ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិបាក​រ៉ាយរ៉ាប់

7 ឆ្នាំ មុន

មាន​ស្ថាប័ន​ពិសេស​មួយ​…តាំងពី​សម័យ​ណា​ក៏​មាន​ដែរ​…​ប្រទេស​ណា​លើ​លោក​យើងនេះ​ក៏​មាន​ដែរ​…​ជា​ស្ថាប័ន​រកចំណូល​…​ចូល​តិច ចូល​ច្រើនស្រេច​តែ​អញ !

មាន​ស្ថាប័ន​ពិសេស​មួយ​…តាំងពី​សម័យ​ណា​ក៏​មាន​ដែរ​…​ប្រទេស​ណា​លើ​លោក​យើងនេះ​ក៏​មាន​ដែរ​…​ជា​ស្ថាប័ន​រកចំណូល​…​ចូល​តិច ចូល​ច្រើនស្រេច​តែ​អញ ! ចូល​ចំ​រន្ធ ឬ​ខុសរន្ធ ស្រេច​តែ​អញ !! ម្ល៉ោះហើយមេ​ៗ…​កាន់តែ​មាន​…​មាន​ទៅ​…មាន​ទៅ !…​អា​កូនចៅ​កូន​ក្អុកក្អាត់​តូច​ៗ​ទាំងឡាយ​…​មេ​ៗ​សប្បាយ​ហក់លោត​ពេក មើល​អត់​ឃើញ​ទេ !

ស្ថាប័ន​មួយ​នេះ​៥​អាណត្តិ​កន្លង​មាន​មេ​មិន​ច្រើន​ទេ​…​ព្រោះ​គេ​មិនសូវ​ដូរ​…​ទុក​ឱ្យ​ជក់ខ្យល់​ទន់​កលើ​កៅអី​ទើប​ដូរ​…​។

គ្រប់​មជ្ឈដ្ឋាន​បាន​មើលឃើញ​…​បានដឹង​ឮ​…​បាន​គ្រវីក្បាល​ដូច​គោ​ស្រាំងទិច​…​កាលណា​ដំណាល​ម្តង​ៗ…​។

ក្រុម​អ្នក​សង្កេតការណ៍​ដំណាល​លេង​ៗ​ថា​…​ពិបាក​និយាយ​ឮ ពិបាក​មើល​ណាស់​…​ត្រូវ​ដង​ត្រូវ​ផ្លែ តែ​«​សាច់​ឯង​»…បង​ធ្វើ​មេ​…​ប្អូន​ធ្វើ​មេ​…​។ បង​ធ្វើ​មេ​សាខា​…​ប្អូន​ធ្វើ​មេ​ចល័ត​…​បង​ធ្វើ​នៅ​ខាងលើ​…​ប្អូន​ធ្វើ​មេ​ខាងក្រោម​…​ចែក​សាច់ញាតិ​សាលោហិត​ទៅ​កាន់​គ្រប់​មែក គ្រប់​ធាង​…​គ្មាន​សល់​ចន្លោះ​មែក​ណាមួយ​ទេ​…​ពិបាក​រ៉ាយរ៉ាប់​ណាស់​ម្ចាស់​ថ្លៃ​អើយ​…

ចំណែក​អ្នក​ដទៃ​មិនមែន​សាច់ឈាម​អញ ? អ្ហែង​ងាប់​ឯណា ងាប់​ទៅ​…​អ្ហែង​ឈ្មោះ​អី​ក៏​អញ​អត់​ស្គាល់​ដែរ​…​។ បើ​ចង់ឱ្យ​អញ​ស្គាល់​…​ចង់​«​មិន​ងាប់ក្រឡា​»​លក់​ផ្ទះថ្ម​មួយ​ល្វែង​ទៅ​…​ក្រែងលោ​ក្រឡា​ងាប់​អាច​រស់​ឡើង​វិញ​…​ហេ ! ហេ !

ណ្ហើយ​…​ដោយសារ​តែ​អត់​ផ្ទះល្វែង​លក់​ទិញ​បុណ្យ​…​ទ្រាំ​ពាក់​បេ​ប​មិន​បេ​ប ផ្កាយ​មិន​ផ្កាយ​…​ទ្រាំ​ដេក​យាម​មុខ​ឃ្លាំង​…​ទ្រាំ​គេ​ប្រើ​ដល់​ចាស់​រឺ​ត្រែ​តទៅ​ចុះ​…​ធ្វើ​ម៉េច​បើ​អ្នកឯង​អត់​មាន​សាច់ឈាម​ជាមួយ​អ្នកមាន​អំណាច​ដូច​ពួក​គេ​ហ្នុ​ង​…

ម្ចាស់​ថ្លៃ​ដ៏​ឧត្តុង្គឧត្តម មហា​ខ្ពង់ខ្ពស់​អើយ​…​គួរ​មើលទៅ​ស្ថាប័ន​មួយ​ហ្នុ​ង​ផង​…​ខ្លះ​ម្ភៃ​ប្លាយ​ឆ្នាំ​ហើយ​…​ងើប​អត់​រួច​ទេ​…​បើសាច់​គេ​…​ឡើង​មហា​លោតផ្លោះ​…៕
             អា​ឡេវ