ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាម​ស្រែក​ស្បែក​ហៅ​ឃាតករ​កំណាច​ត្រូវ​ចាប់ខ្លួន​4​ថ្ងៃក្រោយ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ឃាតករ​ដៃ​ឆៅ​ដែល​ចូល​អា​រក​ប្លន់​សម្លា.ប់​ជន​រង​គ្រោះ​៣​នាក់ ជា​ប្តី​-​ប្រពន្ធ និង​ប្អូនប្រុស​ដល់​ក្នុង​បន្ទប់​ជួល​នៅ​ក្រុង​សៀមរាប ដែល​បណ្តាល​ឱ្យ​ស្លា.ប់​២​នាក់

ខេត្តសៀមរាប ៖ ឃាតករ​ដៃ​ឆៅ​ដែល​ចូល​អា​រក​ប្លន់​សម្លាប់​ជន​រង​គ្រោះ​៣​នាក់ ជា​ប្តី​-​ប្រពន្ធ និង​ប្អូនប្រុស​ដល់​ក្នុង​បន្ទប់​ជួល​នៅ​ក្រុង​សៀមរាប ដែល​បណ្តាល​ឱ្យ​ស្លាប់​២​នាក់ និង​របួសធ្ងន់​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​បាន​ហើយ នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប នា​ល្ងាច​ថ្ងៃ​ទី​៤ មក​រា ខណៈ​ឃាតករ​កំពុង​ធ្វើដំណើ​រតាម​ផ្លូវជាតិ​លេខ​៦ ។

លោក​វរសេនីយ៍ឯក ភឹង ចិន្ដា​រ៉េ​ត ស្នងការរង​នគរបាល​ខេត្ត និង​ប្រធាន​ការិយាល័យ​កណ្ដាល​ព្រហ្មទណ្ឌ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​យប់​ថ្ងៃ​ទី​៤ មក​រា​នេះ​ថា ឃាតករ​ប្លន់​សម្លាប់​ជន​រង​គ្រោះ​៣​នាក់​ដល់​បន្ទប់​ជួល​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​បាន​ហើយ គឺ​ឃាតករ​ឈ្មោះ ជា សុខ​ជៀន អាយុ​២៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​រលារ​ប្អៀ​រ ខេត្តកំពង់ឆ្នាំង ។

លោក​បាន​បន្ត​ថា ប្រតិបត្តិការ​តាម​ប្រមាញ់​ឃាតករ​ដ៏​សាហាវ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កម្លាំង​នគរបាល​របស់​លោក បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ កម្លាំង​នគរបាល​តាម​បណ្តា​ខេត្ត ព្រមទាំង​កម្លាំង​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ល្អ ដែល​បាន​ជួយ​រាយការណ៍​ពី​ករណី​នេះ បន្ទាប់​ពី​បាន​កំណត់​មុខសញ្ញា​ឃាតករ​យ៉ាង​ច្បាស់ ដោយសារ​ស្ត្រី​រង​គ្រោះ​មិន​ស្លាប់​បាន​ស្គាល់​ជន​ដៃដល់ ។

លោកស្នងការ​រង​បាន​បន្ត​ទៀត​ថា កម្លាំង​ជំនាញ និង​កម្លាំង​អធិការ​ក្រុង​បាន​បែងចែក​កម្លាំង​ពិសេស​ជា​៣​ក្រុម ដោយ​មួយ​ក្រុម​សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​នៅ​ភ្នំពេញ ក្រុម​មួយទៀត​សហការ​ជាមួយ​កម្លាំង ន​គរ‌​‌​បាល​ខេត្តកំពង់ឆ្នាំង ស្រាវជ្រាវ​នៅ​ខេត្តកំពង់ឆ្នាំង និង​មួយ​ក្រុម​ទៀត​ស្រាវជ្រាវ​នៅ​ខេត្តសៀមរាប​តែ​ម្ដង ដែល​ទីបំផុត​ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ស្រុក​ជីក្រែង ដោយ​កម្លាំង​នគរបាល​បាន​ចាំ​ស្ទាក់​នៅ​ទីនោះ ។

ជាមួយ​គ្នា​នេះ លោក ភឹង ចិន្តា​រ៉េ​ត ក៏​សូម​ថ្លែងអំណរគុណ​ដល់​កម្លាំង​នគរបាល​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​ប្រតិបត្តិការ​រហូត​តាម​ចាប់ខ្លួន​ជន​ដៃដល់​រូប​នេះ​ទទួល​បាន​ជោគជ័យ​តែ​ក្នុង​រយៈពេល​៤​ថ្ងៃ ។

ទោះជា​យ៉ាងណា លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា ឃាតករ​មាន​បក្សពួក​ប៉ុន្មាន​នាក់​នោះ​ទេ ព្រោះ​ខណៈ​ពេល​នេះ កម្លាំង​នគរបាល​ជំនាញ​កំពុង​សួរ​ចម្លើយ​បន្ដ​ទៀត ។
សូម​បញ្ជាក់​ថា មនុស្ស​៣​នាក់​ជា​ប្តី​-​ប្រពន្ធ និង​ប្អូនប្រុស​ជា​បុគ្គលិក​ក្រុមហ៊ុន​អាហារ​បំប៉ន​ថៃ​ត្រូវ បាន​ឃាតករ​ចិត្ត​ឆៅ ជា​បុគ្គលិក​ក្រុមហ៊ុន​ជាមួយ​គ្នា​ចូល​អា​រក​ប្លន់​សម្លាប់​ដល់​ក្នុង​បន្ទប់​ជួល​បណ្តាល​ឱ្យ​ស្លាប់​២​នាក់​ក្នុង​ថ្លុកឈាម និង​ម្នាក់​ទៀត​របួសធ្ងន់​នា​រាត្រី​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​២០១៦-២០១៧ ។

ហេតុការណ៍​ឃាតកម្ម​ដ៏​សាហាវ​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ក្នុង​បន្ទប់​ជួល ក្នុង​ក្រុម​ទី​៦ ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

មន្ដ្រី​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​ឃាតកម្ម​នេះ​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​២​នាក់​ស្លាប់​ក្នុង​ថ្លុកឈាម គឺ​១-​ឈ្មោះ​ឃុ​យ សុ​យឹ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ធ្វើការ​ក្រុមហ៊ុន​អាហារ​បំប៉ន​សុខភាព មានស្រុក​កំណើត​នៅ​ស្រុក​ឈូក ខេត្តកំពត​, ២-​ឈ្មោះ ឡេ​ង ស្រី​ពៅ ភេទ​ស្រី អាយុ​២៨​ឆ្នាំ រង​របួសធ្ងន់ និង​៣-​ឈ្មោះ វេ​ត រ​ដ្ឋា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។ ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​៣​នាក់​នេះ ក្នុង​នោះ​២​នាក់ ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា គឺ​ឈ្មោះ ឃុ​យ‌ សុខ​យឹ​ន‌ និ​ង‌​ឈ្មោះ ឡេ​ង ស្រី​ពៅ បច្ចុប្បន្ន​ជន​រង​គ្រោះ​បានដឹង​ខ្លួ​ន‌​និយាយ​បាន​ហើ​យ‌ និង​រួច​ផុត​ពី​សេចក្តីស្លាប់ បន្ទាប់​ពី ក្រុម​គ្រូពេទ្យ​បង្អែក​ខេត្ត​សៀម​រា​ប‌​បាន​ដុត​ដៃ​ដុត​ជើង‌​ជួ​យស​ង្គ្រ‌ោះ​ទាន់ ។

ក្រោយ​ពី​ធ្វើការ​សួរនាំ​នៅ​កា​រិ​យ‌ា​ល័យ‌​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ង​ន‌់ នៃ​ស្នងការ​ខេត្ត​ទាំង​យប់​រួច​ម​ក‌​ឃាតករ​អប្រិយ​រូប​នេះ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ឃោរឃៅ​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​បី​នាក់ ដោយ​ម្នាក់ឯង​មែ​ន‌ ដោយ​រូបគេ​បាន​ដាក់​ថ្នាំ​សណ្តំ​ចូល​ទៅ​ក្នុង​ទឹក​ឱ្យ​ជន​រង​គ្រោះ​ផឹក​សន្លប់ រួច​យក​ពូថៅ​កាប់​មក​លើ​ជន​រង​គ្រោះ​លើ​បំពង់ក​ឱ្យ​ស្លាប់​ភ្លាម​ៗ ដើម្បី​យក​ទ្រព្យ ។ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាកា​រ‌ ដើ​ម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។ ឃាតករ​រូប​នេះ​នឹង​ប្រឈម​ទោស​ជាប់គុក​អស់​មួយ​ជីវិត ដោយ​ចៀស​មិន​ផុត​ឡើយ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជា​ឃាតករ​ឈ្មោះ ជា សុខ​ជៀន និង​ឈ្មោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ដាក់​ឈ្មោះ «​ភូ តឹក​ឡឹ​ក​» អាយុ​២៣​ឆ្នាំ បាន​សារភាព​ថា​រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​បី​នាក់​ពិតប្រាកដ​មែនហើយ​ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង​ទេ ដោយ​រូបគេ​បាន​ដាក់​ថ្នាំ​សណ្តំ​ចូល​ទៅ​ក្នុង​ទឹក ឲ្យ​ទៅ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ផឹក ដើម្បី​ឱ្យ​សន្លប់ រួច​យក​កាំបិត​បុ័ងតោ​កាប់​សំដៅ​បំពង់ក​ឱ្យ​ស្លាប់​តែ​ម្តង ។

ឃាតករ​រូប​នេះ​បន្ត​ថា មូលហេតុ​ពិតប្រាកដ​នៃ​ការ​សម្លាប់​នោះ​គឺ ជា​រឿង​គំនុំ​សុទ្ធសាធ ។ ដំបូង​ឡើយ​ខ្លួន និង​ជន​រង​គ្រោះ​បាន​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក រួច​ហើយ​ជន​រង​គ្រោះ​បាន​ហៅ ឲ្យ​រូបគេ​ចូល​បម្រើ​ការងារ ជា​បុគ្គលិក​ក្រុមហ៊ុន អាហារ​បំប៉ន​ថៃ​ដូច​ពួក​គេ​ដែរ ។ ឃាតករ​បន្ត​ទៀត​ថា ពេល​ដែល​ខ្លួន​យល់ព្រម​ចូល​បម្រើ​ការងារ​ស្រាប់តែ​ក្រុម​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​រូបគេ​ថា​ត្រូវ​បង់លុយ​ចំនួន​២,០០០​ដុល្លារ ។

ហើយ​រូបគេ​មិន​មាន​លុយ​ទេ ប៉ុន្តែ​ក្រុម​ជន​រង​គ្រោះ​នៅ​បន្ដ​បង្ខំ ទោះ​ទៅ​ខ្ចី​លុយ​គេ ឬ​សុំ​ពី​គ្រួសារ​ក៏​ដោយ ។ ការ​បង្ខំ​ឲ្យ​បង់លុយ​បែប​នេះ​ហើយ​ធ្វើ​ឲ្យ​ខ្លួន​ខឹងសម្បារ ដោយ​យល់​ថា​ខ្លួន​បាន​ចាញ់បោក​គេ​ហើយ ទើប​រៀបចំ​ផែនការ​សម្លាប់​ចោល​តែ​ម្ដង​ទៅ ។

ក្រោយ​ឃាតកម្ម​បាន​កើតឡើង​មានការ​សន្និដ្ឋាន​ខុស​ៗ​គ្នា ពី​ការ​សម្លាប់​ដ៏​ឃោរឃៅ​មួយ​នេះ​ថាបើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​នៅ​កន្លែង​កើតហេតុ​ជា​ជំហាន​ដំបូង​ថា ជន​រង​គ្រោះ​៣​នាក់ ដែល​ត្រូវ​ឃាតករ​សម្លាប់់​នេះ​គឺជា​រឿង​គំនុំ​ទេ មិនមែន​ជា​រឿង​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​នោះ​ទេ ព្រោះ​ទ្រព្យសម្បត្តិ​មួយ​ចំនួន​របស់​ជន​រង​គ្រោះ​ឃើញ​នៅ​ក្នុង​បន្ទប់​ជួល​ព្រមទាំង​មាន​ឯកសារ​របស់​បុគ្គលិក​ទាំង​៣​នាក់​នោះ​ផង​ដែរ ៕