ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្រើស​សេវា​ហិរញ្ញវត្ថុ​ដ៏​ងាយស្រួល​ សម្រាប់​ផ្ទេរ​ប្រាក់​ពី​ក្រៅប្រទេស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធនាគារ​ឯកទេស​វី​ង គឺជា​អ្នក​ផ្តល់​សេវា​ទូទាត់​សាច់ប្រាក់​តាម​ទូរស័ព្ទ​ដៃ​ឈានមុខ​គេ​នៅ​កម្ពុជា ដែល​រួមចំណែក​ក្នុង​ការ​ផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​ងាយស្រួល​សម្រាប់​អ្នក​ដែល​ពិបាក​ក្នុង​ការ​ប្រើប្រាស់​សេវា​ធនាគារ​។

រាជធានី​ភ្នំពេញ ៖ ធនាគារ​ឯកទេស​វី​ង គឺជា​អ្នក​ផ្តល់​សេវា​ទូទាត់​សាច់ប្រាក់​តាម​ទូរស័ព្ទ​ដៃ​ឈានមុខ​គេ​នៅ​កម្ពុជា ដែល​រួមចំណែក​ក្នុង​ការ​ផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​ងាយស្រួល​សម្រាប់​អ្នក​ដែល​ពិបាក​ក្នុង​ការ​ប្រើប្រាស់​សេវា​ធនាគារ​។

ជាមួយនឹង​ភាព​រីក​ចម្រើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ជា​ជម្រើស​ហិរញ្ញវត្ថុ​សម្រាប់​អតិថិជន ធនាគារ​ឯកទេស​វី​ង​បាន​និង​កំពុង​បម្រើ​អតិថិជន​ជា​ច្រើន​លាន​នាក់​ជាមួយ​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​ដូច​ជា សេវា​ផ្ទេរ​ប្រាក់​ក្នុងស្រុក បង់​វិក្កយបត្រ បញ្ចូល​លុយ​ទូរស័ព្ទ​ដៃ សេវា​បើកប្រាក់​បៀវត្ស ការ​ទូទាត់​ជាមួយ​កាត​វី​ង ជា​ពិសេស គឺ​សេវា​ផ្ទេរ​ប្រាក់​ក្រៅប្រទេស ដែល​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​អាច​ផ្ទេរ​ប្រាក់​ពី​ប្រទេស​ថៃ តាម​គណនី​ធនាគារ​កសិក​ន​ថៃ ទៅ​កាន់​គ្រួសារ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​គណនី​វី​ង​បាន​យ៉ាង​ងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព ។

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯកទេស​វី​ង មាន​ប្រសាសន៍​ថា ៖ « ភ្នាក់ងារ​វី​ង​ទាំងអស់​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជ្រើសរើស​យ៉ាង​ហ្មត់ចត់ ។ ជាមួយ​គ្នា​នេះ​ដែរ ធនាគារ​ឯកទេស​វី​ង ក៏​បាន​ធ្វើការ​បំពាក់បំប៉ន​បណ្តុះបណ្តាល​ភ្នាក់ងារ​វី​ង​យ៉ាង​ដិត​ដល់​ដើម្បី​ធានា​ថា គាត់​អាច​ធ្វើ​ប្រតិបត្តិការ​បម្រើ​អតិថិជន​បាន​ត្រឹមត្រូវ និង​មាន​សុវត្ថិភាព ជា​ពិសេស ការ​អនុវត្ត​ខ្ជាប់ខ្ជួន​តាម​ច្បាប់​របស់​ធនាគារជាតិ » ។

ជា​គោលការណ៍ អ្នក​ផ្ញើ​អាច​ផ្ទេរ​ប្រាក់​ពី​ប្រទេស​ថៃ​បាន​តាម​រយៈ​គណនី​ធនាគារ​កសិក​ន​ថៃ ទៅ​កាន់​អ្នក​ទទួល ឬ​ក្រុម​គ្រួសារ​នៅ​ប្រទេស​កម្ពុជា ដែល​មាន​គណនី​វី​ង​តែ​ប៉ុណ្ណោះ ។ អ្នក​ទទួល​ដែល​មាន​គណនី​វី​ង ឬ​កាត​វី​ង​អាច​ទៅ​ដក​ប្រាក់​នៅ​តាម​ភ្នាក់ងារ​វី​ង​ណាមួយ​ក៏​បាន​នៅ​ទូ​ទាំង​ប្រទេស ។ ដូច្នេះ ប្រសិនជា​អ្នក​ទទួល​គាត់​មិន​អាច​ដក​ប្រាក់​ដែល​ផ្ទេរ​ពី​ប្រទេស​ថៃ ជាមួយ​ភ្នាក់ងារ​វី​ង​ណាមួយ​បាន​ទេ​នោះ គាត់​អាច​ទៅ​ដក​ប្រាក់​ជាមួយ​ភ្នាង់​ងារ​វី​ង​មួយ​ផ្សេង​ទៀត​នៅ​ក្បែរ​នោះ​បាន​ផង​ដែរ តាម​រយៈ​កាត​វី​ង​របស់​ខ្លួន​ជា​ការ​ស្រេច ។

ធនាគារ​ឯកទេស​វី​ង​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​នាំ​មក​នូវ​សេវា​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​បន្ថែម​ទៀត ជា​ពិសេស សេវា​ផ្ទេរ​ប្រាក់​ពី​ប្រទេស​ផ្សេង​ៗ​ទៀត​មក​កាន់​ប្រទេស​កម្ពុជា នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ រួម​មាន ប្រទេស​ម៉ា​ឡេ​ស៊ី កូរ៉េ​ខាងត្បូង និង​ប្រទេស​ជា​ច្រើន​ទៀត ៕