ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អាកាសចរណ៍​គ្រោង​ឱ្យ​បុគ្គលិកប្រើ​កាំភ្លើង​ឆក់​ដើម្បី​ការពារ​សុវត្ថិភាព​លើ​យន្តហោះ

7 ឆ្នាំ មុន

«Reuter»​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​អ៊ែ​រ​របស់​កូរ៉េ​ខាងត្បូង​ត្រៀម​កែសម្រួល​ឱ្យ​បុគ្គលិក​បម្រើ​លើ​យន្តហោះ​អាច​ប្រើ​កាំភ្លើង​ឆក់​«Stun Gun» ចាត់ការ​ទៅ​លើ​អ្នកដំណើរ​ណា

«Reuter»​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​អ៊ែ​រ​របស់​កូរ៉េ​ខាងត្បូង​ត្រៀម​កែសម្រួល​ឱ្យ​បុគ្គលិក​បម្រើ​លើ​យន្តហោះ​អាច​ប្រើ​កាំភ្លើង​ឆក់​«Stun Gun» ចាត់ការ​ទៅ​លើ​អ្នកដំណើរ​ណា​ដែល​បង្ក​ភាព​ចលាចល​នៅ​លើ​យន្តហោះ​និង​បង្កើន​ចំនួន​បុគ្គលិកបុរស ។ ការ​កែសម្រួល​នេះ​ក្រោយ​ពី​តារាចម្រៀង​ជនជាតិ​អា​មេ​រិ​ក លោក Richard Marx រិះគន់​ពី​ការ​គ្មាន​ប្រសិទ្ធភាព​របស់​អាកាសចរណ៍​កូរ៉េ​លើ​ករណី​ដែល​អ្នកដំណើរ​ធ្វើបាប​នារី​បម្រើភ្ញៀវ​លើ​យន្តហោះ ។

ក្រុមហ៊ុន​អាកាសចរណ៍់​«Korea Air»​ឱ្យ​ដឹង​ពី​ការ​កែសម្រួល​ថ្មី​នោះ រួម​ទាំង​ហ្វឹកហ្វឺន​ពី​សុវត្ថិភាព​ដល់​បុគ្គលិក​និង​បទដ្ឋាន​ត្រួតពិនិត្យ​ពេល​ឡើង​លើ​យន្តហោះ​ចំពោះ​បុគ្គល​ណា​មាន​ជីវប្រវត្តិ​បង្កចលាចល​ដល់​សុវត្ថិភាព​លើ​ជើងហោះហើរ ។

បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​មាន​បុគ្គលិក​បុរស​ត្រឹមតែ​១​ភាគ​១០​នៃ​បុគ្គលិក​បម្រើ​ការ​លើ​យន្តហោះ ប៉ុន្តែ​ក្រុមហ៊ុន​បញ្ជាក់​ថា ចាប់ពី​ពេល​នេះ​តទៅ​នឹង​ព្យាយាម​ឱ្យ​គ្រប់​ជើងហោះហើរ​ត្រូវ​មាន​បុគ្គលិក​ទទួលភ្ញៀវ​បុរស​យ៉ាងតិច​ម្នាក់ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក Marx ជា​ម្ចាស់​បទ​ចម្រៀង​«Right Here Waiting»​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក និង​បង្ហាញ​អត្ថបទ​រៀបរាប់​ពី​រឿងរ៉ាវ​ដែល​លោក​ចូល​ជួយ​គ្រប់គ្រង​ស្ថានការណ៍​ចលាចល ខណៈ​ពេល​បុរស​អ្នកដំណើរ​ម្នាក់​កើត​អាការ​ឆេវឆាវ​វាយ​ធ្វើបាប​នារី​បម្រើ​លើ​យន្តហោះ និង​អ្នកដំណើរ​ផ្សេង​ទៀត​នៅ​លើ​ជើងហោះហើរ​«Korea Air»​ពី​ក្រុង​ហាណូយ​ទៅ​ក្រុង​សេ​អ៊ូ​ល ៕