ម៉ាឡេស៊ី ៖ តាមប្រភពពី The Straits Times ឱ្យដឹងថា ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ ដែលគេសុំមិនបញ្ចេញឈ្មោះ ត្រូវបានបង្ខំចិត្តកាត់លិង្គទាំងមូលចោល ក្រោយពេលគ្រូពេទ្យសាងកំហុសក្នុងការកាត់ចុងលិង្គ ។ ជំនួសដោយការកាត់ស្បែកចុងលិង្គ គ្រូពេទ្យបានជ្រុលដៃទៅកាត់ក្បាលលិង្គទៅវិញ។
រឿងនេះ បានកើតឡើងកាលពីថ្ងៃទី២០ ធ្នូ កន្លងមក នៅគ្លីនិកព្យាបាល Taman Cheras Utama វេលាម៉ោង០៨ និង១៥នាទីយប់ (ម៉ោងក្នុងតំបន់) ។ នៅយប់ថ្ងៃកើតហេតុ ឪពុកក្មេងប្រុសម្នាក់នោះ បាននាំកូនមកគ្លីនិកព្យាបាល ដើម្បីកាត់ស្បែកចុងលិង្គ។ តែនៅពេលកំពុងវះកាត់ ស្រាប់តែគ្រូពេទ្យច្រឡំដៃប្រើប្រាស់ឡាស៊ែរ ទៅកាត់ក្បាលលិង្គខាងចុងរបស់ក្មេងប្រុសនោះតែម្តង។
ភ្លាមៗនោះ គ្រូពេទ្យបានប្រាប់ឪពុករបស់ក្មេងប្រុសថា នេះគឺជាកំហុសរបស់គាត់ផ្ទាល់ជាគ្រូពេទ្យ ហើយក៏បានបញ្ជូនទៅមន្ទីរពេទ្យសាកលវិទ្យាល័យ Kebangsaan Malaysia។ ក្រោយមក គេក៏បញ្ជូនបន្តទៅមន្តីរពេទ្យកូឡាឡាំពួរផ្ទាល់តែម្តង។ តែគេនៅមិនទាន់ដឹងថា ការវះកាត់តក្បាលលិង្គបានសម្រេចដែរឬអត់នោះទេ។
ឪពុករបស់ក្មេងប្រុសដែលជាជនរងគ្រោះបាត់បង់លិង្គ បានដាក់ពាក្យបណ្តឹងទៅប៉ូលីសប្តឹងគ្លីនិកដែលបានបង្កគ្រោះថ្នាក់ដល់កូនរបស់លោក។ គេបានរកឃើញថា គ្លីនិកព្យាបាល Taman Cheras Utama មិនបានចុះលិខិតទទួលស្គាល់ពីមន្ទីរសុខាភិបាល
ទេ ៕
ចែករំលែកព័តមាននេះ