ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​​៤០ឆ្នាំ វិលត្រឡប់ទៅផ្ទះវិញយ៉ាងស្រស់ញញឹម

7 ឆ្នាំ មុន

ឥណ្ឌា​៖ តាម​ប្រភព​ពី​ Oddity Central ​​ឱ្យ​​ដឹង​ថា ស្ត្រី​ជនជាតិ​ឥណ្ឌា​ពីរ​នាក់ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ចំពោះ​ការ​រស់​មក​វិញ​របស់​ម្តាយ​អាយុ​៨២​ឆ្នាំ ដែល​ពួក​គេ​ធ្លាប់​គិត​ថា ​បាន​ស្លា.ប់​កាលពី​៤០​ឆ្នាំ​មុន ដោយសារ​ពស់វែក​​ចឹកនោះ​ ​។

ឥណ្ឌា​៖ តាម​ប្រភព​ពី​ Oddity Central ​​ឱ្យ​​ដឹង​ថា ស្ត្រី​ជនជាតិ​ឥណ្ឌា​ពីរ​នាក់ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ចំពោះ​ការ​រស់​មក​វិញ​របស់​ម្តាយ​អាយុ​៨២​ឆ្នាំ ដែល​ពួក​គេ​ធ្លាប់​គិត​ថា ​បាន​ស្លាប់​កាលពី​៤០​ឆ្នាំ​មុន ដោយសារ​ពស់វែក​​ចឹកនោះ​ ​។

កាលពី​៤០​ឆ្នាំ​មុន នៅ​ឆ្នាំ​១៩៧៦ ស្ត្រី​​ជា​ម្តាយ​ខាងលើ​ឈ្មោះ​​ Vilasa រស់នៅ​ភូមិ Bidhoo ស្រុក Kanpur ប្រទេស​ឥណ្ឌា ​។ គាត់​បាន​ទៅ​ស្រែ ដើម្បី​ប្រមូល​ផល ស្រាប់តែ​គាត់​ត្រូវ​ពស់វែក​ខ្មៅ​ចឹក​ ។ ភ្លាម​ៗ​នោះ គ្រូ​សារ​របស់​គាត់​បាន​នាំ​ទៅ​ព្យាបាល តែ​ដោយ​សារ​គ្មាន​សង្ឃឹម​នឹង​រស់ ពួក​គេ​ក៏​យក​គាត់​ទៅ​បណ្តែត​ចោល​​លើ​​ទឹកទន្លេ Ganges ដែល​ជា​កន្លែង​សម្រាប់​បណ្តែត​សាកសព​ជន​ជាតិ​​ឥណ្ឌា ដែល​បាន​ស្លាប់​ហើយ​ ។

កាលណោះ សម្បកខ្លួន​របស់​លោកយាយ​ គឺមិន​ទាន់​អស់​ជីវិត​នៅឡើយ​ទេ ហើយ​ក៏​ត្រូវ​បាន​ក្រុម​អ្នកនេសាទ​ត្រី​ជួយ​សង្គ្រោះ​។ គាត់​​ដឹងខ្លួន​ឡើង​វិញ តែ​មិន​អាច​ចង​ចាំ​អ្វី​​​ឡើយ សូ​ម្បី​តែ​ខ្លួន​គាត់​ជា​នរណា​ ក៏​មិន​ដឹងផង ​។ ដោយសារ​តែ​ការ​បាត់បង់​ស្មារតី​របស់​លោកយាយ​នេះ​ហើយ ទើប​គាត់​ត្រូវ​រស់នៅ​ក្នុង​ប្រាសាទ​មួយ​កន្លែង​អស់​រយៈពេល​៤០​ឆ្នាំ​ ។

វា​ពិតជា​គាប់​ជួន​​ព្រេង​និស្ស័យ​ណាស់ ដែល​កាលពី​ខែ​មុន លោកយាយ​អាច​មានការ​ចង​ចាំ​បាន​​ខ្លះ ពី​អតីតកាល​​​គាត់ ហើយ​ក៏​បាន​ប្រាប់​ទៅ​កាន់​ក្មេង​ស្រី​ម្នាក់ ដែល​រស់នៅ​ប្រាសាទ​ជាមួយនឹង​គាត់​ ។ ក្មេង​ស្រី​នោះ ក៏​យក​រឿង​របស់​លោកយាយ Vilasa ទៅ​ប្រាប់​លោកតា​របស់​នាង ដែល​ធ្លាប់​ជា​អ្នកចូលរួម​ក្នុង​ពិធី​បុណ្យសព​របស់​លោកយាយ Vilasa កាលពី​៤០​ឆ្នាំ​មុន​ ។ លោកតា​នោះ ក៏​បាន​ទាក់ទង​ទៅ​កូនចៅ​របស់​លោកយាយ Vilasa​ ។

លោកយាយ​ឥលូវ​នេះ មាន​អាយុ​៨២​ឆ្នាំ​ហើយ ទម្រាំ​បាន​មក​ជួប​កូនចៅ​វិញ​ ។ កូនស្រី​ច្បង​របស់​លោកយាយ ឈ្មោះ Ram Kumari បាន​ប្រាប់​មក The Times of India ថា​ «​ម្តាយ​របស់ខ្ញុំ​​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា គាត់​បាន​បាត់បង់​ស្មារតី​ និង​ការ​ចង​ចាំ​របស់​គាត់ ​។ កាលពី​ប៉ុន្មាន​ថ្ងៃមុន គាត់​បាន​និយាយ​ប្រាប់​ទៅ​ក្មេង​ស្រី​ម្នាក់ ហើយ​ក្មេង​ស្រី​នោះ​ក៏​យក​រឿង​ទៅ​ប្រាប់​តា​របស់​នាង​។

តា​ម្នាក់​នោះ ធ្លាប់​ចូលរួម​ពិធី​បុណ្យសព​របស់​ម្តាយ​ខ្ញុំ​ កាលពី​៤០​ឆ្នាំ​មុន ហើយ​ក៏​មក​ទាក់ទង​ពួក​ខ្ញុំ​ទាំងអស់​គ្នា​​ ។ កូនស្រី​ពៅ​របស់​លោកយាយឈ្មោះ Muni បាន​និយាយ​ថា «​ពួក​យើង​ចង​ចាំ​គាត់​បាន ដោយសារ​តែ​ស្នាម​ដៅ​ពី​កំណើត​របស់​គាត់​» ។ ថ្វីបើ​រឿង​ហេតុ​កើតឡើង ហាក់បីដូចជា​កុន​មែនពិត តែ​វា​ជា​ការ​ពិត​កើត​មាន​​មែន ។