ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ចិន​និង​អ្នក​ពាក់ព័ន្ធ​ជាប់គុក​ព្រោះ​លក់​ក្រលៀន

7 ឆ្នាំ មុន

«​ស៊ី​ន​ហួ​» របស់​ចិន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា តុលាការក្រុង​ជី​ណា​ន ខេត្ដ​សាន​ទុង ភាគ​ខាងកើត​ប្រទេស​ចិន​បាន​ដាក់ទោស​លើ​ជនជាប់ចោទ​ចំនួន​១៦​នាក់ ក្នុង​នោះ​គ្រូពេទ្យ​២​នាក់ និង​ជំនួយការ​ម្នាក់​ឱ្យ​ជាប់គុក​រយៈ

«​ស៊ី​ន​ហួ​» របស់​ចិន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា តុលាការក្រុង​ជី​ណា​ន ខេត្ដ​សាន​ទុង ភាគ​ខាងកើត​ប្រទេស​ចិន​បាន​ដាក់ទោស​លើ​ជនជាប់ចោទ​ចំនួន​១៦​នាក់ ក្នុង​នោះ​គ្រូពេទ្យ​២​នាក់ និង​ជំនួយការ​ម្នាក់​ឱ្យ​ជាប់គុក​រយៈពេល​២​ទៅ​៥​ឆ្នាំ ពី​បទ​ជូ​ញ​ដូរ​អវយវៈ​មនុស្ស​ខុសច្បាប់ ។

ការ​សម្រេច​របស់​តុលាការ​ទៅ​លើ​ការ​វះកាត់​ប្ដូរ​ក្រលៀន​ដោយ​ខុសច្បាប់​នៅ​ក្រុង​ហ្វេ​ឆើ​ង និង​អ្នកជំងឺ​ដែល​ទទួល​ក្រលៀន ត្រូវ​បង់ប្រាក់​ពី​៤​ទៅ​៦​សែន​យាន់ ឬ​ប្រហែល​៥៧.០០០​ដុល្លារ​ដល់​៨៥.០០០​ដុ​ស្លារ ។ ចំពោះ​អ្នកលក់​នឹង​ទទួល​ថ្លៃ​ប្រហែល​៤​ម៉ឺ​ន​យាន់​ឬ​ប្រហែល​៥.៧០០​ដុល្លារ ។

ចិន​បាន​ចេញ​ច្បាប់​ស្ដី​ពី​ការ​វះកាត់​ប្ដូរ​អវយវៈ​លើក​ដំបូង​នៅ​ឆ្នាំ​២០០៧ ដោយ​ហាម​គ្រប់​អង្គភាព និង​បុគ្គល​ជួញដូរ​អវយវៈ ប៉ុន្ដែ​មានការ​លួច​លក់​ច្រើន ព្រោះ​មាន​កង្វះខាត​អវយវៈ​ដែល​បរិច្ចាគ ។

ក្រុម​សិទ្ធិ​មនុស្ស​ឱ្យ​ដឹង​ថា អវយវៈ​ដែល​វះកាត់​ប្ដូរ​ភាគច្រើន​នៅ​ប្រទេស​ចិន បាន​ពី​អ្នកទោស​ប្រហារជីវិត និង​ជា​ញឹកញាប់​ទទួល​បាន​ដោយ​មិន​ទទួល​ការ​យល់ព្រម​ពី​ក្រុម​គ្រួសារ ប៉ុន្ដែ​អាជ្ញាធរ​ចិន​បដិសេធ ៕