ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​គ្មាន​គុក​ដាក់

7 ឆ្នាំ មុន

មេដឹកនាំ​ប្រទេស​ប្រកាស​បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀ.ន ពេល​នេះ​ប្រាកដជា​ទទួល​បានការ​គាំទ្រ​យ៉ាង​អស់ពី​ចិត្ត​ពី​ប្រជាជន​ទូ​ទាំង​ប្រទេស​…​

មេដឹកនាំ​ប្រទេស​ប្រកាស​បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន ពេល​នេះ​ប្រាកដជា​ទទួល​បានការ​គាំទ្រ​យ៉ាង​អស់ពី​ចិត្ត​ពី​ប្រជាជន​ទូ​ទាំង​ប្រទេស​…​ប្រាកដជា​ទទួល​បាន​ជោគជ័យ​…ប្រាកដជា​មាន​ប្រសិទ្ធភាព ។

គ្រួសារ​ណា​ដែល​មាន​អ្នក​ញៀន​ថ្នាំ​…​គ្រួសារ​នោះ​កំពុង​រង​ទុក្ខ​…​ទុក្ខ​ដោយសារ​អ្នក​ញៀន​ថ្នាំ​បំផ្លាញ​គ្មាន​សល់​…​បំផ្លាញ​សេចក្តីសុខ​ក្នុង​គ្រួសារ​ និង​អ្នក​ដទៃ​…​ទោះបី​អប់រំ​ណែនាំ​ក៏​លែង​ស្តាប់​…​ចាប់​បាន​ម្តង​ៗ…​មិនយូរ​បាន​រួច​មក​វិញ បំផ្លាញ​កាន់តែ​ខ្លាំង​…​អ្នក​ចាប់​ដោះ​លែង​ក៏​មាន​…​អ្នក​ច្បាប់​ដោះ​លែង​ក៏​មាន​…

ប៉ុន្តែ​ពេល​នេះ​ប្រមុខ​ដឹកនាំ​ប្រទេស​ប្រកាស​បើក​យុទ្ធនាការ​បង្ក្រាប​…​ប្រាកដជា​មានការ​គាំទ្រ​…​ពេញចិត្ត​ឱ្យ​បង្ក្រាប​…​ចូលរួម​ចង្អុល​ដើម្បី​បង្ក្រាប​…
សង្ស័យ​រក​គុក​ដាក់​គ្មាន​…​សង្ស័យ​រក​ថង់​ដាក់​មិន​បាន​…​ឆាប់​លែង​ក៏​មិនដឹង ?

នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន ប្រធានាធិបតី​ថ្មី​បាន​បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ដ៏​អស្ចារ្យ​… ​បញ្ចប់ជីវិត​អស់​ប្រមាណ​៦​ពាន់​នាក់​… ​អ្នក​ដែល​ត្រូវ​អាជ្ញាធរ​ជាតិ​បញ្ចប់ជីវិត ព្រោះតែ​មាន​កាំភ្លើង​បាញ់​តដៃ​… ​ដែល​ត្រូវ​តែ​បាញ់​សម្លាប់​តែ​ម្តង​…​ មានច្បាប់ មាន​សិទ្ធិ​ឱ្យ​បាញ់​សម្លាប់​… ​មានអី​អស់​ជាង​៦​ពាន់​នាក់ ដែល​ភាគច្រើន​ជា​មេខ្លោង​ធំ​ៗ…​ជា​សេដ្ឋី​ថ្នាំ​ញៀន​…​ជា​ឧក្រិដ្ឋជន​ថ្នាំ​ញៀន​…

ចំណែក​នៅ​ស្រុក​យើង​មិន​ដល់​ថ្នាក់​ហ្នុ​ង​ពេក​ទេ​…​ មិន​ពុះកញ្ជ្រោល​ដូច​នៅ​សង្គម​ហ្វ៊ី​លី​ពី​ន​ទេ​… ​ប៉ុន្តែ​ប្រសិនបើ​ធ្វេសប្រហែស​…​ បង្ក្រាប​លេង​ៗ​មិន​ធ្ងន់​ដៃ​… ​សង្គម​យើង​នឹង​ពោរពេញ​ទៅ​ដោយ​អសន្តិសុខ​…​ បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ​…​ សង្គម​រស់នៅ​ក្នុង​គ្រួសារ​គ្មាន​សេចក្តីសុខ និង​បាត់បង់​អស់​សុភមង្គល​…​បាត់បង់​កម្លាំង​ពលកម្ម​…​។​ល​។

កណ្តាប់ដៃ​ដែក​ដែល​តេ​ជោ​សែន​ដាក់​ចេញ​នេះ​…​ មិន​ខុស​ពី​សម្រែក​រាជសីហ៍​ទេ​… ​ប្រាកដជា​ទទួល​បាន​លទ្ធផល​ល្អ​… ​ទទួល​បានការ​គាំទ្រ​… ៕
             អា​ឡេវ