ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ចក់​វៃឆ្លាត​ជួយ​អ្នក​ពិការ​ភ្នែក​ឱ្យ​ឃើញ​ពិភពលោក

7 ឆ្នាំ មុន

កញ្ចក់​វៃឆ្លាត​របស់​ក្រុមហ៊ុន​Aira នឹង​ត​ភ្ជាប់​ជាមួយ​អតិថិជន​ដែល​ពិការ​ភ្នែក​ជាមួយ​ទីភ្នាក់ងារ ដើម្បី​ជួយ​ដល់​សកម្មភាព​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ។

ក្រុមហ៊ុន​Aira ដែល​មា​នទី​តាំងនៅ​សហរដ្ឋអាមេរិក​បាន​

កញ្ចក់​វៃឆ្លាត​របស់​ក្រុមហ៊ុន​Aira នឹង​ត​ភ្ជាប់​ជាមួយ​អតិថិជន​ដែល​ពិការ​ភ្នែក​ជាមួយ​ទីភ្នាក់ងារ ដើម្បី​ជួយ​ដល់​សកម្មភាព​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ។

ក្រុមហ៊ុន​Aira ដែល​មា​នទី​តាំងនៅ​សហរដ្ឋអាមេរិក​បាន​ដាក់​បង្ហាញ​គំរូ​កញ្ចក់​ឆ្លាត​វៃ​ក្នុង ពិធី​តាំងពិព័រណ៍​បច្ចេកវិទ្យា​CES​នៅ​ក្នុង​ទីក្រុង​Las Vegas ។ កញ្ចក់​ឆ្លាត​វៃ​នេះ​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​ជន​ពិការ​ភ្នែក សម្រាប់​ធ្វើ​កិច្ចការ​ប្រចាំ​ថ្ងៃ ។ កញ្ចក់​ថ្មី​នេះ​ត្រូវ​បាន​គេ​យក​គំរូ​ពី​កញ្ចក់​របស់​ក្រុមហ៊ុន​Google ដែល​មានឈ្មោះ​ថា​Google Glass ដោយ​បាន​ភ្ជាប់​អតិថិជន​ជាមួយនឹង​បណ្តាញ​នៃ​ភ្នាក់ងារ​បញ្ជាក់ (Certified Agents) ដែល​អាច​ឲ្យ​មើលឃើញ​នូវ​អ្វី​ដែល​ជន​ពិការ​អាច​ឃើញ​ក្នុង​ពេល​ពិតប្រាកដ​មួយ ។

ទីភ្នាក់ងារ​ទាំងនោះ​អាច​ជួយ​អតិថិជន​របស់​ខ្លួន​ជាមួយនឹង​កិច្ចការ​ប្រចាំ​ថ្ងៃ និង​សកម្មភាព នានា​ដូច​ជា ស្វែងរក​ផ្លូវ​ដែល​មមាញឹក ហាង​លក់​គ្រឿងទេស តាម​រយៈ​ការ​បង្កើត​នូវ​ការ​បកប្រែ​រូបភាព ឬ​តាម​រយៈ​ការ​មើលឃើញ ។ ម្យ៉ាងវិញទៀត កញ្ចក់​វៃឆ្លាត​របស់​Aira ក៏​អាច​ប្រាប់​ពី ព័ត៌មាន​ស្តី​ពី​ទីតាំង​របស់​អ្នក​ប្រើប្រាស់​តាម​រយៈ​កម្មវិធី​Google Maps​ផង​ដែរ ។

ក្រុមហ៊ុន​បាន​និយាយ​ថា សេវា​ថ្មី​របស់​ខ្លួន​សម្រាប់​ជន​ពិការ​ភ្នែក​នេះ មិនមែន​ដើម្បី​ជំនួយ​វិធីសាស្ត្រ​បែប​ប្រពៃណី សម្រាប់​ជន​ពិការ​ភ្នែក​ដូច​ជា ការ​ប្រើប្រាស់​ឈើច្រត់ ឬ​មាន​សត្វ​ឆ្កែ​នាំ​ផ្លូវ​ទេ ប៉ុន្តែ​វា​នឹង​ត្រូវ​ប្រើប្រាស់​ជាមួយ​គ្នា​សម្រាប់​កិច្ចការ​ជាក់លាក់​មួយ ។

កញ្ចក់​វៃឆ្លាត​Aira ត្រូវ​បាន​គេ​ដាក់​លក់​ហើយ​នៅ​សហរដ្ឋអាមេរិក​តាម​រយៈ​ការ​ទិញ​ជា​គំរោង ។ លោក​អ្នក​អាច​ទទួល​បាន​កញ្ចក់ និង​សេវា​២០០​នាទី​ក្នុង​មួយ​ខែ​ក្នុង​តម្លៃ​១២៩​ដុល្លារ​អា​មេ​រិ​ក ។ ចំណែក​គំរោង​ទី​ពីរ គឺ​អ្នក​ទទួល​បាន​សេវា​៤០០​នាទី​ក្នុង​តម្លៃ​១៩៩​ដុល្លារ​អា​មេ​រិ​ក រួម​ជាមួយនឹង​ការ​ធានា​ថា ទីភ្នាក់ងារ​នឹង​ធ្វើការ​សម្រាប់​លោក​អ្នក​ភ្លាម​ក្នុង​រយពេល​តែ​១០​វិនាទី​ទេ បន្ទាប់​ពី​មាន​តម្រូវការ​របស់​អ្នក ៕