១-ឈុតមានខ្សែពាក់ក«Choker»
ជាឈុតពេញនិយមបំផុតនៅក្នុងឆ្នាំ២០១៦សម្រាប់ឈុត«មានខ្សែពាក់កChoker» ព្រោះអាចស្លៀកពាក់បានទាំងតារាល្បី ឬនារីដែលនិយមភាពសិចស៊ី ។
២-ឈុតខ្សែមួយនៅពីលើអាវយឺត
អាវខ្សែទោលនៅពីលើអាវយឺតមានប្រភពពីកូរ៉េ និងកំពុងពេញនិយមពីមនុស្សទូទៅ ។
៣-អាវវែង«Mini Dress»
អាវវែង«Mini Dress»ទោះបីជាមានរូបរាងស្អាត ឬមធ្យមអាចស្លៀកពាក់បាន និងជួយលើកសម្រស់ ។
៤-ខោខូវប៊យជើងប៉ាត់
ទម្រង់ខោខូវប៊យជើងប៉ាត់ ជាម៉ូដបុរាណ ប៉ុន្តែនៅក្នុងឆ្នាំ២០១៦ មានការពេញនិយមនៅពេលស្ត្រីស្លៀកពាក់កាន់តែលើកសម្រស់ ។
៥-ម៉ូដខូវប៊យរហែក
បច្ចុប្បន្នខោខូវប៊យរហែកកំពុងពេញនិយមពីយុវវ័យ និងជាឈុតដែលនារីគ្រប់រូបពេញចិត្ត ។
៦-ឈុតចងរលុង
នៅពាក់កណ្តាលឆ្នាំ២០១៦ ឈុតចងរលុងមានភាពល្បីរន្ទឺ ប្រសិនបើនរណាម្នាក់បានពាក់ នឹងមានលក្ខណៈសិចស៊ីគួរឱ្យគយគន់ ។
៧-ឈុតDressនិងអាវខូវប៊យ
ឈុតDressនិងអាវខូវប៊យមានលក្ខណៈខុសគ្នាដាច់ ប៉ុន្តែបើបានស្លៀកឈុតDressនិងពាក់អាវខូវប៊យពីលើនឹងបង្ហាញភាពសិចស៊ី ។
៨-អាវកអណ្តើក
អាវយឺតកវែងស្រដៀងកអណ្តើក ស្ត្រីរូបណាពាក់ ជាពិសេសនៅរដូវរងារក្នុងពេលជិតដំណាច់ឆ្នាំ២០១៦នឹងបង្ហាញភាពសិចស៊ី ។
៩-ឈុតស-ខ្មៅ
ឈុតស-ខ្មៅ មានលក្ខណៈសមស្របក្នុងអំឡុងពេលកាន់ទុក្ខ និងនៅក្នុងពិធីបុណ្យ ផ្សេងៗមានសភាពគួរឱ្យគយគន់ ៕
ចែករំលែកព័តមាននេះ