ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​ភូមិ​ភ្នំ​តូច​កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព ព្រោះ​ដី​ហុយ​ពេញ​ភូមិ​ពិបាក​ទ្រាំ

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពង្រ ស្រុក​រលាប្អៀរ បាន​ត្អូញត្អែ​ពី​ទុក្ខ​លំបាក របស់​គាត់​ព្រោះតែ​បញ្ហា រថយន្ត​ដឹក​ថ្ម ដឹក​ដី លើ​ផ្លូវ​ឆ្លង​ការ​ភូមិ​របស់​ពួក​គាត់

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពង្រ ស្រុក​រលាប្អៀរ បាន​ត្អូញត្អែ​ពី​ទុក្ខ​លំបាក របស់​គាត់​ព្រោះតែ​បញ្ហា រថយន្ត​ដឹក​ថ្ម ដឹក​ដី លើ​ផ្លូវ​ឆ្លង​ការ​ភូមិ​របស់​ពួក​គាត់ បង្ក​ឲ្យ​មាន​ដី​ហុយ ជា​ច្រើន​ឆ្នាំ​ហើយ គ្មាន​ការ​ដោះស្រាយ សោះ​។ ចំណែក​ខាង​ក្រុមហ៊ុន និង​កង​វិស្វកម្ម ដែល​ទទួល​បាន​អាជីវកម្ម យក​ថ្មភ្នំ​នៅ​តំបន់​នោះ​បាន​សន្យា​ថា នឹង​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ​ឲ្យ តែ​មក​ដល់​ពេល​នេះ ជាង​៤-៥​ឆ្នាំ​ហើយ ផ្លូវ​នៅ​តែ​ហុយ​ដដែល​។

ប្រជាពលរដ្ឋ ទាំងនោះ​បាន​លើក​ឡើង​ថា ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម មួយ​ខ្សែ​កាត់​ភូមិ​ភ្នំ​តូច បន្ទាប់​មាន​ក្រុមហ៊ុន និង​កងកម្លាំង​វិស្វកម្ម ដែល​ទទួល​បាន​សិទ្ធិ ក្នុង​ការ​យក​ថ្មភ្នំ​នៅ​តំបន់​នោះ គឺ​បាន​ដឹក​ចេញ​រាប់រយ​ឡាន​ក្នុង​១​ថ្ងៃ​ៗ  ដោយ​បង្ក​ដី​ហុយ​ពេញ​ក្នុងភូមិ ប្រជាពលរដ្ឋ រស់នៅ​យ៉ាង​លំបាក​វេទនា ពេល​ខ្លះ​កំពុង​ពិសា​របាយ រថយន្ត​បើក​កាត់​មក​ដី​ហុយ​ចូល​បាយ​ចូល​សម្ល ពិសារ​មិនកើត ពេល​ខ្លះ​ចង​មុង ពិសា​របាយ​ក៍មានដែរ​។ ចំណែក​សិស្សសាលា​វិញ​ចេញពីផ្ទះ​ទៅ​អាវ​ស ស្អាត​ធម្មតា តែ​ពេល​ត្រឡប់​ពី​រៀន​វិញ ខោអាវ​ប្រឡាក់​មើល​លែង​យល់​។

ក្មេង​តូច​ៗ ក្នុងភូមិ និង​មនុស្ស​ចាស់​បាន​កើត​ជំងឺ គ្រុនផ្តាសាយ រលាក បំពង់ក សុខភាព​ចុះ​អន់​ថយ​ជាដើម​។ កន្លង​មក​ប្រជាពលរដ្ឋ​នាំ​គ្នា​វ៉ា ហើយ​បានឃើញ​ក្រុមហ៊ុន បាញ់​ទឹក​ឲ្យ​ម្តងម្កាល​ដែរ តែ​ការ​បាញ់​ទឹក​នោះ បាញ់​ពី​ជើង​ដល់​ត្បូង គឺ​ស្ងួត​ពី​ខាងជើង​មក​បណ្តើ​ៗ​ហើយ មាន​ន័យ​ថា បាញ់​ទឹក​សើម​ដី​បាន​តែ​កន្លះ​ម៉ោង ឬ​១​ម៉ោង ដី​ស្ងួត​ហុយ​វិញ​ដដែល​។ កន្លង​មក​ក្រុមហ៊ុន និង​ក្រុម​វិស្វកម្ម ចាប់ផ្តើម​ចុះ​មក​ដឹក​ជញ្ជូន​ថ្ម គឺ​បាន​សន្យា​នឹង​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ​ឲ្យ តែ​មក​ដល់​ពេល​នេះ ៤-៥​ឆ្នាំ​ហើយ ផ្លូវ​នៅ​តែ​ហុយ​ដដែល​។ 

ប្រជាពលរដ្ឋ សំណូមពរ​ដល់​ក្រសួង​មាន សមត្ថកិច្ច និង​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា​ជួយ​ធ្វើ​ផ្លូវ​ចាក់​កៅស៊ូ​ឲ្យ​ប្រជាពលរដ្ឋ នៅ​តំបន់​ភូមិ​ភ្នំ​តូច​នោះ​ផង  ព្រោះ​សព្វថ្ងៃ​ពួក​គាត់​កំពុង​ប្រឈម​បញ្ហា​សុខភាព​ខ្លាំង​ណាស់ រួម​ទាំង​ជីវភាព​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​ដែរ​។  ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ លោក ខែ​ក សុផល មេឃុំ​ពង្រ ស្រុក​រលាប្អៀរ លោក​ទទួលស្គាល់​ថា ប្រជាពលរដ្ឋ ក្នុងភូមិ​ភ្នំ​តូច និង​ភូមិ​ជិត​នោះ ពិតជា​ជួប​ការ​លំបាក រឿង​ដី​ហុយ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ថ្ម ដឹក​ដី នៅ​តំបន់​នោះ​មែន​។

ចំពោះ​ខាង​វិស្វកម្ម សន្យា​ថា ធ្វើ​ផ្លូវ​ចាក់​កៅស៊ូ​នោះ គឺ​សន្យា​មែន តែ​សន្យា​នោះ​គឺ​លើ​តែ​មាត់​ប៉ុណ្ណោះ  គ្មាន​ឯកសារ​លាយលក្ខណ៍អក្សរ​ជា​ផ្លូវការ​ឡើយ​។ សូម​បញ្ជាក់​ថា នៅ​តំបន់​ជិត​ភ្នំ​តូច​នោះ មាន​ក្រុមហ៊ុន​ជា​ច្រើន​ក្នុង​នោះ​ក៏​មាន​ក្រុម​វិស្វកម្ម​ផង​ដែរ ដែល​បាន​ទទួល​សិទ្ធិ និង​អាជ្ញា​ប​ណ្ណ័​យក​ថ្មភ្នំ ៣-៤ នៅ​ទីនោះ ហើយ​ពេល​ដឹក​ថ្ម​ចេញ គឺ​លើ​ផ្លូវ​តែ​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​រៀងរាល់ថ្ងៃ ៕