ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​សោះ​លួច​បើក​ទីតាំង​កែ​ច្នៃ​ផលិត​គ្រឿងញៀ.ន​នៅ​ស្រុក​ខ្មែរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីតាំង​កែ​ច្នៃ​គ្រឿងញៀ.ន​របស់​ជនជាតិ​វៀតណាម​មួយ​កន្លែង​នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទូល​សង្កែ ត្រូវ​បាន​កម្លាំង​នគរបាល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក …

រាជធានី​ភ្នំពេញ ៖ ទីតាំង​កែ​ច្នៃ​គ្រឿងញៀន​របស់​ជនជាតិ​វៀតណាម​មួយ​កន្លែង​នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទូល​សង្កែ ត្រូវ​បាន​កម្លាំង​នគរបាល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌឫស្សីកែវ ចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៧ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ និង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ធំ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១-​ឈ្មោះ ជួញ ស្រី​ញ៉ា ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ លក់​បង្អែម និង ២-​ឈ្មោះ វ៉ា​ន់ សុភា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​អ្នក​ទាំង​២​នាក់​មាន​ទីលំនៅ​ផ្ទះ​មាត់ទន្លេ ស្ថិត​ក្នុងភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌឫស្សីកែវ បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ សមត្ថកិច្ច​ក៏​ឈាន​ទៅ​ឆែកឆេរ​លំនៅ​ឋាន និង​ឃាត់ខ្លួន​ជន​សង្ស័យ​ជា​ជនជាតិ​វៀតណាម​២​នាក់ ខណៈ​កំពុង​ចែកចាយ​គ្រឿងញៀន ព្រមទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន រួម​មាន ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​១៤​កញ្ចប់​, ២-​ថ្នាំ​គ្រាប់​ពណ៌​ក្រហម ប្រភេទ​យ៉ា​ម៉ា (W.Y) ផលិត​រួច​ចំនួន​៣៧​គ្រាប់​, ៣-​ថ្នាំ​គ្រាប់​ប្រភេទ​គ្រវី​(​ខេ​)៨​គ្រាប់​, ៤-​សារធាតុ​ផ្សំ​សម្រាប់​កែ​ច្នៃ​ថ្នាំ​គ្រវី​ពណ៌​ស​៣​កញ្ចប់​, ៥-​សារធាតុ​ផ្សំ​សម្រាប់​កែ​ច្នៃ​ថ្នាំ​ក្រ​វី​ពណ៌​ក្រហម​៤​កញ្ចប់​, ៦-​សារធាតុ​ផ្សំ​សម្រាប់​កែ​ច្នៃ​ថ្នាំ​គ្រវី​ពណ៌​ទឹកក្រូច​១​ប្រអប់​, ៧-​សារធាតុ​ផ្សំ​សម្រាប់​កែ​ច្នៃ​ថ្នាំ​គ្រវី​ពណ៌​លឿង​១​ដប​, ៨-​សារធាតុ​ផ្សំ​សម្រាប់​កែ​ច្នៃ​ថ្នាំ​គ្រវី​ពណ៌​ស្លា​ទុំ​១​ដប​, ៩-​ឧបករណ៍​ផលិត​កែ​ច្នៃ​(​ពុម្ព​)​យ៉ា​ម៉ា (W.Y) ១៣​ដុំ និង ១០-​ម៉ាស៊ីន​អ៊ុត​ថង់​ផ្លា​ស្ទិ​ច និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​សម្ភារ​បម្រើ​សកម្មភាព​មួយ​ចំនួន ។

លោក​អធិការ​បញ្ជាក់​ថា ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕