ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេទ្យ​វៀតណាមភ្លេចអីមិនភ្លេច ទៅភ្លេច​​កន្ត្រៃ​ក្នុង​ពោះ​…

7 ឆ្នាំ មុន

វៀតណាម ​៖ តាម​ប្រភព​ពី​ Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​​គ្រូពេទ្យ​វះ​យក​កន្ត្រៃ​ចេញពី​ពោះ ដែល​កន្ត្រៃ​នោះ​ត្រូវ​បាន​ភ្លេច​​តាំងពី​១៨​ឆ្នាំ​មុន​មកម្ល៉េះ ។

វៀតណាម ​៖ តាម​ប្រភព​ពី​ Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​​គ្រូពេទ្យ​វះ​យក​កន្ត្រៃ​ចេញពី​ពោះ ដែល​កន្ត្រៃ​នោះ​ត្រូវ​បាន​ភ្លេច​​តាំងពី​១៨​ឆ្នាំ​មុន​មកម្ល៉េះ ។

លោក Ma Van Nhat អាយុ​៥៤​ឆ្នាំ ធ្លាប់​​ទទួល​ការ​វះកាត់​កាលពី​ឆ្នាំ​១៩៩៨ ក្រោយ​ពេល​រងគ្រោះថ្នាក់​​ចរាចរណ៍​ ហើយ​ទើបតែ​​ពេល​នេះ​គាត់​ដឹងថា​​ គ្រូពេទ្យ​ភ្លេច​កន្ត្រៃ​ក្នុង​ពោះ​អស់​១៨​ឆ្នាំមកហើយ ​។

​វេជ្ជបណ្ឌិត​នៅ​ប្រទេស​វៀតណាម បាន​រក​ឃើញ​កន្ត្រៃ​ប្រវែង៦​អ៊ី​ញ នៅ​ជិត​ពោះវៀនធំ​របស់ លោកNhat ក្រោយ​ពេល​ធ្វើ​អេកូ​។
លោក Nhat ត្រូវ​ធ្វើការ​វះកាត់​រយៈពេល​៣​ម៉ោងនៅ​ចុង​ស​ប្តា​ហ៍ ដើម្បី​យក​កន្ត្រៃ​នោះ​ចេញពី​ពោះ​។ នេះ​បើ​តាម​ប្រសាសន៍​របស់ លោក Ngo Trung Thang ដែល​ជា​អនុប្រធាន​ផ្នែក​កិច្ចការ​ទូទៅ​នៃ​មន្ទីរពេទ្យ Gang Thep Thai Nguyen នាទី​ក្រុង​ហា​ណូយ។

អស់​រយៈពេល​ជិត​​២០​ឆ្នាំ​មក​​ លោក Nhat រស់នៅ​ធម្មតា ជាមួយនឹង​កន្ត្រៃ​នៅ​ក្នុង​ពោះ ​។ ​ទើបតែ​ពេល​ថ្មី​ៗ​នេះ ​គាត់​មាន​អារម្មណ៍​ឈឺ​ក្រពះ ហើយ​ក៏​មក​ពិនិត្យ​អេកូ​ឃើញ​មាន​កន្ត្រៃ​ជិត​ពោះវៀនធំ​ ។ មន្ត្រី​បាន​ប្រាប់​ថា ពួក​គេ​កំពុង​តែ​ស្វែងរក​គ្រូពេទ្យដែល​ភ្លេច​កន្ត្រៃ​​នោះ កាលពី​ឆ្នាំ១៩៩៨ ​ខណៈ​ពេលនេះ​​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​​ទេ​៕