ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វាំ​ង​ឡង់​ចំណាយ​ប្រាក់ខែ​ដល់​ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ

7 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​អូ​ល​លី កេ​ន​ហ្កា​ស នៅ​វិទ្យាស្ថាន​យុវ​នីតិសម្បទា របស់​ហ្វាំ​ង​ឡង់​(KELA)​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២ មក​រា ២០១៧ ថា គម្រោងការ​សាកល្បង​រយៈពេល​២​ឆ្នាំ​

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​អូ​ល​លី កេ​ន​ហ្កា​ស នៅ​វិទ្យាស្ថាន​យុវ​នីតិសម្បទា របស់​ហ្វាំ​ង​ឡង់​(KELA)​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២ មក​រា ២០១៧ ថា គម្រោងការ​សាកល្បង​រយៈពេល​២​ឆ្នាំ​ជាមួយ​ពលរដ្ឋ​ចំនួន​២.០០០​នាក់ ដែល​រដ្ឋាភិបាល​ជ្រើស​ជា​គំរូ ដើម្បី​ទទួល​ប្រាក់់​ប្រចាំខែ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ មក​រា តទៅ គឺជា​គំរូ​ទទួល​ប្រាក់​ក្នុង​ម្នាក់​៥៦០​អឺ​រ៉ូ​ជា​រៀង​រាល់​ខែ ។ ប្រាក់ខែ​នេះ​នឹង​កាត់​បន្ថយ​ប្រសិនបើ​អ្នក​នោះ​បាន​ទទួល​ប្រាក់​បំណាច់​ពី​កន្លែង​ផ្សេង ។

លោក​កេ​ន​ហ្កា​ស ឱ្យ​ដឹង​ថា ផែនការ​នោះ​ដើម្បីលុប​ចោល​«​បញ្ហា​គ្មាន​ចំណង់​ចំណូលចិត្ត​»​លើ​ក្រុម​មនុស្ស​ដែល​គ្មាន​ការងារ​ធ្វើ​។ ការ​សាកល្បង​នេះ​កំពុង​ស្ថិត​ក្នុង​បំណង​លុប​បំបាត់​ចោលការ​ភ័យ​ខ្លាច​របស់​ពលរដ្ឋ​ដែល​«​បាត់បង់​អ្វី​ម្យ៉ាង​» ខណៈ​ពេល​អ្នក​ទទួល​ការ​ជ្រើសរើស​ជា​គំរូ​នឹង​បាន​ទទួល​ប្រាក់ខែ​បន្ត ទោះបីជា​ស្ថិត​ក្នុងអំឡុងពេល​ដែល​បាន​ទទួល​ការងារ​ថ្មី​ធ្វើ​ក៏​ដោយ ។

បច្ចុប្បន្ន​អ្នក​គ្មាន​ការងារ​ធ្វើ​អាច​បដិសេធ​ប្រាក់​ចំណូល​ទាប ឬ​ការងារ​រយៈពេល​ខ្លី ព្រោះ​បារម្ភ​ថា ផលប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​ទទួល​ការ​បន្ថយ​ច្រើន​ក្រោម​ប្រព័ន្ធ​នានា​រ៉ាប់រង​សង្គម​ដែល​ស្មុគស្មាញ​របស់​ហ្វាំ​ង​ឡង់ ។ គឺជា​រឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​អាច​មើលឃើញ​ថា គម្រោងការ​នោះ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ប្រតិបត្តិ​បែប​ណា ?

វា​នឹង​ធ្វើ​ឱ្យ​ពួក​គេ​ព្យាយាម​រក​ការងារ​ធ្វើ សាកល្បង​ប្តូរ​ការងារ ឬ​ខ្ជិលច្រអូស​ជាង​មុន​នៅ​ពេល​ដឹង​ថា មាន​ចំណូល​ពិតប្រាកដ​ដោយ​មិន​ចាំបាច់​បម្រើ​ការងារ ។

អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​របស់​ហ្វាំ​ង​ឡង់​ដែល​មាន​ពលរដ្ឋ​ប្រហែល​៥,៥​លាន​នាក់ នៅ​ភាគ​ខាងជើង​តំបន់​អឺរ៉ុប​មាន​ប្រហែល​៨,១%​នៅ​ក្នុង​ខែវិច្ឆិកា គឺ​គ្មាន​ការងារ​ធ្វើ​ចំនួន​២១៣.០០០​នាក់ ដោយ​តួលេខ​នេះ​ស្មើនឹង​ឆ្នាំ​២០១៥ ។

គម្រោងការ​នេះ​គឺជា​ផ្នែក​មួយ​នៃ​បទដ្ឋាន​នានា ដែល​រដ្ឋាភិបាល​កំពុង​ដំណើរការ​ដើម្បី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ​នៅ​ហ្វាំ​ង​ឡង់ ។ លោក​កេ​ន​ហ្កា​ស​បន្ត​ទៀត​ថា គម្រោង​សាកល្បង​ប្រាក់​ចំណូល​មូលដ្ឋាន​អាច​នឹង​ពង្រីក​នៅ​ពេល​ក្រោយ​ទៅ​លើ​ក្រុម​ដែល​មាន​ចំណូល​ទាប​ដូច​ជា​អ្នកមាន​របរ​តូចតាច និង​កម្មករ​ក្រៅ​ម៉ោង​ជាដើម ៕