រាជធានីភ្នំពេញ ៖ កុមារប្រមាណ៥៤នាក់ដែលមកពីមណ្ឌលទឹកដីសប្បាយបានមកចូលរួមការពិនិត្យសុខភាពមាត់ធ្មេញជាលើកទី២ ពីអង្គការមូលនិធិទឹកចិត្តទាំងបី កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅសាលអង្គរគីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនដែលមានទីតាំងស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី។
នៅកម្មវិធីត្រីមាសចុងក្រោយនេះ កុមារប្រមាណ៥៤នាក់ នឹងទទួលនូវការពិនិត្យសុខភាពមាត់ធ្មេញជាលើកទីពីរ ដើម្បីតាមដានបន្តពីការពិនិត្យលើកដំបូង ខណៈកុមារប្រមាណ៣០នាក់ ពីមណ្ឌល កុមារមែកឈើ បានរៀនអំពីការលែងកីឡាវាយកូនបាល់ពីកីឡាវាយកូនបាល់កម្ពុជា។
កម្មវិធីសម្អាតមាត់ធ្មេញ A-Ha-Ha Project in Cambodia 2016 ដោយមានការគាំទ្រយ៉ាងសកម្មពី កីឡាវាយកូនបាល់កម្ពុជា និងមហាវិទ្យាល័យទន្តវទនសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល គំនិតផ្តួចផ្តើមនៃកម្មវិធីការថែទាំអប់រំសុខភាពមាត់ ធ្មេញរបស់អង្គការមូលនិធិទឹកចិត្តទាំងបីត្រូវបានបន្តធ្វើដោយជោគជ័យចំនួនរយៈពេលបីឆ្នាំហើយ។
នៅដើមឆ្នាំនេះ អង្គការមូលនិធិទឹកចិត្តទាំងបី បានរៀបចំកម្មវិធីថែរក្សាមាត់ធ្មេញ និងកម្មវិធីខ្នាតតូច ប្រចាំត្រីមាសចំនួនបីលើកសម្រាប់កុមារនៅមណ្ឌលកុមារទឹកដីសប្បាយ និងមណ្ឌលកុមារមែកឈើ នៅមណ្ឌលកុមារទឹកដីសប្បាយផ្ទាល់។
កញ្ញា ហ៊ីសាអិ អារ៉ៃ អគ្គនាយិកាអង្គការមូលនិធិទឹកចិត្តទាំងបី និងជាបវរកញ្ញាជប៉ុនឆ្នាំ២០១១ បានលើកឡើងថា «ខ្ញុំមានមោទនភាពណាស់ដែលមើលឃើញពីភាពប្រសើរឡើងនៃសុខភាពមាត់ធ្មេញរបស់កុមារនោះ។ ខ្ញុំពិតជាសប្បាយរីករាយដែលកុមារបានចងចាំមេរៀននៃការថែរក្សាមាត់ធ្មេញ ដែលពួកគេបានរៀនកាលពីត្រីមាសកន្លងទៅ»។
ចែករំលែកព័តមាននេះ