ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវនាវ​ឱ្យ​ប្រុង​ប្រយ័ត្ន​ជំងឺផ្តាសាយបក្សី​រដូវ​បុណ្យចូលឆ្នាំ​ចិន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង អំពាវនាវ​ឱ្យ​ប្រជាជន​មានការ​ប្រុង​ប្រយ័ត្នអំពី​ជំងឺផ្តាសាយបក្សី​ថ្មី​ៗ​នេះ

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង អំពាវនាវ​ឱ្យ​ប្រជាជន​មានការ​ប្រុង​ប្រយ័ត្នអំពី​ជំងឺផ្តាសាយបក្សី​ថ្មី​ៗ​នេះ មានការ​រីក​រាលដាល​នៃ​ជំងឺ​គួរ​ឱ្យ​ខ្លាច​នេះ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង និង​ប្រទេស​ជប៉ុន ដែល​បណ្តាល​ឲ្យ​មានការ​សម្លាប់សត្វ​បក្សី​ប្រមាណ​ជាង​២០​លាន​ក្បាល ដើម្បី​បង្ការ​ការ​ឆ្លង​រាតត្បាត​មក​មនុស្ស​នៅ​ទីនោះ ។

ដូច្នេះ​សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ពិធី​ចូល​ឆ្នាំ​ចិន វៀតណាម ដែល​នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ សូម​ប្រុង​ប្រយ័ត្ន​ជា​និច្ច​អំពី​ការ​ចំលង​ជំងឺផ្តាសាយបក្សី ហើយ​ត្រូវ​អនុវត្តន៍​តាម​វិធី​បង្កា​ខាងក្រោម​នេះ ដូច​ជា ៖
-​ដើម្បី​សុ​វត្តិភាព​ត្រូវ​ពាក់​ម៉ាស់ ឬ​ចងក្រមា​ទប់មាត់ និង​ច្រមុះ​មុន​ពេល​ប៉ះពាល់​ជាមួយ​មាន់​ទា ។
-​ស្រុះមាន់ ឬ​ទា​ជាមួយ​ទឹក​ក្តៅ​មុន​ពេល​បោចរោម ។
-​ប្រមូល​រោម​មាន់ ទា ឬ​កាក​សំណល់​ផ្សេង​ទៀត​យក​ទៅ​កប់ ឬ​ដុត​ចោល ។
-​លាង​សំអាត​ដៃ និង​វ​ត្តុ​ប្រើប្រាស់​សម្រាប់​សម្លាប់​មាន់​ទា​ជាមួយ​ផេះ ឬ​សាប៊ូ​ឲ្យ​បាន​ស្អាត ។
-​សូមកុំ​យក​មាន់ ទា ឬ​សត្វ​បក្សី​ឈឺ​ឬ​ងាប់ មក​រៀបចំ​ជា​អាហារ ឬ​លក់​បន្ត ។ ត្រូវ​អនុវត្ត​អនាម័យ​ក្នុង​ការ​បោចរោម និង​ចំអិន​ជាប់​ជា​និច្ច ។

ចំពោះ​បុគ្គល​ដែល​មាន​រោគ​សញ្ញា​ដូច​ជា​៖
-​គ្រុនក្តៅ លើស​ពី​៣៨​អង្សា​សេ
-​ក្អក ឬ​ឈឺ​ក
-​ដកដង្ហើម​ហត់ និង​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ឬ​ងាប់​ក្នុងអំឡុងពេល​៧​ថ្ងៃមុន ចាត់​ទុក​ថា​ជា​ករណី​សង្ស័យ ត្រូវ​ប​ញ្ចូ​ន​អ្នកជំងឺ ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ជិត​បំផុត​ដើម្បី​ធ្វើការ​ព្យាបាល យើង​មាន​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​នេះ ។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទូរស័ព្ទ​លេខ​១១៥ (​ឥត​គិត​ប្រាក់​) ។

សូម​បញ្ជាក់​ថា ក្នុង​ប្រទេស​កម្ពុជា ជំងឺផ្តាសាយបក្សី បាន​ឆ្លង​ពី​សត្វ​បក្សី​មក​មនុស្ស​ចំនួន​៥៦​ករណី ដែល​ក្នុង​នោះ ៣៧​ករណី​បាន​ស្លាប់​។ ដោយឡែក​គ្រាន់តែ​ឆ្នាំ​២០១៣ មាន​ឆ្លង​លើ​មនុស្ស​ចំនួន​២៦​ករណី ដែល​ក្នុង​នោះ​មាន​១៤​ករណី​បាន​ស្លាប់ និង​ក្នុង​ឆ្នាំ​២០១៤ មាន​៩​ករណី និង​៤​ករណី​បាន​ស្លាប់ ៕