ទៅហួសឋានសួគ៌…
មួយឆ្នាំកន្លងមកនេះ…មានជនបរទេសច្រើននាក់ហើយ មកស្លា.ប់គួរឱ្យសោកស្តាយ…សោកសង្រេងណាស់…នៅក្រុងមាត់សមុទ្រ
មួយឆ្នាំកន្លងមកនេះ…មានជនបរទេសច្រើននាក់ហើយ មកស្លា.ប់គួរឱ្យសោកស្តាយ…សោកសង្រេងណាស់…នៅក្រុងមាត់សមុទ្រ
មួយឆ្នាំកន្លងមកនេះ…មានជនបរទេសច្រើននាក់ហើយ មកស្លាប់គួរឱ្យសោកស្តាយ…សោកសង្រេងណាស់…នៅក្រុងមាត់សមុទ្រនៃខេត្តព្រះសីហនុ…ដែល
ជាខេត្តទេសចរណ៍ដ៏ប្រណីត…ជាខេត្តសែនមនោរម្យ…។
ឆ្នេរអូត្រេះ…មានជនបរទេសរស់នៅប្រកបរបរប្លែកៗ…ដែលភាគច្រើនមកពីទ្វីបអឺរ៉ុប…មានស្រី មានប្រុស រស់នៅត្រសងគ្នា…មើលទៅគួរឱ្យរំភើបញាប់ញ័រឱរា…ដែលគេនិយាយថា ជាទំនៀមទម្លាប់ប្រពៃណីធម្មតារបស់ពួកគេ…ខ្មែរយើងមិនអាចរស់នៅក្បែរគ្នាបានឡើយ…ជាពិសេសនារីៗ…
ដល់អីចឹង…នឹកឃើញខ្លឹមសារមួយឈុតរបស់តារាចម្រៀងសំឡេងមាសលោក ស៊ិន ស៊ីសាមុត បានបន្សល់ទុកថា «ឯណាទៅឋានសួគ៌…នៅលើថ្ពាល់ លើភ្នែក លើទ្រូងស្នេហ៍…ទីនេះហើយជាឋានសួគ៌យើង…» ។ល។
ខ្លីលើ…ខ្លីក្រោម…នៅពពាក់ពពូនកណ្តាលល្ហល្ហេវបែបនេះ…ធ្វើឱ្យការរស់នៅទីនោះពោរពេញទៅដោយកាមារម្មណ៍…បេះដូងពុះកញ្ជ្រោល…សេរីភាពពេញបរិបូរណ៍…លាយឡំទៅដោយគ្រឿងស្រវឹងគ្រប់គ្រាន់ គ្រប់ម៉ាក…ថ្នាំប៉ូវ ថ្នាំកម្លាំង…ថ្នាំរំភើបសប្បាយ…ថ្នាំញាក់ ថ្នាំញាត់សាច់…ថ្នាំរីក ថ្នាំរួម…ថ្នាំហើមសរសៃសព្វបែបយ៉ាង…រៀបរាប់មិនអស់ទេ…ស្អាតពេកប្រើទាល់តែហួសកំរិត…
ពេលមានអ្នកស្លាប់ម្តងៗ…នគរបាលបច្ចេកទេសវិទ្យាសាស្ត្រខេត្តចុះពិនិត្យ…លទ្ធផលរកឃើញច្រើនជាងគេបណ្តាលមកពី«គាំងបេះដូង»…ប្រើថ្នាំញៀនលើសកំរិត…ខ្លះមរណៈលើបង្គង…។ល។ ពិបាកនិយាយឱ្យចំណាស់…ធ្វើម៉េចទេដែលខ្មែរយើងនិយាយថាមកពីអាយុអស់…សប្បាយគ្នាគេពេក…ទៅដល់ឋានសួគ៌ហើយមិនឈប់ទេ…ទៅហួសឋានសួគ៌ទៀត…៕
អាឡេវ
ចែករំលែកព័តមាននេះ