ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ទៅ​ឆ្លង​ឆ្នាំ​នៅ​មាត់សមុទ្រមាន​21​ម៉ឺន​នាក់ កើន​ជាង​13%​ពី​ឆ្នាំ​ចាស់

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ភ្ញៀវ​ទេសចរ​ជាង​២១​ម៉ឺន​នាក់​នៅ​តែ​បន្ត​សម្រុក​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ បើ​ទោះបីជា​តម្លៃ​ផ្ទះសំណាក់ សណ្ឋាគារ ឡើងថ្លៃ​បន្តិច​ក្តី ។ នេះ​បើ​យោង​តាម​តួលេខ​ពី​មន្ទី​ទេសចរណ៍​ប្រាប់​បណ្តាញ​ព័ត៌មាន​

ខេត្ត​ព្រះ​សីហ​នុ ៖ ភ្ញៀវ​ទេសចរ​ជាង​២១​ម៉ឺន​នាក់​នៅ​តែ​បន្ត​សម្រុក​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ បើ​ទោះបីជា​តម្លៃ​ផ្ទះសំណាក់ សណ្ឋាគារ ឡើងថ្លៃ​បន្តិច​ក្តី ។ នេះ​បើ​យោង​តាម​តួលេខ​ពី​មន្ទី​ទេសចរណ៍​ប្រាប់​បណ្តាញ​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​២០១៧ ។

លោក តាំង សុចិត្រ​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​គូសបញ្ជាក់​ថា នៅ​ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១៦​ឈាន​ចូល​ឆ្នាំ​២០១៧ នា​ឆ្នាំ​នេះ​ចំនួន​ភ្ញៀវ​ទេសចរ​នៅ​តែ​បន្ត​សម្រុក​មក​កម្សាន្ត​យ៉ាងច្រើន​កុះករ គ្រា​ដែល​ភ្ញៀវ​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​តាម​បណ្តា​ខេត្ត​ដូច​ជា ខេត្តសៀមរាប កំពត កែប ព្រះ​វិហារជាដើម ។​ល​។

បើ​យោង​តាម​តួលេខ​ដែល​មន្ទីរ​ទេសចរណ៍​បាន​ស្រង់​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​រយៈពេល​៣​ថ្ងៃនេះ គឺ​មាន​ភ្ញៀវ​សរុប​ចំនួន​២១​ម៉ឺន​នាក់ មានការ​កើនឡើង​ចំនួន​ជាង​១៣% បើ​ប្រៀបធៀប​ទៅ​នឹង​បុណ្យ​ឆ្លង​ឆ្នាំ​២០១៥​ឈាន​ចូល​២០១៦ ។

ទាក់ទិន​ទៅ​នឹង​តម្លៃ​ម្ហូបអាហារ​ឆ្នាំ​នេះ ក៏​មានការ​ឡើងថ្លៃ​ដែរ (​មួយ​គុណ​នឹង​២) គ្រា​ដែល​តម្លៃ​ផ្ទះសំណាក់​ឡើងថ្លៃ​កប់​ពពក ពី​១៥​ដុល្លារ ឡើង​រហូត​ដល់​៦០​ដុល្លារ​ក្នុង​មួយ​បន្ទប់ រីឯ​តម្លៃ​តុ​អង្គុយ​ក្នុង​១​តុ​មាន​តម្លៃ​រហូត​៤០​ដុល្លារ​ទៅ​៥០​ដុល្លារ ។ នេះ​បើ​យោង​តាម​ការ​អះអាង​ពី​ភ្ញៀវ​ទេសច​ជា​ច្រើន​ដែល​បាន​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

ពាក់ព័ន្ធ​នៅ​នឹង​សន្តិសុខ សុវត្ថិភាព​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​នេះ​ផង​ដែរ លោក​ឧត្តមសេនីយ៍​ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាលខេត្ត​បាន​បញ្ជាក់​ថា ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំសកល​រយៈពេល​៣​ថ្ងៃនេះ​សម្រាប់​ខេត្ត​ព្រះសីហ​នុ បាន​កើតឡើង​ចំនួន​១​ករណី​គឺ ចោរកម្ម (​លូក​ហោប៉ៅ​) ដែល​ករណី​សមត្ថកិច្ច​បង្ក្រាប​បាន​ឃាត់ខ្លួន​មនុស្ស​បាន​៣​នាក់ នៅ​ឯ​តាម​បណ្តោយ​ឆ្នេរ (​ទីតាំង​ប្រារព្ធ​ពិធី​) ។

ដោយឡែក​ជុំវិញ​បញ្ហា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​៣​ថ្ងៃនេះ​ដែរ បាន​កើតឡើង​ចំនួន​៥​ករណី​លើ​៣​ករណី​មានការ​កើនឡើង​ចំនួន​២​លើក បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​និង​រង​របួស​មនុស្ស​ចំនួន​២០​នាក់ ក្នុង​នោះ​ធ្ងន់​៦​នាក់ និងរបួសស្រាល​១៤​នាក់ (​ស្រី​៩​នាក់​) នេះ​បើ​យោង​តាមការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក អុ​ី សុខា​ស្នង
ការ​រង​ទទួល​បន្ទុក​ការិយាល័យ​សណ្តាប់​នៃ​ស្នងការដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ៕