ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​មួយ​ធ្វើ​រូបចម្លាក់​មាន់​យក្ស​ដូ​ណា​ល់ ត្រាំ​ទាក់ទាញ​អតិថិជន

7 ឆ្នាំ មុន

ហាង​ទំនិញ​មួ​ួ​យ​នៅ​ប្រទេស​ចិន បាន​បង្កើត​រូបចម្លាក់​មាន់​ដូ​ណា​ល់ ត្រាំ​ដ៏​ធំ​មួយ ដាក់​តាំង​បង្ហាញ​នៅ​ទីលាន​ខាង​មុខ​ហាង​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​ជា​ឆ្នាំ​មាន់​នា​ពេល​ខាង​មុខ ។ ប្រសិនបើ​នរណា​ម្នាក់​មានឱកាស​ដើរ​ឆ្លងកាត់​ខាង​មុខ​ហាង

ហាង​ទំនិញ​មួ​ួ​យ​នៅ​ប្រទេស​ចិន បាន​បង្កើត​រូបចម្លាក់​មាន់​ដូ​ណា​ល់ ត្រាំ​ដ៏​ធំ​មួយ ដាក់​តាំង​បង្ហាញ​នៅ​ទីលាន​ខាង​មុខ​ហាង​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​ជា​ឆ្នាំ​មាន់​នា​ពេល​ខាង​មុខ ។ ប្រសិនបើ​នរណា​ម្នាក់​មានឱកាស​ដើរ​ឆ្លងកាត់​ខាង​មុខ​ហាង «N1 Art Walk Mall»​នៅ​ក្រុង​ថៃ​យួន ខេត្ត​សាន​ស៊ី ភាគ​ខាងជើង​ប្រទេស​ចិន​នឹង​បានឃើញ​រូបចម្លាក់​មាន់​ដូ​ណា​ល់ ត្រាំ​យក្ស​ដោយ​យក​លំនាំ​ដូច​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ។

លោក​អ្នក​អាច​សង្កេត​ឃើញ​ទម្រង់​សក់​របស់​រូបចម្លាក់​មាន់​ដែល​ច្នៃ​ជា​ក្បាច់​បួង​ឡើង​លើ​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ទម្រង់​សក់​របស់​លោក​ដូ​ណា​ល់ ត្រាំ ។ ចំណែក​ស្លាប​ចេញ​ម៉ូ​ដ​ជា​ដៃ​ដោយ​ម្ខាង​កំពុង​ចង្អុល និង​ម្ខាង​ទៀត​ស្ថិត​ក្នុង​ឥរិយាបថ​ចាប់​ច្បិច​ម្រាមដៃ​ដែល​លោក​ត្រាំ​ចូល​ចិត្ត​បង្ហាញ​ជា​ញឹកញាប់​ក្នុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត ។

លោក​កាវ ម៉ី​ង​លៀង នាយករង​របស់​ហាង​«N1 Art Walk Mall» បញ្ជាក់​ប្រាប់​ថា​CNN កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​«​រូបចម្លាក់​មាន់​ដូ​ណា​ល់ ត្រាំ​គឺ​ហាង​ជា​អ្នកបញ្ជា​ឱ្យធ្វើ​និង​ច្នៃ​ជា​តុក្កតា​នាំ​លាភ​សំណាង​របស់​ហាង​» ។ ក្រៅពី​នេះ​នៅ​មាន​ផលិត​ទំនិញ និង​រូបចម្លាក់​មាន់​ដូ​ណា​ល់ ត្រាំ​ធុន​តូច​ដាក់​លក់​ផង​ដែរ ។ មួយ​ចំនួន​ទៀត​បាន​ដាក់​លក់​តាម​វេ​ប​សាយ​រួច​ហើយ ។

ប្រភព​ដដែល​បន្ត​ថា​«​រូបចម្លាក់​មាន់​ដូ​ណា​ល់ ត្រាំ​ជា​ផលិតផល​គួរ​ឱ្យ​ស្រលាញ់​និង​មាន​លក្ខណៈ​កំប្លុកកំប្លែង​ទាំង​ទម្រង់​សក់ និង​ចិញ្ចើម មើលទៅ​មាន​លក្ខណៈ​ដូច​លោក​ដូ​ណា​ល់ ត្រាំ ។ វា​នឹង​ទាក់ទាញ​អតិថិជន​បាន​ច្រើន​នៅ​ទូ​ទាំង​ប្រទេសនិង​នៅ​លើ​ពិភពលោក​» ៕