ថ្មជញ្ជាំងភ្នំ «ហួសាន» បានរៀបចំធ្វើជាផ្លូវថ្មើរជើងប្រកបដោយគ្រោះថ្នាក់បំផុតនៅលើពិភពលោក ព្រោះផ្លូវដើរធ្វើពីឈើតភ្ជាប់នឹងជញ្ជាំងថ្ម ។
អ្នកទេសចរដែលសួឡើងជញ្ជាំងថ្មភ្នំត្រូវមានភាពស្វាហាប់ និងស្ទាត់ជំនាញខាងឡើងភ្នំ ប៉ុន្តែត្រូវប្រុងប្រយ័ត្ននៅគ្រប់ពេល ។ ការផ្សងឡើងតាមជណ្តើរនោះមានអត្រាគ្រោះថ្នាក់ខ្ពស់ ពេលភ្ញៀវសួដើរទៅមក ។
ភ្នំ «ហួសាន » មានកម្ពស់២.១៥៤ម៉ែត្រ ជាព្រះរាជដំណាក់ក្នុងយុគសម័យបុរាណ និងចាត់ទុកថាជាភ្នំដ៏សក្តិសិទ្ធិរបស់ចិន ។ ក្រៅពីនេះមានកេរ្តិ៍ឈ្មោះផ្នែកវិជ្ជាគុនចិនតាំងពីបុរាណមក ៕
ចែករំលែកព័តមាននេះ