ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនប្រុស​បង្កើត​លោក ឌិន ពុ​ទ្ធី ព្រមាន​តវ៉ា​ទ្រង់ទ្រាយ​ធំ​រក​យុត្តិធម៌ រឿង​ក្តី​រថយន្ត​បុក​ប៉ូលិស

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ លោក ឌិន ធី​រិ​ទ្ធ ប្អូនប្រុស​បង្កើត​លោក ឌិន ពុ​ទ្ធី បាន​ព្រមាន​ថា សាច់ញាតិ និង​អ្នកគាំទ្រ​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត

ខេត្តបន្ទាយមានជ័យ ៖ លោក ឌិន ធី​រិ​ទ្ធ ប្អូនប្រុស​បង្កើត​លោក ឌិន ពុ​ទ្ធី បាន​ព្រមាន​ថា សាច់ញាតិ និង​អ្នកគាំទ្រ​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត ដើម្បី​ធ្វើការ​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​រក​យុត្តិធម៌ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត យ៉ាង​យូរ​នៅ​ថ្ងៃ​ទី​១៧ មក​រា ខាង​មុខ ប្រសិនបើ​តុលាការ​មិន​ផ្ដល់​យុត្តិធម៌ ដើម្បី​ឲ្យ​បងប្រុស​របស់​លោក​មាន​សេរីភាព​ឡើង​វិញ​ទេ ។

ការ​ព្រមាន​តវ៉ា​បែប​នេះ បន្ទាប់​ពី​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​កោះហៅ​សាក្សី​ចំនួន០៣​នាក់ ឲ្យចូល​​បំភ្លឺនៅ​ព្រឹក​ថ្ងៃ​ទី​១០ មក​រា ស្អែកនេះ ក្រោយពី​សាក្សី​ចំនួន​៣​នាក់​បាន​ដាក់​ពាក្យ​ស្នើ​ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​២ មក​រា កន្លង​ទៅ ដើម្បី​ទៅ​បំភ្លឺ​ដោះ​បន្ទុក​ពី​ការ​ចោទប្រកាន់​មក​លើ​លោក ឌិន ពុ​ទ្ធី ។

គួរ​រំលឹក​ថា ការ​តវ៉ា​ដំបូង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ ២០១៦ គេ​ឃើញ​មាន​មនុស្ស​មិន​ដល់​២០​នាក់​ទេ ហើយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​បាន​នាំ​គ្នា​រុញច្រាន​ឪ្យ​ទៅ​ធ្វើ​លើ​ចិញ្ចើម​ផ្លូវ​មុខ​អតីត​ក្លោ​ង​ទ្វារ​កាស៊ីណូ​ហ្គោ​ល​ដឹ​ន​ក្រោ​ន នៅ​ខាងកើត​ខ្លោងទ្វារ​ប្រាសាទ​កំពូល​៣​ច្រក​ទ្វារ​ព្រំដែន​ប្រ​ហែ​ន​៧០​ម៉ែត្រ ។ ក្រោយមក​ចំនួន​អ្នកចូលរួម​ក៏​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ៗ​ដល់​រាប់រយ​នាក់ និង​ស្រែក​ទាមទារ​រក​យុត្តិធម៌​យ៉ាង​កងរំពង ។ មិនតែប៉ុណ្ណោះ​ក្រុម​អ្នក​តវ៉ា​បាន​ព្យាយាម​សម្រុក​ទៅ​ធ្វើការ​តវ៉ា​នៅ​លើ​ស្ពាន​ព្រំដែន​ម្តង​ហើយ​ម្តងទៀត ទើប​សមត្ថកិច្ច​បន្ថែម​កម្លាំង​ជា​ច្រើន​នាក់ មាន​ទាំង​នគរបាល​ការពារ​ព្រំដែន​គោក​ខាងជើង និង​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ (​វរ​៨៩១​និង​៩១១) ដើម្បី​ទប់ស្កាត់​រុញច្រាន​មិន​ឪ្យ​ក្រុម​អ្នក​តវ៉ា​បិទ​ស្ពាន​ព្រំដែន ព្រោះ​អាច​ធ្វើ​ឪ្យ​ប៉ះពាល់​ដល់​ទំនិញ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​និង​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ ។

សូម​បញ្ជាក់​ថា លោក ឌិន ពុ​ទ្ធី ជា​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា CIERA មាន​ទីស្នាក់ការ និង​លំនៅ​ឋាន​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ។ ប្រធាន​សមាគម​រូប​នេះ រង​ការ​ចោទប្រកាន់​ថា បាន​បើករថយន្ត​បុក​លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយ​រង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ កន្លង​ទៅ​នេះ ដែល​ករណី​ខាងលើ បាន​ធ្វើ​ឪ្យ​មជ្ឈដ្ឋាន​មួយ​ចំនួន​យក​ទៅ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វ៊េ​ស​ប៊ុ​ក​ចោទ​ថា នាយ​រង​ប៉ុស្តិ៍​រូប​នោះ​ធ្វើ​ពុត​ជា​ដួល​គួរ​ឱ្យ​ហួសចិត្ត ខណៈ​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​ទៀត​បង្ហោះ​ថា លោក ឈាន ពិសិដ្ឋ រង​របួសធ្ងន់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ប្រទេស​ថៃ ៕