ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​-​ប្រពន្ធ​វ័យ​ចំណាស់​អាយុ​92​ឆ្នាំ​មិន​ព្រម​បែក​គ្នា

7 ឆ្នាំ មុន

ប្តី​-​ប្រពន្ធ​វ័យ​ចំណាស់​អាយុ​៩២​ឆ្នាំ ជនជាតិ​ចិន​ដែល​បាន​រួមរស់​ជាមួយ​គ្នា​ស្ទើរ​អស់​មួយ​ជីវិត​ទៅ​ហើយ​នោះ នៅ​តែ​បង្ហាញ​ក្តី​ស្រលាញ់​ក្នុង​ជីវិត​ចុង​ក្រោយ ដោយ​លោកយាយ​បាន​នៅ​ក្បែរ និង​ចាប់ដៃ​លោកតា​បញ្ជាក់​ពី​ទឹកចិត្ត​ស្មោះស្ម័គ្រ

ប្តី​-​ប្រពន្ធ​វ័យ​ចំណាស់​អាយុ​៩២​ឆ្នាំ ជនជាតិ​ចិន​ដែល​បាន​រួមរស់​ជាមួយ​គ្នា​ស្ទើរ​អស់​មួយ​ជីវិត​ទៅ​ហើយ​នោះ នៅ​តែ​បង្ហាញ​ក្តី​ស្រលាញ់​ក្នុង​ជីវិត​ចុង​ក្រោយ ដោយ​លោកយាយ​បាន​នៅ​ក្បែរ និង​ចាប់ដៃ​លោកតា​បញ្ជាក់​ពី​ទឹកចិត្ត​ស្មោះស្ម័គ្រ​របស់​ខ្លួន​ថា «​កុំ​បារម្ភ ខ្ញុំ​នឹង​តាម​ទៅ​រស់នៅ​ជាមួយ​បង​ជា​រៀង​រហូត​» ។

«​ស៊ី​ន​មីន​» របស់​ចិន​កាលពី​ថ្ងៃ​ទី​២៧ ធ្នូ ២០១៦ ផ្សាយ​ថា ប្តី​-​ប្រពន្ធ​វ័យ​ចំណាស់​មួយគូ​នោះ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​អីុន​ចូ​វ ក្រុង​មីង​ប៉ូ ខេត្ត​ជឺ​ជាំ​ង ប្រទេស​ចិន ប៉ុន្តែ​ការ​ស្ថិត​នៅ​ជាន់​អគារ​ខុស​គ្នា​ដោយ​លោកតា​ស្ថិត​នៅ​ជាន់​ទី​៣ និង​លោកយាយ​នៅ​ជាន់​ទី​១៤ ។ អាការ​ជំងឺ​របស់​លោកយាយ​ត្រកូល​«​ហ្វើ​ង​» គឺ​ឈឺសន្លាក់​ដៃជើង​កម្រើក​មិន​បាន និង​ត្រូវ​ដេក​នៅ​លើ​គ្រែ ចំណែក​លោកតា​មាន​អាការ​ធ្ងន់​ដោយ​ជំងឺ​បេះដូង និង​អវយវៈ​ខាងក្នុង​ស្ថិត​ក្នុង​សភាព​ដុនដាប ។ ទាក់ទិន​នឹង​អាការ​ជំងឺ​នោះ​លោកតា​ម្រេច​ចិត្ត​មិន​ទទួល​ការ​ព្យាបាល​ទេ  តែ​មានរឿង​មួយ​ដែល​គាត់​ចង់បាន គឺ​ឃើញ​មុខ​ប្រពន្ធ​ជា​លើក​ចុង​ក្រោយ​មុន​ពេល​ស្លាប់ ។

ឮ​ដូច្នេះ​កូនចៅ​សម្រេចចិត្ត​ធ្វើ​តាម​បំណង​របស់​លោកតា​ហ្វើ​ង ហើយ​គ្រូពេទ្យ​អនុញ្ញាត​ឱ្យ​រុញ​គ្រែ​របស់​លោកយាយ​ទៅ​ជាន់​ទី​៣​ក្នុង​ករណី​ពិសេស​បណ្តោះអាសន្ន ដើម្បី​ឱ្យ​លោកយាយ​បាន​ជួប​លោកតា​ជា​លើក​ចុង​ក្រោយ ។

នៅ​ពេល​ប្តី​-​ប្រពន្ធ​វ័យ​ចំណាស់​ទាំង​២​បាន​ជួប​គ្នា និង​ចាប់ដៃ​គ្នា​លោកយាយ​បញ្ជាក់​ប្រាប់​លោកតា​ថា «​កុំ​បារម្ភ​លើ​ខ្ញុំ​អី ខ្ញុំ​អាច​ថែទាំ​ខ្លូ​ន​ឯង​បាន ចាំ​ខ្ញុំ​ផង ខ្ញុំ​នឹង​ទៅរ​កបង​» ។
លោកស្រី​វាំង​ហាន ហ្វា​ង ជា​គ្រូពេទ្យ​ប្រចាំការ​នៅ​បន្ទប់ ICU បាន​បង្ហាញ​ក្តី​រំភើប និង​គួរ​ឱ្យ​រន្ធត់​ដោយ​យក​ទូរស័ព្ទ​ថត​ពី​សកម្មភាព​នោះ​ទុក និង​បញ្ជាក់​ថា «​ខ្ញុំ​មិន​ធ្លាប់​ជួប​ហេតុការណ៍​បែប​នេះ​នៅ​ក្នុង​ជីវិត​ទេ ក្នុង​នាម​ជា​គ្រូពេទ្យ ខ្ញុំ​បាន​ធ្វើ​តាម​បណ្តាំ​ចុង​ក្រោយ​របស់​អ្នកជំងឺ ប៉ុន្តែ​ពេល​នេះ​ជា​ពេល​ដ៏​មាន​អត្ថន័យ​បំផុត និង​ធ្វើ​ឱ្យ​ខ្ញុំ​ដឹង​ថា ក្តី​ស្រលាញ់​ពិតជា​មាន​មែន​នៅ​លើ​ផែនដី​នេះ​» ៕