ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីបើកភ្នែក​…​ស៊ី​ដេក

7 ឆ្នាំ មុន

រដូវ​ច្រូតកាត់​ម្តង​ៗ…​ឈ្មួញ​ខ្មែរ​យើង​តែងតែ​ដឹកស្រូវ​ទៅ​លក់​ឱ្យ​ឈ្មួញ​យួន​តាម​ព្រំដែន​ទាំង​ឡាន​ៗ​រាល់​ៗ​ឆ្នាំ​…​។ ឆ្នាំ​នេះ​ឈ្មួញ​ស្រូវ​ខ្មែរ​ជួប​ការ​លំបាក​ខ្លះ​…​

រដូវ​ច្រូតកាត់​ម្តង​ៗ…​ឈ្មួញ​ខ្មែរ​យើង​តែងតែ​ដឹកស្រូវ​ទៅ​លក់​ឱ្យ​ឈ្មួញ​យួន​តាម​ព្រំដែន​ទាំង​ឡាន​ៗ​រាល់​ៗ​ឆ្នាំ​…​។

ឆ្នាំ​នេះ​ឈ្មួញ​ស្រូវ​ខ្មែរ​ជួប​ការ​លំបាក​ខ្លះ​…​ពេល​ដឹកស្រូវទៅ​ដល់​ព្រំដែន មិនមែន​ស្រួល​លក់​ដូច​មុន​ៗ​ទេ​…​ពេល​ខ្លះ​ឈ្មួញ​យួន​ទិញ​ភ្លាម​…​ពេល​ខ្លះ​គ្មាន​ឈ្មួញ​យួន​ណា​មក​ទិញ​ទេ​…​ព្រោះ​អាជ្ញាធរ​យួន​តាម​ព្រំដែន​រារាំង​មិន​ឱ្យ​គ្នា​គេ​ទិញ ដោយ​ប្រាប់​ថា ស្រូវ​ក្នុងស្រុក​យើង​ក៏​ច្រើន​ដែរ ម៉េច​មិន​ទិញ​…​ចាំ​ទិញ​ស្រូវ​ក្នុងស្រុក​អស់​សិន សឹម​ទិញ​ស្រូវ​ពី​ខ្មែរ​…​។​ល​។

ចំណែក​អាជ្ញាធរ​ខ្មែរ​តាម​ព្រំដែន​យួន​វិញ​ចិត្តល្អ​ណាស់​…

ម្ចាស់​ថ្លើមថ្លៃ​អើយ​…​ជ្រូក មាន់ ទា​យួន​ហូរ​ចូល​ស្រុក​ខ្មែរ​ក្នុង​មួយ​ថ្ងៃ​ៗ​រាប់រយ​…​រាប់​ពាន់​ក្បាល​…​មាន​ប៉ុន្មាន​ឱ្យ​ចូល​ទាំងអស់ ។ អត់​គិត​ថា នៅ​ស្រុក​ខ្មែរ
ខ្លួនឯង ជ្រូក មាន់ ទា​កំពុង​កកស្ទះពេញ​ៗ​ទ្រុង រក​អ្នកទិញ​គ្មាន​នោះទេ ។ នៅ​តាម​ផ្សារ​លក់​សុទ្ធតែសាច់​ជ្រូក​មក​ពី​ស្រុក​យួន និងស្រុក​ថៃ​…
ទិញ​ខ្មោច​យ៍រ​អី​…​បើ​ជ្រូក មាន់ ទា យួន​ដឹក​មក​ម្តង​ៗ​យ៉ាងតិច​ដប់​ឡាន​ចូល​ដល់​កន្លែង​កាប់​តែ​ម្តង​…​។

ជ្រូក​នាំ​ពី​ស្រុក​យួន​ក្នុង​មួយ​ខែ​ៗ​រាប់​សែន​ក្បាល នាំ​មក​ពី​ស្រុក​ថៃ​ក៏​រាប់​សែន​ក្បាល​ដែរ​…​ហូរ​ចូល​តាម​ចិត្ត​…​ចំណែក​ជ្រូក​ក្នុងស្រុក​…​ទុក​ឱ្យ​វា​ដុះស្លាប​ទៅ​ចុះ​…​ចាំ​អស់​ជ្រូក មាន់ ស្រុក​គេ​សិន​…

គ្មាន​ជ្រូក​ខ្មែរ​ណា​នាំ​ទៅ​ស្រុក​យួន​ទេ​…​មាន​តែ​គោក្របី​ខ្មែរ​រាប់​ម៉ឺ​ន រាប់​សែន​ក្បាល និង​ឈើ​ប៉ុន្មាន​ក៏​បាន​ដែរ ដែល​យួន​ចាំទិញ​…​។

នែ ! អាជ្ញាធរ​គេ​តាម​ព្រំដែន គេ​ចេះ​អីចឹង​…​មិនមែន​ប៉ូលិស​-​គយ​យួន​មិន​ចេះ​ស៊ីលុយ​ទេ​…គេ​ស៊ីដែរ​…​ស៊ីធំ​ជាង​យើង​ផង​…ប៉ុន្តែ​គេ​ចេះ​ជាង គេ​ស៊ីបើកភ្នែក​…​។ មិនមែន​ដូច​យើង​ស៊ីហើយ បិទ​ភ្នែក​ដេក​បែប​នេះ​ទេ !
             អា​ឡេវ