ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Jurgen Klopp ថា Liverpool ល្អ​គ្រប់គ្រាន់​អាច​គ្រង​ពាន EPL រដូវ​កាល​នេះ

7 ឆ្នាំ មុន

គ្រូបង្វឹក​ក្លិប Liverpool លោក Jurgen Klopp មាន​ជំនឿ​ថា ក្រុម​ហង្ស​ក្រហម​នា​ពេល​បច្ចុប្បន្ន​នេះ​កំពុង​តែ​មាន​កីឡាករ​ដែល​មាន​ជំនាញ​ពេញលេញ និង​សមត្ថភាព​ក្នុង​ការ​ដណ្តើម​ជា​ពាន​ជើងឯក​ក្របខ័ណ្ឌ​

គ្រូបង្វឹក​ក្លិប Liverpool លោក Jurgen Klopp មាន​ជំនឿ​ថា ក្រុម​ហង្ស​ក្រហម​នា​ពេល​បច្ចុប្បន្ន​នេះ​កំពុង​តែ​មាន​កីឡាករ​ដែល​មាន​ជំនាញ​ពេញលេញ និង​សមត្ថភាព​ក្នុង​ការ​ដណ្តើម​ជា​ពាន​ជើងឯក​ក្របខ័ណ្ឌ​English Premier League(EPL)​នៅ​រដូវ​កាល​២០១៦-២០១៧ នេះ ។

គួរ​រំលឹក​ថា Liverpool ខកខាន​គ្រង​តំណែង​ជា​ម្ចាស់​ជើងឯក​ប្រឺ​មី​ញេ​លី​ក​នេះ​ចាប់តាំងពី​ឆ្នាំ​១៩៩០​មក​ម៉្លេះ ។ ទោះបី​យ៉ាងណា​បន្ទាប់​ពី​លោក Jurgen Klopp ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ជំនួស​លោក Rodgers នៅ​ពហុ​កីឡដ្ឋាន​ហង្ស​ក្រហម Anfield កាលពី​ខែតុលា ឆ្នាំ​២០១៥ រួច​មក គេ​សង្កេត​ឃើញ​ថា Liverpool​បាន​និង​កំពុង​ផ្លាស់​ប្តូរ​ទម្រង់​លេង និង​សមត្ថភាព​កូនក្រុម​នីមួយ​ៗ​កាន់តែ​ខ្លាំង​ឡើង​ៗ​ផង​ដែរ ។

ជាមួយនឹង​កំណែទម្រង់​នៃ​ការ​ដឹកនាំ​ក្នុង​រដូវ​កាល​ថ្មី​នេះ លោក Jurgen Klopp បាន​ជួយ​ឱ្យ Liverpool ឈរ​នៅ​លេខ​រៀង​ទី​៣​ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​ជា​បណ្តោះអាសន្ន ។

គ្រូបង្វឹក​សញ្ជាតិ​អា​ល្លឺ​ម៉​ង់​វ័យ​៤៩​ឆ្នាំ​រូប​នេះ ថ្លែងប្រាប់​ទូរទស្សន៍ Sky Sports ថា ៖ «​ពួក​យើង​មិនមែន​ជា​ក្រុម​កាលពី​២៥​ឆ្នាំ​មុន​នោះ​ទេ ។ ហើយ​យើង​ក៏​មិន​គួរ​គិត​ពី​រឿង​អតីតកាល​ដែរ ។ 

អ្វី​ដែល​យើង​គួរ​ធ្វើ​នោះ​គឺ​ត្រូវ​តែ​ប្រឹងប្រែង​បន្ថែម សម្រាប់​ការ​ដណ្តើម​យកជ័យ​ជម្នះ​គ្រប់​ការ​ប្រកួត​ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​ប្រឺ​មី​ញេ​លី​ក​រដូវ​កាល​នេះ ។ យើង​មាន​ជំនឿ​ថា
Liverpool នឹង​កាន់តែ​អស្ចារ្យ​ជាង​នេះ​នា​ពេល​អនាគត ៕