កំណាព្យ (អូនអាចអត់បងបាន) ដោយ សំអាត ទី
បងខានបានជួបអូនយូរមកហើយ ឱស្រស់ត្រាណត្រើយសុខទុក្ខយ៉ាងណា ?
ចំណែករូបបងដែលជាសង្សារ នឹកស្រស់ជីវាគ្រប់ពេលវេលា ។
បងខានបានជួបអូនយូរមកហើយ ឱស្រស់ត្រាណត្រើយសុខទុក្ខយ៉ាងណា ?
ចំណែករូបបងដែលជាសង្សារ នឹកស្រស់ជីវាគ្រប់ពេលវេលា ។
រៀបរាប់ដោយ ៖ សំអាត ទី
បងខានបានជួបអូនយូរមកហើយ ឱស្រស់ត្រាណត្រើយសុខទុក្ខយ៉ាងណា ?
ចំណែករូបបងដែលជាសង្សារ នឹកស្រស់ជីវាគ្រប់ពេលវេលា ។
បងយករូបថតអូនមកគយគន់ ស្រីស្រស់តូចតន់រៀមបងស្នេហា
មិនដឹងធ្វើម្ដេចឆ្ងាយឆ្លងវេហាស៍ អាណិតសង្សារបានត្រឹមសំដី ។
ឮសូរសំដីចង់ឃើញរូបណាស់ រូបរាងប្រែផ្លាស់ឬមួយមានថ្មី
បងខានបានឃើញស្រស់ស្រីចរណៃ ឱស្រស់ពិសីបងនឹកអូនណាស់ ។
នឹកឃើញបងបានជួបអូនដំបូង អូនស្រស់ដូចត្បូងភ្លឺថ្លាសែនច្បាស់
បងមានចិត្ដស្រឡាញ់ឥតក្រឡាស់ តែរូបបងចាស់រូបអូននៅក្មេង ។
បងស្រឡាញ់ស្ងួនបានតែស្រម័យ នេះកម្មចង្រៃបែកចែករឿងផ្សេង
បងនៅស្រុកឆ្ងាយឮតែសំឡេង ទូរសព្ទ័ក្ដែងៗរែងចង់ជួបទៀត ។
សំឡេងពិរោះចិត្ដឱ្យអាណិត ស្រីស្រស់វមិត្រមេត្ដាកុំឆ្លៀត
ទៅស្នេហ៍អ្នកផ្សេងទ្រូងរែងចង្អៀត កុំចិត្ដចោលម្សៀតសូមប្រាប់តាមត្រង់ ។
បងដឹងច្បាស់ណាស់ក្នុងរឿងស្នេហា សូមស្រីជីវាបើចិត្ដនាងចង់
បងអាចឱ្យអូនធ្វើតាមចំណង់ រស់នៅតម្រង់កាលទេសៈ ។
បើអូនអត់បងអូនអាចរស់បាន បើសិនកល្យាណអត់មានប្រាក់កាស់
ទិញបាយទិញទឹកនឹងគ្រឿងប្រើប្រាស់ ពេលនោះអូនច្បាស់ជាស្លាប់ពុំខាន ។
ដើម្បីជីវិតនឹងការរស់នៅ សូមស្រស់ពាលពៅបងមិនរំខាន
បងនៅសែនឆ្ងាយពុំអាចជួយបាន សូមពៅកល្យាណធ្វើតាមចិត្ដចុះ ។
ចែករំលែកព័តមាននេះ