ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​នគរបាល​ជាតិ​ថ្នាក់ឧត្តម​សេនីយ៍​16​រូប ត្រូវ​បាន​ផ្ទេរ​ភារកិច្ច តែងតាំង​និង​បំពាក់​ឋានន្តរស័ក្តិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្តមសេនីយ៍ ចាន់ អ៊ា​ន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្តមសេនីយ៍ ចាន់ អ៊ា​ន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្ដរស័ក្ដិ ដល់​នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​១៦​រូប កាលពី​ព្រឹក​ថ្ងៃ​ទី​៦ មក​រា នៅ​សាល​ប្រជុំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។

យោង​តាម​អនុក្រឹត្យ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា លោក​ឧត្តមសេនីយ៍ឯក លឹ​ម សុខា​រស្មី ត្រូវ​បាន​តែង​តាំងពី​ប្រធាន​នាយកដ្ឋាន កណ្ដាល​នគរបាល​យុត្តិធម៌​ទៅ​ជា​ប្រធាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន ។

លោក​ឧត្តមសេនីយ៍ឯក សៀន សេន​ត្រូវ​បាន​ផ្ទេរ​ពី​ប្រធាន​នាយកដ្ឋាន​សន្ដិសុខ​ផ្ទៃក្នុង​ទៅ​ជា​ប្រធាន​នាយកដ្ឋាន ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម ។

លោក​ឧត្តមសេនីយ៍ទោ សម វណ្ណ​វី​រៈ ត្រូវ​បាន​ផ្ទេរ​ពី​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​បេ​តិក​ភ័​ណ្ឌ​ទៅ​ជា​ប្រធាន​នាយកដ្ឋាន​សន្ដិសុខ​ផ្ទៃក្នុង ។

លោក​ឧត្តមសេនីយ៍ត្រី លី ឡាយ ត្រូវ​បាន​តែង​តាំងពី​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ទៅ​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​បេ​តិក​ភ័​ណ្ឌ ។

ដោយឡែក នាយ​នគរបាល​១២​រូប​ទៀត​ដែល​ត្រូវ​បំពាក់​ឋានន្ដរស័ក្ដិ​រួម​មាន ថ្នាក់​ឧត្តមសេនីយ៍ឯក​៤​រូប ៖
ទី​១-​លោក​ឧត្តមសេនីយ៍ទោ ជួង ស៊ា​ង​ហាក់
ទី​២-​លោក​ឧត្តមសេនីយ៍ទោ ចាន់ ស៊ី​ថា
ទី​៣-​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ប៊ុ​ន​ធី
ទី​៤-​លោក​ឧត្តមសេនីយ៍ទោ លឹ​ម សុខា​រស្មី ។

ថ្នាក់​ឧត្តមសេនីយ៍ទោ មាន​៨​រូប ៖
ទី​១-​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​ខេត្តកំពត
ទី​២-​លោក​ឧត្តមសេនីយ៍ត្រី កឹង ឃ​ន ស្នងការ​ខេត្តស្វាយរៀង
ទី​៣-​លោក​ឧត្តមសេនីយ៍ត្រី អ៊ឹង សំ​អុល ស្នងការ​ខេត្ត​កែប
ទី​៤-​លោក​ឧត្តមសេនីយ៍ត្រី ស៊ី គី​រី ស្នងការ​ខេត្តព្រះវិហារ
ទី​៥-​លោក​ឧត្តមសេនីយ៍ត្រី ជួ សំ​អាន ស្នងការ​ខេត្តកំពង់ធំ
ទី​៦-​លោក​ឧត្តមសេនីយ៍ត្រី ស្រេង ជា​ស្នងការ​ខេត្តព្រៃវែង
ទី​៧-​លោក​ឧត្តមសេនីយ៍ត្រី លន់ សុ​ផាត ស្នងការ​ខេត្តក្រចេះ
ទី​៨-​លោក​ឧត្តមសេនីយ៍ត្រី អេ​ង គឹ​ម​ហៃ អនុប្រធាន​នាយកដ្ឋាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ៕