ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា​ប្រគល់​អំណោយ​ដល់​អនុ​សាខា​កាកបាទក្រហមកម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ​បាន​ធ្វើ​ពិធី​ប្រគល់​អំណោយ​ឧបត្ថម្ភ​ដល់​អនុ​សាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​យក​ទៅ​ចែក​ជូន​ដល់

រាជធានី​ភ្នំពេញ ៖ សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ​បាន​ធ្វើ​ពិធី​ប្រគល់​អំណោយ​ឧបត្ថម្ភ​ដល់​អនុ​សាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រី​ក្រី និង​មាន​គ្រោះថ្នាក់​ផ្សេង​ៗ​បន្ត​ទៀត​។

ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​វត្ត​ញាណ​រង្សី ក្នុង​សង្កាត់​ទួល​សង្កែ ដោយ​មានការ​ចូលរួម​ប្រគល់​ដោយ​ព្រះ​តេជគុណ ព្រះ​មង្គលរ​ក្ខិ​ត សុវណ្ណ​ជោតិ​បណ្ឌិត ខឹ​ម សម្បត្តិ ព្រះ​គ្រូ​រតនៈ​ប្ប​ជ្ជោ​តិ​អនុគណ​ស្តីទី​ខណ្ឌ​ឬ​ស្សី​កែវ​, ព្រះប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា​និង​ជា​ចៅអធិការ​វត្ត​ញ្ញាណរ​ង្ស និង​ចូលរួម​ទទួល​ដោយ​លោក​ស៊ូ សោ​គន្ធ អនុប្រធាន​គណៈកម្មាធិការ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ឬ​ស្សី​កែវ​។

អំណោយ​ដែល​ចែក​ជូន​នៅ​ក្នុង​ឱកាស​នោះ ទទួល​បាន​អង្គរ​២០​បាវ ទឹកក្រូច​៥​កេស​, ស្ករស ៣០​គីឡូក្រាម​, ទឹកដោះគោ​២០​កំប៉ុង​, ទឹកត្រី​១០​យួរ ទឹកស៊ីអ៊ីវ​១០​យួរ​, តែ​២០០​កញ្ចប់​, ត្រីខ​១០​យួរ​,​ទឹក​សុទ្ធ​១០​កេស​, មី​១០​កេស​, បា​ឡុ​ង​២​សម្រាប់   និង​ថវិកា​ចំនួន​៤​លាន​រៀល​។

ក្នុង​ឱកាស​នោះ លោក​ស៊ូ សោ​គន្ធ ក៏​បាន​កោតសរសើរ​ដល់​ព្រះ​តេជគុណ​បណ្ឌិត ខឹ​ម សម្បត្តិ ដែល​ព្រះ​អង្គ​តែងតែ​ជួយ​ជ្រោមជ្រែង និង​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ប្រជា​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​នៅ​តាម​បណ្តាល​ខេត្ត​-​ស្រុក​ខណ្ឌ​ផ្សេង​ៗ ជា​ពិសេស​ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ និង​ឧបត្ថម្ភ​ដល់​អនុ​សាខា​កាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ជា​បន្តបន្ទាប់ ដើម្បី​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​បន្ត​ទៀត ។