ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

David Moyes ចង់បាន Gareth Bale អំឡុង​ពេល​លោក​នៅ​ក្លិប Man Utd

7 ឆ្នាំ មុន

អតីត​គ្រូបង្វឹក​Man Utd ដែល​បច្ចុប្បន្ន​កំពុង​ដឹកនាំ Sunderland លោក​David Moyes បង្ហើប​ការ​ពិត​ឱ្យ​ដឹង​ថា មុខព្រួញ​លេខ​១​របស់​លោក​ពេល​ចូល​ដឹកនាំ​ក្រុម​បិសាច​ក្រហម​បន្ត​ពី​លោក​Sir Alex Ferguson

អតីត​គ្រូបង្វឹក​Man Utd ដែល​បច្ចុប្បន្ន​កំពុង​ដឹកនាំ Sunderland លោក​David Moyes បង្ហើប​ការ​ពិត​ឱ្យ​ដឹង​ថា មុខព្រួញ​លេខ​១​របស់​លោក​ពេល​ចូល​ដឹកនាំ​ក្រុម​បិសាច​ក្រហម​បន្ត​ពី​លោក​Sir Alex Ferguson គឺ Gareth Bale មិនមែន Marouane Fellaini និង Juan Mata នោះ​ទេ ។ អ្នកចាត់ការ​ជនជាតិ​ស្កុ​តឡែ​ន​វ័យ​៥៣​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា​៖ «​ពេល​ខ្ញុំ​ចូល​ដឹកនាំ​ភ្លាម​គោលដៅ​ពិតប្រាកដ​របស់ខ្ញុំ​គឺ Gareth Bale ។ ខ្ញុំ​បាន​ព្យាយាម​ប្រជែង​ដណ្តើម​កីឡាករ​ឆ្នើម​ដល់​នាទី​ចុង​ក្រោយ ហើយ​យើង​បាន​ផ្ដល់​លក្ខខណ្ឌ​ល្អ​ជាង Real Madrid ទៅ​ទៀត ប៉ុន្តែ Gareth Baleបាន​សម្រេចចិត្ត​លេង​ឱ្យ Real Madrid ។

Gareth Bale ជា​កីឡាករ​ដំបូង​គេ​ក្នុង​ចិត្ត​របស់ខ្ញុំ​ដែល​ខ្ញុំ​ពិតជា​ចង់​នាំ​មក Man Utd អំឡុង​ពេល​ខ្ញុំ​គ្រប់គ្រង ។

Man Utd បាន​ផ្ដល់​កិច្ចសន្យា​៦​ឆ្នាំ​ដល់​លោក​Moyes ដើម្បី​ស្នង​តំណែង​លោក​Sir Alex Feruson ។ ប៉ុន្តែ​ក្រោយ​ចាក​ចេញពី Everton មក Old Trafford មិន​ទាន់​ចប់​១​រដូវ​កាល​ស្រួលបួល​ផង លោក​ក៏​ត្រូវ​បាន​បញ្ឈប់​ពី​តួនាទី​មុន​កំណត់ ជា​ហេតុ​នាំ​ឱ្យ​លោក​យល់​ឃើញ​មក​ទល់​សព្វថ្ងៃ​ថា «​លោក​ជួប​រឿង​អយុត្តិធម៌​» ពោល​គឺ​ក្លិប​មិន​បាន​ផ្ដល់​ពេលវេលា​បន្ថែម​ដល់​លោក​ដើម្បី​ពង្រឹង​ក្រុម ហើយ​លោក​ជឿ​ថា បើ​លោក​បន្ត​ដឹកនាំ​ក្រុម​មក​ទល់​ពេល​នេះ Man Utd នឹង​កំពុង​មាន​ក្រុម​ដ៏​ជោគជ័យ​មួយ​មិន​ខាន ៕