ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់​ម៉ា​គ្រោង​ចេញ​ច្បាប់​ថ្មី​បុរស​ត្រូវ​តែរៀប​ការ​ជាមួយ​នារី​ដែល​មានគភ៌​ជាមួយ​ខ្លួន

7 ឆ្នាំ មុន

ថ្មី​ៗ​កន្លង​មក AFP ផ្សាយ​ថា រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​កំពុង​ធ្វើ​សេចក្តីព្រាងច្បាប់​ឱ្យ​បុរស​ជាប់គុក​រយៈពេល​យូរ​ដល់​ទៅ​៧​ឆ្នាំ ប្រសិនបើ​មិន​ព្រម​រៀប​ការ​ជាមួយ​នារី​ដែល​មានគភ៌​ជាមួយ​ខ្លួន ។ បទ​ប្បញ្ញត្ត​នេះ​គឺជា​ផ្នែក​

ថ្មី​ៗ​កន្លង​មក AFP ផ្សាយ​ថា រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​កំពុង​ធ្វើ​សេចក្តីព្រាងច្បាប់​ឱ្យ​បុរស​ជាប់គុក​រយៈពេល​យូរ​ដល់​ទៅ​៧​ឆ្នាំ ប្រសិនបើ​មិន​ព្រម​រៀប​ការ​ជាមួយ​នារី​ដែល​មានគភ៌​ជាមួយ​ខ្លួន ។ បទ​ប្បញ្ញត្ត​នេះ​គឺជា​ផ្នែក​មួយ​នៃ​ច្បាប់​ថ្មី​រៀបចំ​ឡើង​ដើម្បី​បង្កើត​ឥទ្ធិពល​សិទ្ធិ​របស់​ស្ត្រីភេទ ក្រោយ​ពី​ប្រទេស​រួច​ផុត​ពី​របប​គ្រប់គ្រង​ដោយ​យោធា​មក ។

ប្រធាន​នាយកដ្ឋាន​យុវ​នីតិសម្បទា​បញ្ជាក់​ថា ច្បាប់​ថ្មី​នេះ​នឹង​ធ្វើ​ឱ្យ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ក្លាយជា​បទឧក្រិដ្ឋ​លើក​ដំបូង និង​ការ​ចាប់រំលោភ​ជា​បទឧក្រិដ្ឋ​ធ្ងន់ ។ ប្រសិនបើ​សភា​ឆ្លង​សេចក្តីព្រាងច្បាប់​នេះ​នឹង​ដាក់ទោស​ឱ្យ​ជាប់​គុ​គ​រយៈពេល​៥​ឆ្នាំ ចំពោះ​បុរស​ណា​ដែល​បដិសេធ​រៀប​ការ​ជាមួយ​ស្រី្ត​ក្រោយ​ពី​អ្នក​ទាំង​២​រស់នៅ​រួម​គ្នា និង​ដាក់គុក​ដល់​ទៅ​៧​ឆ្នាំ​ប្រសិនបើ​ខាង​ស្រី​មានគភ៌ ។

ប្រធាន​នាយកដ្ឋាន​យុវ​នីតិសម្បទា​បញ្ជាក់​ថា «​យើង​កំពុង​ធ្វើ​សេចក្តីព្រាងច្បាប់​លើ​ការ​គ្រប់គ្រង​ស្ត្រី និង​ការពារ​អំពើ​ហិង្សា​ដល់​ស្ត្រី ។ ស្ត្រី​អាច​ធ្វើការ​ទាមទារ​ប្រសិនបើ​ពួក​នាង​ទទួល​ការ​គំរាម ឬ​ប្រើ​អំពើ​ហិង្សា​កុំឱ្យ​រៀប​ការ​ក្រោយ​ពី​រស់នៅ​ជាមួយ​គ្នា យើង​នឹង​ផ្តល់​ការ​គ្រប់គ្រង​ដល់​ពួក​គេ​ដោយ​ច្បាប់​» ។

មី​យ៉ា​ន់​ម៉ា ជា​ប្រទេស​អភិរក្សនិយម​គ្របដណ្តប់​លើ​បញ្ហា​ផ្លូវភេទ​ហើយ​រឿង​ផ្លូវភេទ​នៅ​តែ​ប្រកាន់​ជំហរ​ហាមឃាត់​មុន​រៀប​ការ ។ ចំពោះ​ខោ​ក្នុង​របស់​ស្ត្រី​ចាត់​ទុក​ថា ជា​វត្ថុ​មិន​ស្អាត ។ មាន​ន័យ​ថា ត្រូវ​បោកគក់​ដាច់​ដោយឡែក​ពី​សម្លៀក​បំពាក់​របស់​បុរស ។

ប្រធាន​នាយកដ្ឋាន​យុវ​នីតិសម្បទា​បញ្ជាក់​ទៀត​ថា សេចក្តីព្រាងច្បាប់​នេះ​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​ហើយ និង​ចាំបាច់​ត្រូវ​ទទួល​ការ​អនុម័ត​ពី​គណៈរដ្ឋមន្ត្រី និង​សភា៕