រ Nokia នៅ​បណ្តា​ប្រទេស ផ្សេង​ៗ​ត្រូវ​រង​ចាំ​សិន​ដែរ ។

Nokia 6 ជា​ម៉ូ​ដែល​ដែល​មាន​តួ​ស្រោប​ដោយ​អាលុយមីញ៉ូម និង​បំពាក់​ដោយ​រ៉េ​ម 4GB មាន​កាមេរ៉ា​ខាងក្រោយ 16MP ហើយ​មាន​កាមេរ៉ា​ខាង​មុខ 8MP មាន​កញ្ចក់​ប្រភេទ 2.5D Gorilla Glass មាន Processor Snapdragon 430 chipset និង​មាន​អេ​ក្រង់​5.5​អ៊ី​ញ​Full HD ។ Nokia 6 មាន​អង្គ​ចង​ចាំ 64GB ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ទុក​រូបថត វី​ដេ​អូ ឬ ឯកសារ​នានា​បាន​ច្រើន ហើយ​ក៏​អាច​បន្ថែម​អង្គ​ចង​ចាំ​រហូត​ដល់ 128GB និង​មាន​កម្លាំង​ថ្ម 3000mAh ចំណែក Home Buttom ក៏​ជា​កន្លែង​ស្គែ​ន​ម្រាមដៃ ។

Noka6 ដែល​នឹង​ត្រូវ​ដាក់​លក់​ក្នុង​ប្រទេស​ចិន​មុនគេ​នា​ដើមឆ្នាំ​២០១៧​នេះ មាន​តម្លៃ​ប្រហែល​២៤៥​ដុល្លារ ។ បច្ចុប្បន្ន​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់​ឈ្មោះ HMD Global បាន​ទទួល​សិទ្ធិ​ផ្តាច់មុខ​ក្នុង ការ​លក់​ទូរស័ព្ទ Nokia ។

ក្រុមហ៊ុន​នេះ​និយាយ​ថា ខ្លួន​កំពុង​ផលិត​ទូរស័ព្ទ​វៃឆ្លាត​៤​ផ្សេង​ទៀត ដែល​មាន​ទំហំ​អេ​ក្រង់​ចាប់ពី​៥​ទៅ​៥,៧​អ៊ី​ញ​ឡើង ៕