ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្តស្លុយម្ល៉េះ! បើក​​ត្រាក់ទ័រ​គាស់​ទូទាំង​ថ្ងៃ ព្រោះ​ចង់​បាន​លុយ​​ដើរ​​លេង​​ឆ្លង​ឆ្នាំ

7 ឆ្នាំ មុន

ចិន​៖ តាម​ប្រភព​​ពី Viral4real ​ឱ្យ​ដឹង​ថា បុរស​ម្នាក់​អាយុ​២៩​ឆ្នាំ បាន​យក​បើកត្រាក់ទ័រ​​ទៅ​គាស់​​ទូរ​ធនាគារ កាលពី​ព្រឹក​ថ្ងៃ​បុណ្យ​ណូ​អែលកន្លងមក​ ។

ចិន​៖ តាម​ប្រភព​​ពី Viral4real ​ឱ្យ​ដឹង​ថា បុរស​ម្នាក់​អាយុ​២៩​ឆ្នាំ បាន​យក​បើកត្រាក់ទ័រ​​ទៅ​គាស់​​ទូរ​ធនាគារ កាលពី​ព្រឹក​ថ្ងៃ​បុណ្យ​ណូ​អែលកន្លងមក​ ។

គម្រោងការ​របស់​ចោរ​ចិត្ត​ឆៅ​ម្នាក់​​នោះ គឺ​ពិតជា​សាមញ្ញ​ណាស់​ ។ គាត់​គ្រាន់តែ​គ្រោង​ថា​ នឹង​យក​រថយន្ត​ជីកដី​មក​គាស់​ទូរ​ធនាគារ នៅ Meizhou ខេត្ត Goungdong ហើយ​ប្រមូល​យក​លុយរ​ត់ទៅ​ជា​ការ​ស្រេច ទោះបីជា​​​ពេល​ថ្ងៃ​​​ក៏​​ដោយ​។ តែ​​មិន​បាន​សម្រេច​​ដូច​បំណង​នោះទេ​ ។ គ្រាន់តែ​យក​​រថយន្ត​មក​បុក​​ ត្រូវ​ប៉ូ​លិ​សបាន​មក​ដល់​ភ្លាម​ ។ ប៉ូ​លិសបាន​ធ្វើការ​ចាប់ខ្លួនចោរ​នោះ​ ដោយ​មិនទាន់​​​​យក​លុយបាន​​ទេ តែ​គេ​បាន​បំផ្លាញ​ទូរ​ធនាគារ​អស់​៤​ទូ ​។

ប៉ូ​លិសបាន​កំពុង​តែ​បើក​ការ​សាកសួរ ​។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា ចោរ​ម្នាក់​នោះ​យក​​ត្រាក់ទ័រ​​ជីកដី​មកពីណា​នៅឡើយ​ទេ​។ តែ​គេ​ដឹង​​ថា បុរស​នោះ ​ជា​កម្មករ​សំណង​ភៀស​ខ្លួន​។ ក្រោយមក បុរស​​នេះបាន​សារភាព​ថា ខ្លួន​សម្រេចចិត្ត​លួច​លុយ គឺដោយសារ​តែ​ចង់បាន​លុយ​ខ្លះ ទៅ​ដើរ​លេង​ថ្ងៃ​ឆ្លង​ឆ្នាំ ​។