ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​ឆ្លង​ឆ្នាំ​សាកល​ខេត្ត​កែប​រៀបចំ​កម្មវិធី​កម្សាន្ត​ជា​ច្រើន

7 ឆ្នាំ មុន

ខេត្ត​កែប ៖ ជា​រៀង​រាល់​ឆ្នាំ​ខេត្ត​កែប តែងតែ​រៀបចំ​ពិធី​អបអរ​ទទួល​ឆ្នាំ​ថ្មី​ឆ្នាំ​សាកល​ដោយ​បង្កើត​បរិ​យា​ការ​សប្បាយ​រីករាយ​មាន​ប្រគំ​តន្ត្រី ការ​តាំង​ពិ​ព​រ័​ណ៍​ស្តង់​លក់​ផលិតផល​ក្នុងស្រុក និង​ប្រណាំងទូក​ជាដើម ។

ខេត្ត​កែប ៖ ជា​រៀង​រាល់​ឆ្នាំ​ខេត្ត​កែប  តែងតែ​រៀបចំ​ពិធី​អបអរ​ទទួល​ឆ្នាំ​ថ្មី​ឆ្នាំ​សាកល​ដោយ​បង្កើត​បរិ​យា​ការ​សប្បាយ​រីករាយ​មាន​ប្រគំ​តន្ត្រី ការ​តាំង​ពិ​ព​រ័​ណ៍​ស្តង់​លក់​ផលិតផល​ក្នុងស្រុក និង​ប្រណាំងទូក​ជាដើម ។

លោក​សោម ពិសិដ្ឋ អភិបាលរង​ខេត្ត​កែប​ឱ្យ​ដឹង​ថា បុណ្យ​ឆ្លង​ឆ្នាំ​សាកល​រៀបចំ​រយៈពេល​៣​ថ្ងៃ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៣០​ធ្នូ រហូត​ដល់​ថ្ងៃ​ទី​១ មក​រា ២០១៧ ។ ការ​បង្កើត​កម្មវិធី​បុណ្យ​ឆ្លង​ឆ្នាំ​នេះ ខេត្ត​កែប​ធ្វើ​រយៈពេល​៩​ឆ្នាំ​មក​ហើយ ។ ចំពោះ​ការ​ប្រណាំងទូក​ថ្ងៃ​ទី​៣១ ខែធ្នូ​២០១៦​មាន​ទូក​ប្រភេទ​ផ្កាចារ​ចូលរួម​ចំនួន​៣៦​ទូក ស្មើ​១៨​គូ មាន​កីឡាក​២៣៦​នាក់ ។

ទូក​ដែល​ទទួល​ជ័យ​លា​ភី​លេខ​១​ទទួល​បាន​ប្រាក់​រង្វាន់​៣០​មឺ​ុ​ន​រៀល និង​អាវយឺត​១០ ។ ទូក​ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន​ប្រាក់​២០​ម៉ឺន​រៀល និង​អាវយឺត​១០ ។ ទូក​លេខ​៣ ទទួល​បាន​ប្រាក់​១០​ម៉ឺ​ន​រៀល ។

លោក​កែន ស​ត្ថា អភិបាលខេត្ត​កែប​មាន​ប្រសាសន៍​ថា រៀង​រាល់​ឆ្នាំ​ខេត្ត​កែប​បាន​ធ្វើ​ពិធី​អបអរសាទ​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​ដោយ​មាន​ប្រណាំងទូក​ផ្កាចារ និង​ប្រគំ​តន្ត្រី ។ ការ​បង្កើត​កម្ម​ពិធី​នេះ​បង្ក​ឱ្យ​មាន​ភាព​សប្បាយ​រីករាយ និង​លើកកម្ពស់​លើ​វិស័យ​ទេសចរណ៍​ផង ស្រប​ពេល​ប្រទេស​ជាតិ​មាន​សន្តិភាព និង​ការ​រីក​ចម្រើន​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនា​បេតី​តេ​ជោ​ហ៊ុន សែន ។

លោក​កែន ស​ត្ថា អភិបាលខេត្ត​ថ្លែង​ថា នៅ​ឆ្នាំ​ក្រោយ​ទាំង​មន្ត្រីរាជការ​គ្រប់​មន្ទីរ​ស្ថាប័ន ផ្សេង​ៗ​ត្រូវ​បន្ត​ចូលរួម​ទៀត ។ ចំណែក​កីឡាករ​ទាំង​អ្នក​ចាញ់​ទាំង​អ្នក​ឈ្នះ​បន្ត​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់​ទាក់ទាញ​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​ទៅ​កម្សាន្ត​ខេត្ត​កែប​ឱ្យ​កាន់តែ​ច្រើន​ឡើង ៕