ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​ទោសស្រីថៃ​ម្នាក់ ដាក់គុកអស់មួយជីវិត និង…

7 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោកហេង កេស​រោ កាលពី​រសៀល​ថ្ងៃ​ទី​០៥ មក​រា ២០១៧ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ ដាក់​ពន្ធនាគារ​អស់​១​ជីវិត និង​ពិន័យ​ប្រាក់​ចំនួន​១០​លាន​រៀល​ ចូល​ថវិការដ្ឋលើ​សំណុំរឿង​ជួញដូរ និង​ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀនពី​ទីក្រុង​ឌូ​បៃ ។

ជនជាប់ចោទ​​ឈ្មោះ KAEWKANLAYA AMPHAWAN ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ​ថៃ មាន​ទីលំនៅ​ផ្ទះ​លេខ​១៤២ តំបន់​ន​ង​ចាន់​ខាវ ខេត្ត​នគររាជ​សី​ម៉ា ប្រទេស​ថៃ ។

ជនជាប់ចោទ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ចនគរបាល​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន សហការ​ជាមួយ​សមត្ត​កិច្ច​គយ ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣០ មិ​នា ២០១៦ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​បាន​ដកហូត​ថ្នាំ​ញៀន​ទង​ន់​២៥៩៤,៥៦ ក្រាម ជា​ប្រភេទ​ថ្នាំ​ញៀន កា​កូ​អ៊ី​ន ដែល​ជនល្មើស​ដាក់​នៅ​ក្នុង​កំប៉ុង​ស្ករ​សូកូឡា​ចំនួន​១៥​កំប៉ុង ។

សំណុំ​រឿង​នេះ​ត្រូវ​បាន​សាលាដំបូង​បើក​សវនាការ កាលពី​ថ្ងៃ​ទី​១ ធ្នូ ២០១៦ ពេល​សវនាការ​ជនជាប់ចោទ​បាន​ឆ្លើយ​ថា នៅ​អំឡុង​ថ្ងៃ​ទី​២៤ មិ​នា ឆ្នាំ ២០១៦ សង្សារ​របស់​នាង​បាន​ឲ្យ​រូប​នាង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អា​រាប់ ដើម្បី​ជួប​បងប្រុស​របស់​សង្សារ ទទួលយក​បញ្ញើ ។

ពេល​ទៅ​ដល់​ឌូ​បៃ​ក៏​បាន​ជួប​និង​បងប្រុស​សង្សារ​មែន ក៏​បាន​យក​កំប៉ុង​ដាក់​ស្ក​គ្រាប់​សូកូឡា​ចំនួន​១៥​កំប៉ុង មក​ឲ្យ​នាង ដើម្បី​យក​ទៅ​ឲ្យ​ប្អូនប្រុស​គាត់​នៅ​ប្រទេស​ថៃ ។ លុះដល់​ថ្ងៃ​កំណត់​ក៏​បាន​ជិះ​យន្តហោះ​មក​ក្រុង​ឌូ​បៃ និង​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​៣០ មិ​នា ឆ្នាំ ២០១៦ ក៏​ត្រូវ​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​តែ​ម្ដង​ត្រូវ​សមត្ត​កិច្ច​ចាប់ខ្លួន ។ ជនជាប់ចោទ​ឆ្លើយ​ចំពោះ​មុខ​តុល​ការ​ទៀត​ថា នាង​មិន​បានដឹង​ក្នុង​កញ្ចប់​នោះ​ជា​អ្វី​ទេ នៅ​ពេល​សមត្ត​កិច្ច​ប្រទេស​កម្ពុ​ជាប់​ចាប់​ថា គ្រឿងញៀន ។