ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀវភៅ​និពន្ធ​ដោយ​អា​ដុល អីុ​ទ្លែ​រ​លក់ដាច់​បំផុត

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​វិទ្យាស្ថាន​ជីវប្រវត្តិ​ចម្រុះ​សម័យ​ក្រុង​មុ​យ​និក (IFC) បានឱ្យ​ដឹង​ថា សៀវភៅ​មាន​ចំណងជើង​ថា​«Mein Kampf» ឬ​«​ការ​តស៊ូ​របស់ខ្ញុំ់​»​និពន្ធ​ដោយ​អា​ដុល អីុ​ទ្លែ​រ

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​វិទ្យាស្ថាន​ជីវប្រវត្តិ​ចម្រុះ​សម័យ​ក្រុង​មុ​យ​និក (IFC) បានឱ្យ​ដឹង​ថា សៀវភៅ​មាន​ចំណងជើង​ថា​«Mein Kampf» ឬ​«​ការ​តស៊ូ​របស់ខ្ញុំ់​»​និពន្ធ​ដោយ​អា​ដុល អីុ​ទ្លែ​រ មេដឹកនាំ​បក្ស​ណា​ហ្ស៊ី និង​ជា​កំពូល​មេ​ផ្តាច់​ការ​អា​ល្លឺ​ម៉​ង់​ក្នុង​យុគសម័យ​សង្គ្រាមលោក​លើក​ទី​២ ជា​ច្បាប់​រៀបរៀង​ថ្មី​ចែក​ចេញ​ជា​២​ភាគ ។ សៀវភៅ​នោះ​មាន​កំណត់ហេតុ​បន្ថែម ហេតុផល និង​ការ​វិភាគ​ក្នុង​ន័យ​សម្របសម្រួល​ប្រហែល​៣.៥០០​ពាក្យ​ចេញ​លក់ នៅ​ទូ​ទាំង​ប្រទេស​ដល់​ទៅ​៨៥.០០០​ក្បាល​ឯណោះ​ក្រោយ​ពី​ចេញ​លក់​នៅ​ខែមករា ឆ្នាំ​២០១៦ បង្កើត​ឯតទគ្គ​កម្ម​លក់ដាច់​បំផុត ។

កាល​ដើម​ឡើយ IFC គឺជា​អ្នក​ប្រកាន់​សិទ្ធិ​លើ​សៀវភៅ​«Mein Kampf»​មាន​គម្រោង​បោះពុម្ព​សៀវភៅ​ត្រឹមតែ​៤.០០០​ក្បាល ប៉ុន្តែ​លក់ដាច់​លើស​ការ​រំពឹង​ទុក ។ ការ​បោះពុម្ព​នៅ​លើក​ទី​៦ គ្រោង​ដាក់​លក់​នៅ​ចុង​ខែមករា ដោយ​សៀវភៅ​មួយ​ឈុត​មាន​២​ក្បាល សរុប​មាន​ប្រហែល​២.០០០ ទំព័រ លក់​មួយ​ឈុត​មាន​តម្លៃ​៥៩​អឺ​រ៉ូ និង​គ្មាន​រូបថត​របស់​លោក​អុ​ី​ទ្លែ​រ​នៅ​ក្នុង​សៀវភៅ​នោះ​ទេ ។

«Mein Kampf»​ជា​សៀវភៅ​ហាមឃាត់​របស់​អា​ល្លឺ​ម៉​ង់ ចាប់តាំងពី​បញ្ចប់សង្គ្រាម​លោក​លើក​ទី​២ ប៉ុន្តែ​ចាប់ផ្តើម​បោះពុម្ព និង​លក់​ឡើង​វិញ​ដោយសារ​សិទ្ធិ​របស់​រដ្ឋាភិបាល​បាន​គ្រប់​កាលកំណត់​៧០​ឆ្នាំ​នៃ​ច្បាប់​កម្មសិទ្ធិ​របស់​សហគមន៍​អឺរ៉ុប (EU) ។

លោក​អា​ដុល អីុទ្លែ​រ បាន​ស្លាប់​នៅ​ថ្ងៃ​ទី​៣០ មេ​សា ១៩៤៦ ក្នុង​អាយុ​៥៦​ឆ្នាំ នៅ​ក្រុង​ប៊ែ​រ​ឡាំង ជា​រយៈពេល​នៃ​ចុង​សង្គ្រាមលោក​លើក​ទី​២ ហើយ​ក្រោយមក​ក្រុម​សម្ព័ន្ធមិត្ត​ជា​អ្នក​ឈ្នះ​បាន​ប្រគល់​សិទ្ធិ​«Mein Kampf»​ដល់​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់ ៕