ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ក្បាល​ប្រពន្ធ​កូនខ្ចី​8​ខែ​ស្លា.ប់ ធ្វើ​ជា​ដឹក​សព​ទៅ​សង្គ្រោះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ទើប​សម្រាលកូនបាន​រយៈពេល​៨​ខែប៉ុណ្ណោះ ត្រូវ​បាន​បុរសជា​ប្ដី​វាយ​ក្បាល​នឹង​វែកសម្ល​បណ្ដាល​ឲ្យ​រង​របួសយ៉ាង​ធ្ងន់

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ទើប​សម្រាលកូនបាន​រយៈពេល​៨​ខែប៉ុណ្ណោះ ត្រូវ​បាន​បុរសជា​ប្ដី​វាយ​ក្បាល​នឹង​វែកសម្ល​បណ្ដាល​ឲ្យ​រង​របួសយ៉ាង​ធ្ងន់​ផ្ដើម​ចេញពីរឿង​ទំនាស់​ជំពាក់​លុយគេ​បន្តិចបន្តួច​ប៉ុណ្ណោះ ខណៈ​ប្ដី​ផឹក​ស្រវឹង​ផងនោះ ព្រមទាំង​ចាប់​បោចសក់​នាង​បោក​ក្បាលផ្ទប់​ទៅ​នឹង​ញ្ជាំ​ងផ្ទះ ។ បន្ទាប់​ពី​វាយដំ​រួចប្តី​ឃោរឃៅ​នោះ​មិន​បាន
នាំ​យកប្រពន្ធ​ទៅ​សង្គ្រោះ​នោះ​ឡើយ គឺ​បាន​ទុក​នាង​នៅផ្ទះ​មួយ​យប់​ទាំង​សន្លប់​ស្ដូកស្ដឹង ។ មិនតែប៉ុណ្ណោះ​ជន​នោះ​ថែម​ទាំង​បាន​ប្រើ​ល្បិច កោសខ្យល់​ប្រពន្ធ​ជាំ​ពេញ​ខ្លួន ជា​អកុសល ក្រោយមក​ប្រពន្ធ​ក៏​ស្លាប់ ។ រីឯ​ជន​នោះ​បាន​ធ្វើ​ជា​បី​សព​ប្រពន្ធ​នៅ​ក្នុង​រង្វង់​ដៃ​របស់​ខ្លួន ដឹក​បញ្ជូន​តាម​ម៉ូតូ​រ៉ឺ​ម៉ក​១​គ្រឿង ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ធ្វើ​ជា​នាំ​ទៅ​ដើម្បី​សង្គ្រោះ​បន្ទាន់ ។

ល្បិច​កល​នេះ​ក្នុង​បំណង​បង្វែងដាន និង​បំភាន់​ភ្នែក​សមត្ថកិច្ច​ក្នុង​បំណង​បិទ​បាំង​រាល់​ទ​ង្វើ​និង​សារជាតិ​ជា​ឃាតករ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ពេល​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ មិន​ទាន់​ទាំង​បាន​ដាក់​សព​ប្រពន្ធ​ចុះ​ពី​ម៉ូតូ​រ៉ឺ​ម៉ក​ផង ក្រុម​គ្រូពេទ្យ​នៅ​ទីនោះ​បាន​ពិនិត្យ​ឃើញ​ថា ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ ចំណែក​បុរស​ជា​ប្ដី​ប្រុង​ដឹក​សព​ប្រពន្ធ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​បាន​អះអាង​ប្រាប់​គ្រូពេទ្យ​ថា ប្រពន្ធ​របស់​ខ្លួន​ទើប​សម្រាលកូន​បាន​៨​ខែ ដើរ​មិន​ប្រយ័ត្ន​ក៏​ដួល​បោក​ក្បាល​នៅ​ក្នុង​បន្ទប់ទឹក​ពេល​យប់ ហើយ​ខ្លួន​សង្ស័យ​ថា​នាង​ខ្យល់គរ​ទើប​កោសខ្យល់​ឲ្យ​នាង ។

ការ​បកស្រាយ​នេះ គ្រូពេទ្យ​មិន​បាន​ជឿ​ទេ ព្រោះ​ឃើញ​ក្បាល​ស្ត្រី​ជា​ប្រពន្ធ មាន​ស្នាម​ប៉ោង​ច្រើន​កន្លែង​គួរ​ឲ្យ​សង្ស័យ និង​បាន​ឃាត់​មិន​ឲ្យ​ដឹក​សព​ចេញ​ឡើយ ។ បន្ទាប់​មក​ក្រុម​គ្រូពេទ្យ បាន​រាយការណ៍​ដល់​កម្លាំង​នគរបាល​ឲ្យ​បានដឹង​និង​ចុះ​ទៅ​ពិនិត្យ​ភ្លាម​ៗ​ផង​ដែរ ។

ហេតុការណ៍​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៥ មក​រា ប៉ុន្តែ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៦ មក​រា ក្រោយ​ពេល​ដែល​ជន​នោះ ដឹក​សព​ប្រពន្ធ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ។

ស្ត្រី​ដែល​ស្លាប់​ឈ្មោះ ខេន ស្រី​ខួច អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ប្រាសាទ ឃុំ​ភ្នំ​ស​ន្ទុ​ក ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។ ដោយឡែក​បុរស​ជា​ប្តី​ឈ្មោះ ស អឿ​ន អាយុ​៣៨​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប មានស្រុក​កំណើត នៅ​ក្នុងភូមិ​កំពង់ក្តី ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។ អ្នក​ទាំង​ពីរ មានកូន​ប្រុស​២​នាក់ និង​ស្រី​ម្នាក់ ហើយ​សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​កា​កាប រួម​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ និង​នគរបាល​ផ្នែក​បច្ចេកទេស​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​កាន់​ទីនោះ ដើម្បី​ពិនិត្យ​មើល​ពី​ស្ថានភាព​ជាក់ស្ដែង រួច​កម្លាំង​នគរបាល​បាន​នាំ​ខ្លួន​បុរស​ជា​ប្ដី​ទៅ ធ្វើការ​សាកសួរ​នៅ​ប៉ុស្ដិ៍​ចោម​ចៅ និង​បាន​នាំ​យកស​ពស្ត្រី​ជា​ប្រពន្ធ​ទៅ​កាន់​វត្ត​ពោធិ​ចិន​តុង ដើម្បី​ឲ្យ​នគរបាល​ការិយាល័យ​បច្ចេកទេស នៃ​ស្នងការដ្ឋាន នគរបាល​រាជធានី ធ្វើ​កោសល្យវិច័យ ព្រោះ​សង្ស័យ​ថា ការ​ស្លាប់​នោះ​មានការ​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់​បុរស​ជា​ប្ដី ។

អ្វី​ដែល​ជា​ការ​ភ្ញាក់ផ្អើល​នោះ គឺ​បន្ទាប់​ពី​នគរបាល​ធ្វើការ​សាកសួរ​តាម​ជំនាញ​អស់​រយៈពេល​ប្រមាណ​៣​ម៉ោង​រួច​មក ដោយ​មិន​អាច​លាក់លៀម​បាន ជន​នោះ​បាន​សារភាព​ថា ខ្លួន ពិតជា​បាន​វាយ​ប្រពន្ធ​របស់​ខ្លួន​ពិតមែន គឺ​បាន​វាយ​ក្បាល​នឹង​វែក​សម្ល​ចំនួន​៣​ទៅ​៤​វែក ព្រមទាំង​ចាប់​បោច​សក់​បោក​ផ្ទប់​នឹង​ជញ្ជាំង​ផ្ទះ​ជួល ក្នុង​ពេល​មាន​ទំនាស់​គ្នា​កើតឡើង ។

ក្រោយ​ពេល​ទទួល​បាន​ចម្លើយ សារភាព​ហើយ​នគរបាល​បាន​នាំ​ជន​នោះ​ទៅ​កាន់​ផ្ទះ​ជួល​ដែល​ជា​កន្លែង​កើតហេតុ​នោះ​រក​វត្ថុ​តាង និង​ឱ្យធ្វើ​ត្រាប់​ពី​សកម្មភាព​វាយ​ប្រពន្ធ​របស់​ខ្លួន​រហូត​ដល់​ស្លាប់ ។ ជន​ជា​ឃាតករ​ខាងលើ បាន​និយាយ​ប្រាប់​នគរបាល​ថា ប្រពន្ធ​របស់​ខ្លួន​ទើប​សម្រាលកូន​ទី​៣ បាន​រយៈពេល​៨​ខែ​ប៉ុណ្ណោះ ហើយ​ខ្លួន និង​ប្រពន្ធ​មាន​ភាព​រកាំរកូស​នឹង​គ្នា​អស់​រយៈពេល​១​ស​ប្តា​ហ៍​កន្លង​មក​ហើយ គឺ​មាន​ទំនាស់​គ្នា​ផ្ដើម​ចេញពី​រឿង​ជំពាក់​លុយ​គេ​នៅ​ឯ​ស្រុក ។

ដោយឡែក​នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៥ ធ្នូ ខ្លួន​ផឹកស្រា​ស្រវឹង ក៏​មាន​ទំនាស់​គ្នា​ជាមួយ​ប្រពន្ធ រឿង​ជំពាក់​លុយ​នោះ​ជា​ថ្មី​ម្ដងទៀត ។ ទំនាស់​នោះ​បាន​ឈាន​ដល់​ការ​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក ទើប​ខ្លួន​ទាញ​បាន​វែក​សម្ល​វាយ​ទៅ​លើ និង​ចាប់​សក់​បោក​ក្បាល​ប្រពន្ធ​ផ្ទប់​ទៅ​នឹង​ជញ្ជាំង​ថ្ម ។ បណ្ដាល​ឲ្យ​ដួល​សន្លប់​ស្ដូកស្ដឹង បាត់​មាត់​បាត់​ក​ឈឹង​លែង​ដឹងខ្លួន​រហូត ។ ខណៈនោះ​ខ្លួន​បាន​កោសខ្យល់​ឲ្យ​រហូត​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​៦ មក​រា ប្រពន្ធ​នៅ​តែ​មិនដឹង​ខ្លួន​ទៀត ទើប​ខ្លួន​ដឹក​ទៅ​កាន់​មន្ទី​ពហុ​ព្យាបាល​ចោម​ចៅ ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូពេទ្យ​បាន​ប្រាប់​ថា ប្រពន្ធ​បាន​ស្លាប់​ហើយ ។

ជន​នោះ​បាន​សារភាព​បន្ត​ទៀត​ថា ក្រោយមក​ខ្លួន​បាន​ដឹក​នាង​តាម​ម៉ូតូ​រ៉ឺ​ម៉ក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក ពោធិ​ចិន​តុង​ទៀត ដោយ​ធ្វើ​ជា​នាំ​ទៅ​សង្គ្រោះ ដើម្បី​បង្វែងដាន​សមត្ថកិច្ច តែ​ពេល​ទៅ​ដល់ ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​ថា ប្រពន្ធ​របស់​ខ្លួន​ស្លាប់​ហើយ ។ ពេល​ខ្លួន​ប្រុង​ដឹក​សព​ចេញ​ក៏​ត្រូវ​បាន​គ្រូពេទ្យ​ឃាត់ និង​រាយការណ៍​ប្រាប់​ឲ្យ​នគរបាល​ចុះ​ទៅ​ពិនិត្យ ទើប​រឿងរ៉ាវ​ទាំងអស់​ត្រូវ​បែកធ្លាយ ។

ប្រការ​គួរ​ឱ្យ​អាណោចអាធ័ម​នោះ គឺ​កូន​ៗ​ទាំង​៣​ដែល​ពេល​នេះ​ត្រូវ​កំព្រា​ដោយសារ​ម្តាយ​ស្លាប់ និង​ឪពុក​ត្រូវ​ជាប់គុក ។ អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​នេះ​ពិតជា​បាន​បន្សល់​ទុក​វិប្បដិសារី​រហូត​អស់​១​ជីវិត​ដោយ​ចៀស​មិន​ផុត​ឡើយ ៕