ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Liverpool នឹង​មាន​បំណុល​កើន​ទ្បើ​ង​គួប​ផ្សំ​នឹង​ចំនួន​ការ​ប្រាក់

13 ឆ្នាំ មុន

តាម​កាសែត​ញូ​វ​អូ​ហ្វ​ដឹ​វើ​ល បានឱ្យ​ដឹង​ថា ក្លឹ​ប​“​ហង្ស​ក្រហម​” Liverpoo ដែល​ជា​ក្លឹ​ប​ល្បីមួយ​ក្នុង​ក្រប​ខណ្ឌ​បាល់ទាត់​ប្រឺ​មី​ញេ​លី​ក អង់គ្លេសចាំបាច់​ត្រូវ​ចំណាយ​ការ​ប្រាក់​ឱ្យធនាគារ​រ៉ូ​យ៉ា​ល់​ប៊ែ​ង អូ​ហ្វ​ស្កុ​តឡែ​ន ក្នុង​មួយ ស​ប្ដា​ហ៍​២,៥​លាន​ផោន បើ​មិន​ទាន់​រកបាន​ម្ចាស់ថ្មី​របស់​ក្លឹ​ប ។ កាសែត​អង់គ្លេស​បាន​ផ្សាយ​ថា ភាពយឺតយ៉ាវ​ក្នុង​ការ​លក់​ក្លឹ​ប Liverpoo របស់​លោក ថម​ហ៊ី​ក និង​លោក​ច​ច​យី​ល​ឡេ​ត ម្ចាស់​ក្លឹ​ប ជនជាតិ​អា​មេ​រិ​កធ្វើ​ឱ្យ​ក្លឹ​ប​មាន​បំណុល​កើនឡើង តាម​កិច្ចព្រមព្រៀង ក្រោយ​ពី​មានការកែសំរួល​បំណុល​ជាមួយ​ធនាគារ​កាលពី​ខែមេ​សា​កន្លង​មក ។

តាម​កាសែត​ញូ​វ​អូ​ហ្វ​ដឹ​វើ​ល បានឱ្យ​ដឹង​ថា  ក្លឹ​ប​“​ហង្ស​ក្រហម​”  Liverpoo ដែល​ជា​ក្លឹ​ប​ល្បីមួយ​ក្នុង​ក្រប​ខណ្ឌ​បាល់ទាត់​ប្រឺ​មី​ញេ​លី​ក អង់គ្លេសចាំបាច់​ត្រូវ​ចំណាយ​ការ​ប្រាក់​ឱ្យធនាគារ​រ៉ូ​យ៉ា​ល់​ប៊ែ​ង អូ​ហ្វ​ស្កុ​តឡែ​ន ក្នុង​មួយ ស​ប្ដា​ហ៍​២,៥​លាន​ផោន បើ​មិន​ទាន់​រកបាន​ម្ចាស់ថ្មី​របស់​ក្លឹ​ប ។ កាសែត​អង់គ្លេស​បាន​ផ្សាយ​ថា ភាពយឺតយ៉ាវ​ក្នុង​ការ​លក់​ក្លឹ​ប Liverpoo របស់​លោក ថម​ហ៊ី​ក និង​លោក​ច​ច​យី​ល​ឡេ​ត ម្ចាស់​ក្លឹ​ប ជនជាតិ​អា​មេ​រិ​កធ្វើ​ឱ្យ​ក្លឹ​ប​មាន​បំណុល​កើនឡើង តាម​កិច្ចព្រមព្រៀង ក្រោយ​ពី​មានការកែសំរួល​បំណុល​ជាមួយ​ធនាគារ​កាលពី​ខែមេ​សា​កន្លង​មក ។ ក្នុង​លក្ខខណ្ឌ​របស់​ក្លឹ​ប​និងធនាគារ​ស្កុ​តឡែ​ន​បញ្ជាក់​ថា បំណុល​ទាំងអស់នឹង​គិត​បញ្ចូល​ជាមួយ​ការ​ប្រាក់​តាម​រយៈ​កិច្ចព្រមព្រៀង​លើ​បំណុល​ចំនួន​២៣៧​លាន​ផោន ដែល​ធ្វើ​ឱ្យ  Liverpoo ត្រូវ​ចំណាយ​ការ​ប្រាក់ ក្នុង​មួ​យស​ប្ដា​ហ៍​២,៥​លាន​ផោន​គិត​ចាប់​តាំងពី​ខែមេសា​មក ។

កាសែត​ខាងលើ​បាន​បន្ដ​ទៀត​ថា តួលេខ បំណុល​របស់ Liverpoo កំពុង​កើនឡើងរួមនឹង​ចំនួន​ការ​ប្រាក់ដោយ​កើន​ខ្ពស់​ដល់​ទៅ ២៨២,៤​លាន​ផោន នៅ​ថ្ងៃ​ទី​៣១ សីហា​ខាងមុខ ហើយនឹង​កើន​ឡើងជា​បន្ដ​ទៀត​បើ​ក្លឹ​បមិន​អាច​រក​ម្ចាស់​ថ្មី​ចូល​ទៅ​ស្រោចស្រង់​ស្ថានការណ៍​បាន​នៅ​មុន​ខែកញា​ខាង​មុខ ។ ទោះជាយ៉ាងណា​ក៏​ដោយ​កាសែត​អង់គ្លេស​បាន​ធ្វើការវិភាគ​ថា លោក​កេ​ន​នី ហួង មហាសេដ្ឋី​ជនជាតិចិន ដែល​បាន​ទទួល​ការ​ទ្រទ្រង់​ពីរ​ដ្ឋាភិ​បាល​មាន​ក្ដី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ចូល​ទៅ​កាន់កាប់ក្លឹ​ប Liverpoo ជា​ម្ចាស់​ថ្មី ក្រោយ​ពី​មាន​ផែនការ​ជំ​រះ​បំណុល​ទាំងអស់ រួម​ទាំង​ចំណាយ​ប្រាក់១៣៦​លាន​ផោនសាងសង់​ទីលាន​ប្រកួត​ថ្មី ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក៏​យល់ព្រម​ចំណាយ៥០​លាន​ផោន ធ្វើ​ជា​កញ្ចប់​ថវិកា​សំរាប់​ទិញកីឡាករ​នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ ៕